*11យប់
ពាក់កណ្ដាលអាធ្រាត្ររាងកាយដែលស្រវឹងស្រឿងៗក៏បានត្រឡប់មកវិញចិញ្ចើមក្រាសក៏ជ្រួញពេលឃើញជីមីនដេករួញខ្លួនលើសាឡុងដូចជាកូនឆ្មាធ្លាក់ទឹក ទើបដើរទៅលុតជង្គង់ក្បែរសាឡុងអង្គុយគយគន់មើលសម្រស់ធម្មជាតិរបស់ជីមីនដែលដេកមិនដឹងខ្លួន
« ចេះមកគេងបែបនេះទៅកើត!!សូម្បីទឹកក៏មិនងូតដែល?? »ម្រាមដៃវែងឆ្បូតច្រមុះមិនសូវបានខ្ទង់តិចៗទាំងញញឹមស្រស់ ហើយក៏ទើបតែនឹកឃើញថាកាលពីល្ងាចមុនគេទៅក៏ស្លៀកសម្លៀកបំពាក់នេះឥលូវមកវិញក៏មិនទាន់ប្ដូរអញ្ជឹងមានន័យថាជីមីនមិនបានងូតទឹក??
« យ៉ាប់!! »ជុងគុកក្រវីក្បាលតិចៗហើយក៏ងើបខ្លួនឈរវិញចាប់លើកបីខ្លួនតូចតែមួយចូលទៅក្នុងបន្ទប់គេង
« ធ្ងន់សម្បើមណាស់ឥលូវ!! »ចាប់បីហើយក៏ឆ្លៀតរអ៊ូម្នាក់ឯងទៀតព្រោះថាឥលូវបីមិនចង់ទេទាល់តែប្រើកម្លាំងបន្ដិចមិនមែនដូចមុនដែលស្រាលខ្ងើកដូចសំឡីចាប់បីហោះៗស្ទុយនោះទេ។(ពូឯងអោយគេផឹកទឹកដោះគោពិសេសរហូតមិនអោយគេឡើងគីឡូ🤧)
*រំលង
ថ្ងៃថ្មី ( 4 : 10នាទីល្ងាច! )
ថ្មិចបើកៗថ្ងៃថ្មីដល់ពេលរលៀសក៏មកដល់ទៀតហើយមិនថាសិស្សសាលាឬអ្នកធ្វើការមួយចំនួនក៏ដល់ពេលចេញទៅផ្ទះដើម្បីសម្រាក ដែលខណៈពេលនេះជុងគុកក៏ក្នុងចំណោមពួកគេកំពុងអង្គុយក្នុងឡានដែលចតមុខម៉ាតមួយកន្លែងរងចាំរាងកាយតូចជីមីនមកដល់ដូចដែលគេបានណាត់គ្នាទុកមុនពេលចេញពីសាលាដើម្បីទៅ មណ្ឌលកុមារកំព្រាមួយកន្លែងជាមួយម៉ាក់ជីមីនតែនេះកន្លងផុតចង់កន្លះម៉ោងហើយនៅមិនទាន់ឃើញមកទៀតទើបវាធ្វើអោយអារម្មណ៍ក្ដៅ
ក្រហាយរ៉ោលរ៉ាលគេវាឆេះឡើងក៏ដឹងឬថាគេមិនចូលចិត្តមនុស្សយឺតយ៉ាវ??
« ស្លាប់បាត់ហើយទេដឹង?? »ជុងគុកបន្លឺឡើងទាំងសង្រ្គឺតជើងធ្មេញមួរម៉ៅពេញបន្ទុកហើយ..
តែអ្នកដែលគេកំពុងរងចាំឯងនេះវិញកំពុង
ដើរលឹបលរៗមកក្រោយអាគារសាលាចាស់មយយតាមដែលអ៊ុនវ៉ូខលហៅគេអោយមកទីនេះ មុខតូចច្រមិចចាប់ផ្ដើមស្អុយបូកនឹងអារម្មណ៍ភ័យៗគេមិនធ្លាប់មកអគារគេទុកចោលមួយនេះទេតែអ៊ុនវ៉ូប្រាប់គេអោយមកទីនេះមានការសំខាន់ទើបគេរហ័សមកខ្លាចមិត្តមានរឿងអី
« គេនៅឯណាទៅ? »ជីមីនឈប់មួយកន្លែងព្រមទាំងអោនចុចទូរស័ព្ទខលទៅកាន់លេខអ៊ុនវ៉ូសារជាថ្មី ព្រោះតែអារម្មណ៍ភិតភ័យវាកាន់តែកើនខ្លាំងឡើងសឹងញ័រជើងទៅហើយ បើម៉ោងគេនៅរៀនវាមិនមែនជាបញ្ហាទេតែនេះម៉ោងទៅផ្ទះទេស្ងាត់ជ្រៀបគ្មានសិស្សសូម្បីម្នាក់។
*រីង រីង រីង
សម្លេងទូរស័ព្ទរោទ៍ឡើងលឺក្បែរៗនេះដែលចេញមកច្បាស់ពីគុម្ពព្រៃមួយកន្លែងដែលមានវ័ល្លិដុះរញេរញៃតោងឡើងលើដើមឈើធំៗពាសពេញហ្នឹង
« អ៊ុនវ៉ូលោកនៅទីនោះមែនទេ?? »ជីមីនស្រែកសួរលឺៗហើយក៏ឈានជើងដើរតាមសម្លេងនោះនោះតិចៗទោះខ្លាចយ៉ាងណាមកដល់កាលៈទេសៈនេះហើយក៏ត្រូវតែក្លាហានដែល ពេលទៅដល់បាតដៃតូចៗលូកទៅទាញវ័ល្លិដែលដុះស៊ុបទ្រុបនោះ
ចេញយឺតៗមុននឹង???
« អ្ហាយ!!!!!...អ៊ុប..... »
( មានរឿងអីហ្នឹងហ៎??? ) 🌚
To be Continue ...
ជួយទៅVoteភាគចាស់ៗអោយបានច្រើនបន្ដិចទៅក្រែងខ្ញុំឧស្សាហ៍នឹកឃើញផុសអោយញឹកតិចព្រោះថាឥលូវការចងចាំខ្សោយណាស់🙇
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
Part 20
Start from the beginning
