« សុំទោស យប់នេះខ្ញុំត្រូវណាត់ជួបជាមួយសង្សារដល់ស្រស់ស្អាតរបស់ខ្ញុំគ្មានពេលមកកំដរឯងទេ Doll!! »សម្លេងក្រល៎ស្អកបន្លឺឡើងក្បែរត្រចៀកតូចថ្នមៗស្រទន់ទាំងញញឹមឌឺដាក់ជីមីនដែលកំពុងធ្លាក់ទឹកមុខចុះនឹងសម្ដីរបស់គេអម្បាញ់មិញ
« ក្រែងលោកបែកគ្នាជាមួយនាងហើយ? »ជីមីនសួរបកតិចៗកែវភ្នែកកូនឆ្មាក៏សម្លឹងមុខសង្ហាភ្លឹសៗ ចង់ដឹងថាគេជាមួយស្រីម្នាក់នោះនៅទាក់ទងគ្នាទៀតមែនទេតែគេបានប្រាប់ខ្លួនហើយតា៎សថាបែកជាមួយនាងតាំងពីរកន្លះខែមុន?
« ឯងគិតថាខ្ញុំមានតែមួយ?? »ជុងគុកសួរទាំងសើចក្នុងបំពង់កមុននឹងចុះពីលើខ្លួនរាងតូចមកវិញរៀបចំសម្លៀកបំពាក់ខ្លួនអោយរៀបរយទើបក្រឡេកទៅមើលជីមីនដែលអង្គុយធ្វើមុខស្អុយលើពូកវិញ
« ខ្ញុំទៅដែលបានទេ?? »បបូតមាត់ស្ទីកពេបចូលគ្នាស្របនឹងសម្ដីថ្នមៗអង្វរសូមជុងគុកទៅដែរ
« Noo!!! »រាងក្រាសជញ្ជក់មាត់ទាំងលើកដៃចង្អុលក្រវីដាក់ជីមីនបញ្ជក់ថាអត់ បើគេនាំជីមីនទៅជួបសង្សារមានតែគេនឹងជាមនុស្សឆ្គួត-,-
« លាសិនហើយ Doll !!byee »ស្របសម្ដីជំហានជើងក៏បោះចេញទៅក្រៅបន្ទប់យ៉ាងលឿនទាំងទឹកមុខញញឹមញញែមសប្បាយចិត្តនឹងការដែលញោះក្មេងម្នាក់នោះអោយមុខស្អុយបាន តាមពិតគេមិនបានទៅជួបសង្សារស្អីទេគ្រាន់តែទៅផឹកក្នុងក្លឹបបងគេលេងៗតែប៉ុន្នឹង តែអ្នកណាទៅដឹងថាក្មេងម្នាក់នោះជឿហើយក៏ធ្លាក់ទឹកមុខសឹងដល់កែងជើងបែបនេះ??តែការគិតរបស់គេវាខុស....
« DOll ហេ៎ស?? »ជីមីនបន្លឺពាក្យនេះសួរខ្លួនឯងតិចៗ គេបានNicknameថ្មីទៀតហើយហ៎េស?dollស្មើរនឹងតុក្កតាអញ្ចឹងរាល់ថ្ងៃគេទុកខ្លួនជាតុក្កតា?តុក្កតាSex?តុក្កតាដែលគេគិតថាមិនចេះឈឺចាប់?គ្មានបេះដូង??
« Eww,ជីមីនកុំគិតច្រើនគេហៅឯងបែបនេះវាសមហើយ!! »ជីមីនច្បូតមុខនឹងទះមុខខ្លួនឯងផាច់ៗអោយឈប់គិតពីពាក្យសម្ដីមួយម៉ាត់របស់គេនោះ មុននឹងចុះពីលើពូកទាញទូរស័ព្ទដើរចេញទៅអង្គុយលើសាឡុងខាងក្រៅនឹងបានខលទៅម៉ាក់គេដើម្បីនិយាយគ្នាលេងសួរសុខទុក្ខគាត់អីបែបហ្នឹងហើយក៏គេងមើលរឿងចាំជុងគុកមកវិញរហូតដល់លង់លក់ក្នុងដំណេកលើសាឡុងនេះទៅ.....
KAMU SEDANG MEMBACA
មនុស្សកំដរ‼️(Complete)
Cerita Pendekពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
Part 20
Mulai dari awal
