« អាអ៊ុនវ៉ូ!! »គេខ្សឹបម្នាក់ឯងសង្គត់ឈ្មោះអ៊ុនវ៉ូទាំងខាំធ្មេញគ្រត់ៗជំហានជើងហោះមួយៗថ្នមៗទៅពីក្រោយរាងកាយដែលកំពុងវង្វែងនឹងការញក់ញីរាងតូចជីមីនរហូតមិនបានដឹងថាមានអ្នកមកពីក្រោយ ជុងគុកក្ដាប់ក្រវ៉ាត់ណែនមុននឹង

*ផូស

ក្បាលខ្សែក្រវ៉ាត់វាត់មួយទំហឹងចំពីក្រោយក្បាលអ៊ុនវ៉ូបាញ់ឈាមឆ្វាចរហូតដល់ធ្វើអោយគេទន់ខ្លួនដួលទ្រោបទៅលើជីមីនដោយមិនបានព្រៀងទុក

« អាចង្រៃ!!... »រាងសង្ហាបោះខ្សែក្រវ៉ាត់នឹងដៃចោលមុននឹងចាប់ទាញអ៊ុនវ៉ូអោយងើបចេញពីរាងតូចដែលកំពុងភ្ញាក់ផ្អើលហើយរុញវាទៅម្ខាងព្រមទាំងឡើងអង្គុយលើអ៊ុនវ៉ូចាប់ក្របួចកអាវគេហើយក៏ដាល់មុខសង្ហារបស់អ៊ុនវ៉ូមិនដកដៃរកតែអ៊ុនវ៉ូតាំងស្មារតីមកតតាំងជាមួយគេវិញមិនបាន

« អ្ហឹម..... »ជីមីនព្យាយាមក្រោកអង្គុយហើយក៏រើដៃចេញពីចំណងខ្លាំងៗទាំងទឹកភ្នែកកំពុងហូរពេលឃើញហេតុការណ៍នៅនឹងមុខក៏អរគុណព្រះដែលអោយជុងគុកជួយគេទាន់តែពេលនេះគេកំពុងតែវាយអ៊ុនវ៉ូឡើងបែកមុខបែកមាត់ក្បាលក៏បែកហូរឈាមប្រលាក់វិល្ល៍យ៉ាងច្រើនឃើញហើយសឹងងងឹតមុខ ចិត្តចង់ចូលទៅជួយតែដៃជាប់ចំណងមាត់ក៏បិទជិតធ្វើអីមិនបានមានតែយំនឹងទប់ប្រឹងធធាក់ជើងអោយជុងគុកបែរមកចំណាប់អារម្មណ៍លើគេតែគ្មានទេគេកំពុងតែញាប់ដៃក្នុងការវាយអ៊ុនវ៉ូទៅហើយ..

« អាឆ្គែអង្គែសុី ថ្ងៃនេះបើឯងមិនស្លាប់ក្រោមដៃយើងទេយើងសុទ្ធចិត្តធ្វើឆ្គែក្រោមបង្គាប់ឯង! »សម្លេងមាំលឺខ្ទរពេញព្រៃស្របនឹងសម្លេងដាល់យកៗរបស់ជុងគុកមិនដកដៃវាយមុខអ៊ុនវ៉ូឡើងបែកខ្ទិចមិនដឹងថាភ្នែកមាត់នៅត្រង់ណាសំខាន់ពេលនេះជាខឹងដែលវាហ៊ានប៉ះពាល់មនុស្សរបស់គេ ជីមីនក៏ដូចគ្នារួចដៃជាមួយអាចង្រៃនេះពេលណាដឹងគ្នាមិនខានទេ។

« ហុឹម...ទ-...ទេ.... »ជីមីនកញ្រ្ជោលខ្លួនទាំងខំប្រឹងនិយាយពេលដែលឃើញជុងគុកទាញដំថ្មជិតនោះមកបម្រុងនឹងវាយបំបែកក្បាលអ៊ុនវ៉ូបន្ថែមទៀត..ប៉ុន្ដែសម្លេងមួយបន្លឺមកស្រែកកាត់សកម្មភាពជុងគុកទាន់.....

មនុស្សកំដរ‼️(Complete)Where stories live. Discover now