« អរគុណណាស់លោកគ្រូពេទ្យ! » លឺសម្ដីលោកដុកទ័រហើយធ្វើអោយជីមីនងើបមុខឡើងដោយស្នាមញញឹមសប្បាយអរជាខ្លាំង ទើបរហ័សអរគុណគាត់ទាំងញ័រមាត់ មួយអាទិត្យទៀតយ៉ាងណាក៏អាចទុកពេលអោយគេគិតខ្លះបានដែលថាគួរធ្វើបែបណាទើបអាចរកលុយបាន។
« មិនអីទេ! » គាត់តបដោយស្នាមញញឹម
« អញ្ជឹងខ្ញុំសូមលាសិនហើយ លោកគ្រូពេទ្យ!» ស្របសម្ដីក្មេងល្អិតក៏រហ័សងើបឈរអោនគោរពគាត់ដើម្បីជាការគួរសមសឹមដើរចេញទៅដោយធូរស្រាលទ្រូងបានមួយកម្រិត ប៉ុន្តែរឿងពិបាកចិត្តនៅតែជៀសមិនផុត។
« បាទ! » លោកដុកទ័រញញឹមងក់ក្បាលដាក់ក្មេងប្រុសម្នាក់នោះមុននឹងងាកមកចាប់អារម្មណ៍លើវិក័យប័ត្ររបស់អ្នកជំងឺផ្សេងវិញ។គេយល់ថាក្មេងម្នាក់នេះគ្មានប្រាក់ ជាក្មេងទើបតែពេញវ័យនៅរៀននៅឡើយ គ្មានសាច់ញាតិម្ដាយឈឺបែបនេះទៅមានប្រាក់ឯណាយកមកបង់អោយថ្លៃពេទ្យ តែគេក៏ពិបាកដូចគ្នាព្រោះត្រូវការលុយទាំងអស់នោះចំណាយទៅលើថ្នាំដើម្បីយកមកព្យាបាទអ្នកជំងឺផ្សេងៗទៀត ទើបជួយមិនបានច្រើន....
------------
« ម៉ាក់!!.... »សម្លេងតូចបន្លឺឡើងតិចៗនៅក្រៅទ្វារបន្ទប់ដែលម៉ាក់របស់ខ្លួនកំពុងដេកសម្រាកព្យាបាលខ្លួន កែវភ្នែកស្រស់មូលក្រឡង់ ដក់ដោយទឹកសន្សើមសម្លឹងមើលរាងកាយទ្រុឌទ្រោមរបស់គាត់តាមទ្វារដែលមានកញ្ជក់ទាំងតានតឹងធ្វើអ្វីមិនចេញ តើគេទៅរកលុយឯណាបានដល់4លានវ៉ុនមកបង់ថ្លៃព្យាបាលរបស់គាត់នោះ?
« កូនប្រុសម៉ាក់មិនធ្វើអោយម៉ាក់អស់សង្ឃឹម
ទេ!! »សម្ដីស្របស្នាមញញឹមទាំងជូរជត់បង្ហាញលើផ្ទៃមុខក្រពុំរបស់គេមុននឹងបាតដៃតូចលើកជូតសម្អាតទឹកភ្នែករបស់ខ្លួនហើយក៏ទាញកាតាបដើរចេញទៅព្រោះបន្ដិចទៀតដល់ពេលដែលត្រូវធ្វើការហើយ
*RK CLUB ៚
រាងកាយតូចដើរចូលក្នុងក្លឹបទាំងមានស្នាមញញឹមខណៈពេលនេះក៏មិនទាន់មានដល់ពេលបើកនៅឡើយ ទើបមិនសូវជាមានមនុស្សច្រើន មានតែបុគ្គលិកសាម សែសិបនាក់ប៉ុណ្ណោះ។
« អាមីន!មកលឿនម្លេះ? » ស្របសម្ដីប្រុសម្នាក់ដែលធ្វើការជាមួយគេក៏មកគៀកកគេដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
ផ្ដើមរឿង
Start from the beginning
