ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ

Beginne am Anfang
                                    

ទោះជាយ៉ាងណាក៏ដោយបើមិនថើបតបទៅវិញមិចនឹងកើតបើគេបើកភ្លើងខៀវឲ្យទៅហើយ!

ថ្ងៃស្អែកក៏បានឈានចូលមកដល់ ពន្លឺព្រះអាទិត្យនៅខាងក្រៅកំពុងតែជះចូលតាមបង្អួចបង្ហាញនូវរាងកាយ2នាក់គេងឱបគ្នាស្អិតជាប់ដូចស្ករតាំងម៉ែបេះសឹងមិនចេញ

Xiao zhanបើកភ្នែកសុាំងនឹងពន្លឺនៅខាងក្រៅក៏ដឹងថាយប់មិញគេងភ្លេចបិតវាំងននបង្អួច តែមិនជាបញ្ហាអ្វីឡើយ!គេសម្លឹងមើលអ្នកដែលគេងក្នុងទ្រូងរបស់គេឱបគេជាប់មិនលែងនោះដោយស្នាមញញឹមតិចៗ

ទើបតែដឹងទេថាyiboពេលគេងគឺដូចកូនក្មេងម្នាក់ចូលចិត្តសង្ងំក្រោមទ្រូងណាស់

"ក...ក្រោកឡើងbaby!!!" Xiao zhanអង្រួនកាយមាំក្រាស់តិចៗរួចឱបថើបថ្ងាស់នាយថ្នមៗរហូតដល់នាយដឹងខ្លួនឡើងវិញក្រោយអង្គុយញីភ្នែកហាក់មិនទាន់អស់ងងុយ

ចម្លែកណាស់!នាយមិនធ្លាប់គេងយូរដល់ថ្នាក់នេះឡើយ!ឬមកពីមានថ្នាំសន្ដំនៅក្នុងទ្រូងរបស់xiao zhanទេដឹង

"ខ្លួនធ្ងន់សឹងនឹងស្លាប់ហើយចេះមកឱបគេទៅកើត!"រាងល្អិតរអ៊ូបណ្ដើររៀបចំខ្នើយបណ្ដើរ ឯyiboមិនខ្វល់ច្រើនក៏លើកពរxiao zhanនាំគេទៅងូតទឹកសម្អាតខ្លួនមិនទាន់ទាំងបានចូលបន្ទប់ទឹកផងក៏ឮសម្លេងនៅខាងក្រៅទើបនាំគ្នាបើកទ្វារតិចៗអើតលើមៗតាមអ្នកចង់ដឹងរឿងគេ សម្លឹងមើលឃើញមនុស្សប្លែកមុខកំពុងនិយាយគ្នាបង្កជាសម្លេងលាន់ឮពេញជាន់អគារ

នេះពួកគេមានអ្នកជិតខាងថ្មីមែនទេ?

"ហ្ហឺយអាតាបុិកញ្ចាស់!គ្រាន់តែរឿងប៉ុណ្ណឹងសោះក៏ធ្វើមិនបានដែរល្ងង់ណាស់!!!"អ្នកមាននាមជាប្រពន្ធស្រែកស្ដីឲ្យទៅកាន់ប្ដីរបស់ខ្លួនដោយក្នុងដៃកាន់ថង់ឥវាន់មើលទៅដូចជាមានបន្លែនៅក្នុងនោះ

"បង...បងស្ដាប់ច្រឡំទើបទិញខុសនឹងណា!ប្រពន្ធសម្លាញ់ហាកុំមាត់ឮពេកខ្មាស់គេ!"

"មិនខ្មាស់អ្នកណាទាំងអស់!ជាតិមុនមិនដឹងថាធ្វើកម្មស្អីទេមកជួបប្ដីបែបនេះនោះ!អេ...សួស្ដី!"ក្រោយពីស្រែកថាឲ្យប្ដីអស់ចិត្តរួចមកក៏រេភ្នែកប៉ះនឹងអ្នកអើតកសម្លឹងមើលពីទ្វារបន្ទប់ជាប់ខ្លួនរួចមកក៏បន្ថយសម្លេងទៅជាទន់ភ្លន់បំណងចង់រាក់ទាក់ពួកគេ

ពន្លឺនៃស្នេហ៍(ចប់season1)Wo Geschichten leben. Entdecke jetzt