ភាគទី5:អាជីបចាស់

Start from the beginning
                                    

"គ..គេស្អប់ខ្ញុំឬ?ខ្ញុំមិនដែលធ្វើអីគេពីមុនមកទេ!"សំណួរដែលមិនមានចម្លើយពិតប្រាកដកំពុងតែជ្រាបចេញមកខាងក្រោមចេញពីបបូរមាត់ដ៏ទន់រលោងនោះថ្នមៗ

"អ្នកប្រុសសម្រាកសិនទៅ!អ្នកកម្លោះនោះប្រហែលជាមានអ្វីជាបន្ទាន់ហើយទើបចាកចេញពីទីនេះបែបនេះនោះ!កុំគិតច្រើនអីណាអ្នកប្រុស!"គាត់ស្ងាត់បន្តិចរួចយកថ្នាំទៅដាក់លើតុក្បែរក្បាលគ្រែ

"នេះថ្នាំរំងាប់កម្ដៅរបស់អ្នកប្រុស!គ្រូពេទ្យឲ្យអ្នកប្រុសពិសារអាហារមានជីវជាតិឲ្យបានច្រើន!កុំគិតច្រើននិងសម្រាកឲ្យបានច្រើន!ចាំពេលទៅវិញខ្ញុំនឹងធ្វើស៊ុបប៉ូវឲ្យអ្នកប្រុស!"

"បាទអរគុណម៉ែដោះហើយ!ចាន់ៗស្រឡាញ់ម៉ែដោះជាងគេ!"ដៃទាំងគូឈោងទៅឱបចង្កេះគាត់ថ្នមៗដោយស្នាមញញឹមលើផ្ទៃមុខប្រៀបបាននឹងក្មេងតូចមួយយ៉ាងអញ្ចឹង

ម៉ែដោះញញឹមថើរៗលើកដៃអង្អែលក្បាលរបស់xiao zhanថ្នមៗដូចគ្នាដោយមិនដឹងឡើយថាទង្វើរនេះបណ្ដាលឲ្យរាងល្អិតនឹកឃើញម៉ាក់របស់គេទោះជាកន្លងផុតទៅច្រើនឆ្នាំក៏គេមិនអាចភ្លេចនូវរង្វង់ដៃដ៏កក់ក្ដៅបំផុតរបស់មនុស្សសំខាន់បំផុតក្នុងជីវិតគេឡើយ

ខណៈពេលនោះតំណក់ទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់ដ៏ទន់រលោងនោះចុះមកក្រោមមិនអាចឲ្យម្ខាស់រាងកាយទប់វាមិនឲ្យហូរចេញមកបានឡើយ

ផ្នែកម្ខាងទៀត*

បន្ទប់ទឹក*

"ច..ចង្រៃយ៎!!!!!"ទឹកមុខមាំអំបិញមិញត្រូវបានរលាយបន្សល់ត្រឹមទឹកមុខស្លេកស្លាំងក៏ព្រោះតែខ្លួនខំប្រឹងទប់អារម្មណ៍តាំងពីនៅចំពោះមុខរាងតូចម្លេះ!

មិចក៏មកឈឺជុះពេលនេះ?នាយវិសនឹងបាននៅនិយាយលេងបន្តទៀតទៅហើយ!

ជំហ៊ានជើងវែងៗរហ័សបោះជំហ៊ានទៅរកបន្ទប់បង្គន់ដែលទំនេរមុននឹងចូលទៅក្នុងនោះ

"ក្ដៀនអាចម៍កាដ*យតាម៉ែវាស្អីទៀតហើយ!!!!!"សម្លេងស្រែកដោយក្ដីខឹងសម្បារបន្លឺឡើងរបៀបធុញថប់នេះក៏ព្រោះតែដឹងថាទីនេះនៅដាច់ដោយគេទើបនាយហ៊ានស្រែក

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now