ភាគទី1:ខ្ញុំចង់បានគេ

1.8K 125 3
                                    

ជីបៗ*

សម្លេងចាបយំរវើយៗកំពុងតែបន្លឺឡើងហាក់ចង់បង្កើតសំនៀងនៃចង្វាក់ភ្លេងដើម្បីប្រដេញគ្នាជាមួយនឹងសម្លេងនៃការស្ដីបន្ទោសនៅក្នុងវិមានដ៏ធំស្កឹងស្កៃមួយ

"ឯងមិនដឹងទេឬថាខ្លួនឯងទើបនឹងឈានចូលពេញវ័យតែបែរជាហ៊ានប្រឈមមុខនឹងអភិជនជាន់ខ្ពស់ដែលសុទ្ធតែជាalphaទៅវិញ?"អ្នកមាននាមជាម្ដាយចុងដែលត្រូវជាអ្នកស្រីពេញសិទ្ធក្នុងវិមាននេះស្រែកទៅកាន់រាងតូចដែលញ័រខ្លួនដូចកូនសត្វ

កាយពីម្សិលមិញមានកម្មវិធីជប់លាងសម្រាប់ទទួលការវិលត្រឡប់របស់កូនប្រុសខ្លួនដែលទើបនឹងរៀនចប់ពីបរទេសទើបអ្នកស្រីxiaoប្រារព្ធពិធីតូចមួយស្វាគមន៍កូនប្រុសសំណប់របស់ខ្លួនដោយមានតែអ្នកអភិជនជាន់ខ្ពស់ធំៗមកប៉ុណ្ណោះ

"ខ...ខ្ញុំសុំទោស..."សម្លេងខ្សាវៗបែបគ្មានកម្លាំងបន្លឺឡើងតិចៗស្របពេលដៃទាំងគូប្រឹងទប់ឥដ្ឋបំណងចង់ងើបទៅកាន់រទេះរុញរបស់ខ្លួនវិញ

"សុំទោស???ចុះបើសិនជាឯងកើតheatអំឡុងពេលនោះ?អរ...ឬឯងមានបំណងចង់ទាក់alphaពួកអ្នកមានឋានៈធំៗជាងគ្រួសាររបស់ពួកយើង?កុំសូម្បីតែគិត!បើកូនប្រុសយើងមិនទាន់រកបាន ឯងក៏គ្មានសិទ្ធដូចគ្នា!"

"ស..សុំទោសអ្នកស្រី!"

"សុំទោស សុំទោស គិតតែសុំទោសគ្មានពាក្យអីថ្មីជាងនឹងទេឬ?មឹះៗបែបនឹងគ្មានបានប្រយោជន៍អីដល់គ្រួសារនោះទេ!សមហើយដែលខ្វិននោះ!"ស្រដីក៏រួចទម្លាក់រំពាត់ចុះមុននឹងបោះជំហ៊ានជើងទាំងគូរបស់ខ្លួនចាកចេញពីទីនោះបន្សល់ត្រឹមកាយតូចដែលមានឈាមដានជាប់តិចៗដោយសារតែរបួសនៃការវាយប្រហាររបស់រំពាត់មកលើរាងកាយរបស់ខ្លួន

ទោះជាយ៉ាងណាក៏ដោយក៏រឿងនេះមិនមែនកើតឡើងលើកដំបូងសម្រាប់គេនោះដែរ ដូចនេះត្រឹមរបួសប៉ុននេះមិនធ្ងន់ធ្ងរសម្រាប់គេទៀតឡើយ

នៅលើពិភពលោកយើងដែលយើងកំពុងតែរស់នៅនេះមានមនុស្ស3ប្រភេទ

+Alpha
+Beta
+And omega

អ្វីដែលពិសេសសឹងតែគ្រប់មនុស្សនៅលើពិភពលោកនេះសុទ្ធសឹងតែជាbeta!alpha and omegaគឺមានតែប៉ុន្មាន%ប៉ុណ្ណោះ!

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now