« ចូលមក! » លឺសម្លេងគោះទ្វារម្ចាស់បន្ទប់ក៏បន្លឺឡើងធ្វើអោយក្មេងល្អិតខាំមាត់បន្ធូរអារម្មណ៍មួយខ្សាកសឹមបើកទ្វារចូលទៅដោយកាយវិការរអៀសចិត្ត ព្រោះមកទីនេះទាំងគ្មានប្រាប់មួយរៀល។
« អូ៎រ,ជាឯងទេ! » ពេលប្រទះឃើញថាជាអ្នកណាហើយលោកដុកទ័រក៏លាន់មាត់ដោយស្នាមញញឹមសឹមដាក់ឯកសារក្នុងដៃចុះហើយលាដៃបង្ហាញកៅអីទល់មុខតុរបស់គាត់ ដើម្បីបញ្ជក់អោយជីមីនអង្គុយនៅទីនេះ។
« ខ្ញុំមករំខានលោកដុកទ័រដែរទេ? » ជីមីនដាក់ខ្លួនអង្គុយស្របសម្ដីបន្លឺឡើងដោយការខ្លាចចិត្តជាខ្លាំង
« អត់ទេ នេះជាពេលទំនេរ! » លោកដុកទ័រ
ក្រវីក្បាលតិចៗបញ្ជាក់អោយក្មេងល្អិតបានស្ងប់ចិត្តឈប់មានអារម្មណ៍រអៀសចិត្តបន្ដទៀត។ មើលតែមុខក៏ដឹងថាជាមនុស្សពូកែខ្លាចចិត្តគេដែរ។
« បាទ ខ្ញុំមកនេះគ្រាន់តែចង់ដឹងពីថ្លៃស្នាក់នៅនិងថ្នាំរបស់ម៉ាក់! » ដោយមិនចង់អូសបន្លាយពេលវេលាវែងឆ្ញាយជីមីនក៏ចូលដល់សាច់រឿងដែលខ្លួនមកទីនេះតែម្ដង ធ្វើអោយលោកដុកទ័រងក់ក្បាលដឹងលឺព្រមទាំងរើយក
បញ្ជីមួយគំនរធំមកបើកមើលពេលប្រទះឃើញហើយក៏កត់ដាក់វិក័យប័ត្រមួយសន្លឹកសឹមហែកអោយជីមីន
« ទាំងថ្លៃថ្នាំថ្លៃស្នាក់នៅអស់4លានវ៉ុន!..»សម្លេងលោកគ្រូពេទ្យវ័យជំទង់ប្រហែល20ឆ្នាំក្រាស់បន្លឺឡើងស្របនឹងហុចវិក័យប័ត្រមកអោយក្មេងប្រុសម្នាក់ដែលកំពុងអង្គុយទល់មុខខ្លួនព្រមជាមួយទឹកមុខស្រពោន
« លោ-លោកគ្រូពេទ្យគឺ...គឺ.... » ជីមីន លូកយកវិក័យប័ត្រមកអានមុននឹងតបទៅកាន់លោកគ្រូពេទ្យវិញទាំងរដាក់រដុបអោនមុខចុះមិនហ៊ានងើប
« មិនទាន់មានលុយមែនទេ?? » គាត់ដកដង្ហើមធំព្រមទាំងកាត់សម្ដីរបស់គេពេលលឺសម្ដីលេបមិនចូលខ្ជាក់មិនចេញរបស់ក្មេងម្នាក់នេះ
« បាទ!!លោកគ្រូពេទ្យ » ជីមីនឆ្លើយស្ទើរក្លាយជាខ្សឹប
« មិនអីទេ ខ្ញុំនឹងទុកពេលអោយមួយសប្ដាហ៍ចុះព្រោះខាងយើងក៏ត្រូវយកលុយនោះទៅចំណាយលើថ្នាំវិញដូចគ្នា!! » លោកដុកទ័រងក់ក្បាលតិចៗនឹងសម្ដីក្មេងល្អិតទើបសម្រេចចិត្តបន្លឺឡើងដោយទុកពេលអោយក្មេងម្នាក់នេះមួយអាទិត្យក្នុងការរកលុយមកបង់ ប៉ុន្តែគាត់ចិត្តកំណាញ់មិនចង់ទុកពេលអោយយូរទេប៉ុន្ដែខាងមន្ទីរពេទ្យត្រូវបង្វិលទិញរបស់របរយកមកប្រើប្រាស់បន្ដ។
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️
ផ្ដើមរឿង
Start from the beginning
