ផ្ដើមរឿង

Start from the beginning
                                        

« ទំនេរអត់ការងារធ្វើក៏មកតែម្ដងទៅ! »ជីមីនញញឹមតបមិត្តរួមការងារខ្លួនវិញមុននឹងចូលដល់បន្ទប់ផ្លាស់សម្លៀកបំពាក់ល្មម...

« ម៉ាក់អ៊ំយ៉ាងមិចហើយធូរខ្លះទេ? »គេដកដៃចេញពី.ក.ជីមីនមុនដើរទៅអង្គុយលើតុមួយក្នុងបន្ទប់នោះរងចាំចម្លើយពីជីមីន គឺថាស្គាល់ជីមីនយូរហើយរឿងអ្វីក៏គេអាចដឹងដែរ មួយរយៈនេះលឺថាម៉ាក់ជីមីនឈឺខ្លាំងរហូតគេងនៅពេទ្យពេលនេះមិនដឹងថាជាឬក៏នៅទេ។

« អ្ហឹម...ធូរខ្លះហើយ! » ជីមីនក្រហឹមតបមកវិញទាំងដែលមិនពិតណាស់ណា ធូរហើយតែបានមួយកម្រិតប៉ុណ្ណោះ នៅរឿងលុយបង់ថ្លៃពេទ្យទៀត។

« តែមិចក៏ទឹកមុខឯងតានតឹងម្លេះ? » កែវភ្នែកតូចៗតាមសម្លឹងមើលមុខជីមីនទាំងមិនជឿទើបជម្រិតសួរបន្ដ ព្រោះតែទឹកមុខជីមីនមិនស្រស់បស់ពិតមែន។

« ប្រហែលមកពីអត់ងងុយខ្លាំងពេកហើយ! » លឺហើយក៏ធ្វើអោយជីមីនងាកមកញញឹមដាក់មិត្តខ្លួនទាំងអស់សំណើចមិនដឹងរឿងសឹមតប

« អ្ហឹម! »គេគ្រាន់តែក្រហឹមតបតែក៏មិនមែនមានន័យថាគេជឿជីមីនដូចគ្នា ក្មេងម្នាក់នេះពូកែលាក់យ៉ាងនេះមើលតែតាមទឹកមុខក៏ដឹងថាកំពុងតែពិបាកចិត្តរឿងអីមួយដែល។

« ស៊ុនជី? »បានមួយសន្ទុះក្រោយជីមីនក៏ហៅមិត្តរបស់ខ្លួនតិចៗ

« មានការអីមែនទេ? »ស៊ុនជីសួរដោយជ្រួញចិញ្ចើមរងចាំសម្ដីបន្ទាប់របស់មិត្ត

« ធ្វើការងារដូចជាឯងងាយស្រួលទេ? » ជីមីនសួរតិចៗស្ទើរតែក្លាយជាខ្សឹប

« ហុឹស!ធ្វើជាប្រុសលក់ខ្លួននេះហេ៎ស?កុំចង់មកប្រលូកជាមួយអីជីមីន! »ស៊ុនជីសើចចុងមាត់ចំអកអោយខ្លួនឯងនឹងតឿនអាមិត្តម្នាក់នេះមិនអោយប្រលូកជាមួយ គេជ្រួលខ្លួនខុសហើយមិនចង់អោយមិត្តមកខុសជាមួយគេទេ។

« យើងគ្រាន់តែសួរលេងតា៎ស!! »ជីមីននិយាយទាំងសើចតិចៗ ព្រោះរាល់ថ្ងៃគេធ្វើត្រឹមជាអ្នករត់តុលុយក៏បានបន្ដិចបន្ដួចតែបើការងារដូចជាស៊ុនជីធ្លាប់លឺមេការថានឹងបានលុយច្រើនហើយក៏មិនបាច់ហត់អីណាស់ណាដែរ!

« ឯងគិតមើលទៅវាស្រួលដែលទេ?បើគ្មានអ្នកដឹងវាមិនអីទេតែបើមានអ្នកដឹងថាឯងធ្វើការងារបែបនេះចាំតែមើលទៅណាមួយឯងនៅរៀនមិនមែនឬ?លឺមកថាឯងធ្វើត្រឹមអ្នករត់តុតែប៉ុន្នឹងគេមើលងាយឯងសម្បើមណាស់ចុះទម្រាំតែដឹងថាឯងធ្វើជាអ្នកលក់ខ្លួន?គិតមើលទៅជីមីន! » ស៊ុនជីព្យាយាមពន្យល់និងរំលឹកដាស់តឿនដល់ជីមីនមិនអោយមកប្រលូកជាមួយគេ គិតទៅធ្វើការងារបែបនេះអ្នកណាលឺក៏សើចចម្អកស្អប់ខ្ពើមពួកគេដែរ ហើយមានមនុស្សប៉ុន្មាននាក់ដែលមានប្រាថ្នាធ្វើជាប្រុសលក់ខ្លួននៅថ្ងៃអនាគតនោះ? សំខាន់ជីមីននេះនៅរៀនទៀត គេមិនហ៊ានស្រមៃទេបើមានអ្នកដឹង។

« អ្ហឹម!យើងនឹងគិត » លឺហើយធ្វើអោយជីមីនធ្លាក់ទឹកមុខចុះបន្ដិចមុននឹងតបខ្សឹបៗ

« យើងចេញទៅក្រៅសិនហើយ!បើខ្វះខាតអាចប្រាប់យើងបាន.. » ស្របសម្ដីគេក៏គក់ស្មាជីមីនតិចៗសឹមចេញទៅបាត់ទ

« តែយើងគ្មានជម្រើសពិតមែន! »ជីមីនញញឹមខ្សោះបន្លឺឡើងម្នាក់ឯងពេលដែលស៊ុនជីចេញទៅផុត គេទាល់ច្រកគ្មានផ្លូវទៅពិតមែនមានតែការងារបែបនេះទើបអាចរកលុយទៅព្យាបាលជំងឺម៉ាក់របស់គេបានលឿន:)))

ចុះបើគេធ្វើមែនជីវិតសិស្សសាលារបស់គេនឹងទៅជាបែបណា?

To be Continue...

មនុស្សកំដរ‼️(Complete)Where stories live. Discover now