ភាគទី17:ការវះកាត់

Start from the beginning
                                    

"Babyហា...នេះទូរសព្ទ!daddyគិតថាវាល្អសម្រាប់babyយកទៅប្រើប្រាស់!"Xiao zhanហុចប្រអប់ទូរសព្ទម៉ាកចុងក្រោយគេក្នុងឆ្នាំនេះយកទៅឲ្យyibo

Yiboបានត្រឹមសម្លឹងមើលមុខគេមិនយល់!នេះទៀតហើយឬ?នាយពិតជាឆ្ងល់ខ្លាំងណាស់ថាxiao zhanបានលុយច្រើនយ៉ាងនេះមកពីណា?បើគេមានប្រាក់ច្រើនយ៉ាងនេះមិចមិនរស់នៅសោយសុខបែរជាមកនៅជាមួយមនុស្សទាត់ខ្យល់ដូចជានាយធ្វើអី?

ឯxiao zhanវិញមិនដឹងគួរធ្វើយ៉ាងណាបន្តមានតែបើកសំបកទូរសព្ទហើយចុចវាជំនួសនាយបញ្ចូលកម្មវិធីខ្លះៗដាក់ក្នុងទូរសព្ទជំនួសម្ចាស់ទូរសព្ទតែម្ដងទៅ

ទីតៗ*

ភ្លាមៗសម្លេងទូរសព្ទរោទ៍របស់xiao zhanបន្លឺឡើងទើបរាងតូចលើកកាន់វាមកមើលឃើញថាជាលេខរបស់xiao chen

"បងប្រុស!ពេលនេះមិត្តរបស់គ្រូពេទ្យសង្ហារនោះបានមកដល់ចិនហើយ!គេឲ្យបងទៅណាត់ជួបគេពិភាក្សារឿងវះកាត់!"

"បាទ!បងនឹងទៅ!"

"បងប្រុសហា...ខ..ខ្ញុំអាចទៅលេងបងបានទេ?ខ្ញុំនឹកបងណាស់!"

"កុំអីណា!ឲ្យបងនៅទីនេះឲ្យស្រួលចិត្តបន្តិចមកណា!"ពាក្យទាំងនេះហាក់សឹងនឹងដុំថ្មគប់កណ្ដាលមុខរបស់xiao chenយ៉ាងអញ្ចឹង!វាហាក់បង្ហាញថាគេជាមនុស្សរំខានដល់ជីវិតបងប្រុសគេយ៉ាងអញ្ចឹង!

"បាទ!ខ្ញុំបិតសិនហើយ!លោកប៉ាមកបន្ទប់ខ្ញុំទៀតហើយ!"ទីតៗ..សម្លេងបិតទូរសព្ទបន្លឺឡើងបញ្ជាក់ប្រាប់ថាអ្នកម្ខាងទៀតបានកាច់ផ្ដាច់ការទាក់ទង

Xiao zhanទម្លាក់ទូរសព្ទចុះរួចឱនទៅមើលឃើញថាyiboគេងលក់លើភ្លៅរបស់ខ្លួនបាត់ទៅហើយ!នេះជាកូនក្មេងឬយ៉ាងមិចនឹងបែរមកគេងលើភ្លៅអ្នកដទៃផ្ដេសផ្ដាស...តែឈប់សិន...ប្រើពាក្យថាអ្នកដទៃដូចមិនសមសោះ!ពួកគេមិនមែនជាអ្នកដទៃទេ!

___________________

បន្ទប់ពិគ្រោះអ្នកជំងឺ*

"ឆ្អឹងជើងរបស់លោកនៅអាចព្យាបាលបានវាមិនទាន់បាក់ទាំងស្រុងនោះទេ!ណាមួយសុខភាពលោកល្អណាស់មិនដូចកាលដំបូងដែលលោកមកទីនេះឡើយ!ខ្ញុំគិតថាលោកអាចមានស្មារតីគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងការវះកាត់ហើយ!"លោកគ្រូពេទ្យសង្ហារយកក្រណាត់ជូតវែនតារបស់គាត់បន្តិចដោយនិយាយផ្ដោតសម្លឹងមើលទៅកាន់ឯកសាររបស់ខ្លួន

"បាទ!ខ្ញុំយល់ព្រម!"Xiao zhanងក់ក្បាលឆ្លើយតបប្រឹងធ្វើចិត្តឲ្យរឹងមាំគេមិនអាចទន់ជ្រាយបានឡើយ

គេពិតជាអន្ទះសារចង់វះកាត់ណាស់!គេចង់រាំម្ដងទៀត!គេចង់នៅក្បែររាងក្រាស់ក្នុងនាមមិនមែនជាជនពិការឡើយ!

