ភាគទី7:រៀបការ?

Start from the beginning
                                    

"ហ្ហឺយអូននេះ!ចេះនិយាយអញ្ចឹងទៅកើត!ប្រយ័ត្នក្មេងគេភ័យណា!"លោកម្ចាស់wang

"អីយ៉ា!បែកក្មួយយូរឡើងពេញកម្លោះស្ដូកតែម្ដង!រូបរាងស្អាតណាស់សាកសមនឹងalphaកំពូលដូចកូនរបស់មីងដល់ហើយ!"គាត់ក្រោយមកលុតជង្គង់ចុះខាងមុខរាងតូចរួចចាប់កាន់ដៃគេអង្អែមថ្នមៗដោយស្នាមញញឹម

Xiao chenនៅក្បែរនោះបានត្រឹមស្ងាត់មាត់ក្ដាប់ដៃសឹងនឹងចេញសរសៃដៃចេញមក ប្រើកែវភ្នែកសម្លក់ទៅកាន់មនុស្សម្នាក់នោះហាក់ដូចជាសត្រូវនឹងគ្នាយ៉ាងអញ្ចឹង

"...."Xiao zhanបញ្ចេញស្នាមញញឹមថើរៗមិនហ៊ានសួរនាំដេញដោលច្រើនឡើយខ្លាចប៉ារបស់ខ្លួនអាម៉ាស់មុខដោយសារតែភាពសួរដេញដោលគ្មានសុជីវធម៌មិនមើលពេលវេលារបស់ខ្លួន

"ប្រាកដណាស់!"អ្នកស្រីxiaoក្រោកឈរដើរមកក្រោយរាងតូចចាប់កាន់ស្មារបស់គេដោយទឹកមុខញញឹមស្រស់កាន់តែធ្វើឲ្យកាយតូចបុកពោះរឹតតែខ្លាំង

អ្នកកម្លោះរូបស្រស់Wang guanghui(វ័ងគ័ងហួយ)អង្គុយបណ្ដើរញញឹមសម្លឹងមើលទៅភាពគួរឲ្យស្រឡាញ់របស់រាងស្ដើងបណ្ដើរ ច្រមុះរបស់ខ្លួនពេលនេះកំពុងតែឈ្លក់វង្វេងនឹងក្លិនដ៏ក្រអូបបែបomegaតូចស្រាលៗសាយភាយចេញពីកាយតូចមួយនោះហើយ

បន្ទាប់ពីនោះមកអ្នកទាំងអស់គ្នាចាប់ផ្ដើមនិយាយគ្នាលេងនិងសួរសុកទុក្ខគ្នាដែលបែកជាច្រើនឆ្នាំរហូតដល់រឿងកូន

"មីងមិនចង់វែងឆ្ងាយនិងលាក់បាំងបន្តឡើយ!ពួកយើងកំពុងពិភាក្សាគ្នាអំពីមង្គលការរបស់ក្មួយនឹងកូនប្រុសមីង!ប្រហែលជាឆាប់ៗនេះហើយ!អាស្រ័យលើការសម្រេចចិត្តរបស់ម្ចាស់សាមីខ្លួនប៉ុណ្ណោះ!"អ្នកស្រីwangស្រដីទៅកាន់រាងតូចយ៉ាងសប្បាយចិត្ត

"រ..រៀបការ?"Xiao zhanរៀងភ្ញាក់ផ្អើលមិនស្ទើរឡើយពេលដែលឮពាក្យទាំងនេះ មិចក៏គេមិនដឹងអ្វីសោះអញ្ចឹង?

"ត្រូវហើយ!នេះប៉ារបស់ក្មួយមិនបានប្រាប់ក្មួយទេឬ?"

"មិនបាច់ភ័យនោះទេ!បងទុកពេលឲ្យឯងសម្រួលចិត្ត!"guanghuiអង្អែលក្បាលរបស់xiao zhanថ្នមៗទុកជាការលួងលោមដល់ថ្នាក់រាងតូចលែងហ៊ានហារមាត់ប្រកែកឡើយ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now