« អញ្ចឹងលោកដេកទៅខ្ញុំទៅវិញខ្លួនឯងក៏បាន!!»
ជីមីនបន្លឺឡើងទាំងស្នាមញញឹមបម្រុងនិងចុះពីលើឡានទៅហើយតែសម្លេងមាំផ្ដាច់ការបែរជាបន្លឺឡើងធ្វើអោយស្នាមញញឹមលេចបាត់ទៅវិញ

« បើឯងទៅដឹងគ្នាមិនខានទេ ផាក ជីមីន!! »កែវភ្នែកមាំសម្លក់មុខតូចឥតដាក់មុននិងចុះពីលើឡានហើយក៏ដើរចេញទៅ

« លោកទៅណា?? »ជីមីនរហ័សចុះតាមមុននិងស្រែកសួរគេដែលកំពុងបើកទ្វារឡានខាងក្រោយ

« ដេក!!! »ត្រឹមមួយម៉ាត់គេក៏ចូលទៅហើយក៏
ប្រាសខ្លួនគេងទាំងមិនបានគិតច្រើន

« នេះគេលេងមែនទែន? »រាងតូចឈរជ្រែកចង្គេះខាំមាត់សម្លក់គេពីក្រៅឡានទាំងខឹងបន្ដិចអីបន្ដិចបើចង់ដេកក៏ដេកតែឯងទៅចាំបាច់មកឃាត់គេអោយដេកជាមួយដែរ?ពាក់ព័ន្ធអីជាមួយគ្នា??ចរិកអន់ណាស់

« ន៎ែ លោកមិនអាចធ្វើបែបនេះបានទេណា! »
ជីមីនជ្រួញមុខអ៊ែលនិងបើកទ្វារទាញជើងគេតិចៗអោយគេភ្ញាក់មកវិញ

« កុំមករំខានបានទេ?ធុញណាស់ »សម្លេងក្រល៎ដកដង្ហើមធំដោយការធុញទ្រាន់រួញជើងចូលគ្នាដេកបន្ដធ្វើមិនដឹងមិនខ្វល់ពីរាងតូចដែលឈរធ្វើមុខអស់សង្ឃឹម

ប្រុសម្នាក់នេះគួរអោយចង់ធាក់ខ្លាំងណាស់!!

អស់ជម្រើសជីមីនក៏ដើរទៅអង្គុយក្រោយគូទឡានវិញផឹកស្រារបស់គេបន្ដមើលទឹកទន្លេនាពេលយប់ ទាំងចិត្តកំពុងនឹកដល់អ្នកម្ដាយដែលនៅមន្ទីរពេទ្យពេលនេះដេកលក់ស្រួលឬមួយក៏អត់?កាលពីល្ងាចក៏បានអង្គុយលេងជាមួយគាត់យូរគួរសមដែលទម្រាំបានមកក្លឹបក៏សប្បាយចិត្តដែលឃើញគាត់បានធូរស្បោយច្រើនសាច់ឈាមក៏មានឡើងវិញ

*ងឺត

កំពុងតែលង់និងការគិតសម្លេងជាន់ហ្វាងម៉ូតូក៏លាន់ឡើងសឹងបែកក្រដាសត្រចៀកធ្វើអោយជីមីនរហ័សចុះមកមើលក៏ត្រូវបើកភ្នែកធំៗពេលម្នាក់នោះជាគីម ថេយ៉ុងមិត្តរបស់ជុងគុក

« លោកថេយ៉ុង?! »សម្លេងហៅជីមីនធ្វើអោយ
កម្លោះខ្ពស់ស្រឡះដែលរៀបនិងបើកទ្វារឡានចូលទៅហើយបែរមកមើលទាំងជ្រួញចិញ្ចើម

មនុស្សកំដរ‼️(Complete)Where stories live. Discover now