"ល្អណាស់!សូមលោកសុីញ៉េនៅទីនេះមក!ហើយសុំសាច់ញាតិរបស់លោកមកជួយសុីញេម្នាក់ទៀតផង!"

"បាទ!"

ក្រាក*

"លោកប្ដីហ្ហា៎....បងមកដល់ចិនមិនទាន់បាន1ថ្ងៃស្រួលបួលផងបែរមកធ្វើការទៀត!តើហត់ទេ?!"ភ្លាមៗបែរជាមានគ្រូពេទ្យម្នាក់ទៀតបើកទ្វារចូលទៅឱបករលោកគ្រូពេទ្យសង្ហារនោះដោយឱនទៅថើបថ្ពាល់របស់នាយថ្នមៗ

"ចេញឲ្យឆ្ងាយពីខ្ញុំ!"សម្ដីប៉ុន្មានម៉ាត់តាមបែបធុញទ្រាន់សឹងនឹងធ្វើឲ្យអ្នកស្ដាប់បោកក្បាលស្លាប់ទៅហើយ

Xiao zhanវិញញញឹមទាំងមិនសមពេលឃើញសភាពការណ៍បែបនេះ!ក្រែងសែវឈិននិយាយថាជាមិត្តភក្តិហី?ហេតុអីកាយវិការអ្នកទាំង2លើសពីមិត្តបែនេះ?

អ្វីដែលសំខាន់គ្រូពេទ្យសង្ហារថ្ងៃមុនពេលនេះជាប្រពន្ធគេដែរទេឬ?ព្រះអើយ!គេឆ្កួតស្លាប់មិនខាន!

គ្រូពេទ្យសង្ហារនៅចិនជាbeta x គ្រូពេទ្យសង្ហារនៅអាល្លឺម៉ង់ជាalpha!សមគ្នាតែម្ដង!

________________________

តុកៗ*

"ចូលមក!"

"អ្នកស្រីម្ចាស់!លោកម្ចាស់!ពេលនេះពួកខ្ញុំបានដំណឹងខ្លះៗអំពីអ្នកប្រុសហើយ!គាត់គឺនៅទីនេះមិនបានទៅក្រៅប្រទេសនោះទេ!"អ្នកបម្រើឱនគំនាបតាមឋានៈរបស់ខ្លួនរួចរាយការណ៍ដល់អ្នកទាំង2ដែលអង្គុយលើកៅអីរាប់សែនដុល្លាក្រេបជញ្ជក់រសជាតិស្រាថ្លៃម្ដងបន្តិចៗ

"យើងទៅរកគេដោយខ្លួនឯង!"លោកម្ចាស់xiaoងាកសម្លឹងមើលទៅកាន់កូនបណ្ដោងខ្សែរកាតាបរបស់រាងតូចដែកជ្រុះនៅផ្សារទំនើបមួយកន្លែងគាប់ជួននឹងអ្នកបម្រើទៅទីនោះប្រទះវាផងក៏យកវាមករាយការណ៍ឲ្យគាត់

ចង់លេងជាមួយគាត់ផងឬ?គាត់កំដរបាន!គាត់នឹងធ្វើឲ្យគេមានគ្រប់យ៉ាងដែលគេចង់បានហើយគាត់នឹងយកវាមកវិញទាំងអស់!ចុងក្រោយគេនៅតែជាបក្សីក្នុងទ្រុងទៅណាមិនរួចទេ!ពេលចាប់មកវិញបានគាត់នឹងកាត់ស្លាបដាក់ច្រវាក់បក្សីនោះមួយជីវិត!

សូមរង់ចាំភាគបន្ត.....

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now