ភាគ៤០(ការចាកចេញ)

1.3K 91 3
                                    

      ក្រោយពីខំមាត់សង្កត់ចិត្តទាញក្រដាសលែងលះសញ្ញេររួចរាល់នាងក៏ហុចវាទៅឱ្យមេធាវី រួចក៏ដើរត្រឡប់ទៅបន្ទប់ដែលនាងទម្លាប់តែងតែគេងរាល់ៗយប់។ រាងស្តើងបើកទ្វារចូលទាញទ្វារបិទថ្នមៗមុននឹងឈរផ្អែកខ្នងទ្វារសម្រូតខ្លួនចុះ ទាញជង្គង់យកមកឱបអោនមុខសង្ងំយំខ្សឹបខ្សួរតែម្នាក់ឯង អារម្មណ៍ពេលនេះហេងហាងធ្វើអីមិនត្រូវ នាងហាក់បាត់បង់គ្រប់អ្វីៗយ៉ាង
      “ហ្អឹកៗ” យំអស់ចិត្តខ្សោះទឹកភ្នែក ជីមីន ក៏ងើយមុខសម្លឹងបរិវេណបន្ទប់រហូតដល់ឃើញរូបថតក្នុងថ្ងៃរៀបការក្នុងឈុតពណ៌សដាក់តាំងបញ្ឈរលើតុ នាងងើបឈរទាញវាយកមកឱបជាប់ទ្រូង ទោះនាងឈឺចាប់ខ្លាំងប៉ុណ្ណាក៏ចិត្តនាងមិនដែលគិតចង់ស្អប់គេសូម្បីមួយវិនាទី
      “អរគុណសម្រាប់ការរួមដំណើរជីវិតគូជាមួយខ្ញុំមួយរយ:ពេលខ្លី” នាងដាក់រូបថតលើតុវិញមុននឹងដើរទៅរៀបចំរបស់របរដាក់ក្នុងប្រអប់តូចមួយ រួចក៏ទាញរូបថតដាក់ចូលក្នុងប្រអប់ចុងក្រោយគេ បន្ទាប់ពីនោះ នាងក៏ទាញខោអាវចេញពីក្នុងបោះទៅលើគ្រែរួចក៏អង្គុយបត់វាដាក់ក្នុងវ៉ាលិសស្របពេលទឹកភ្នែកហូរកាត់ថ្ពាល់ឥតឈប់ឈរ នាងចង់នៅទៅទីនេះបន្តទៀតណាស់តែមិនដឹងថាក្នុងឋាន:អ្វី នាងអស់តួនាទីហើយ គេក៏មិនចង់ឃើញសូម្បីតែស្រមោលរបស់នាង
      ក្រាក!
      សម្លេងទ្វារបើកដោយស្នាដៃនរណាធ្វើឱ្យ ជីមីន រហ័សលើកដៃជូតទឹកភ្នែកយ៉ាងប្រញាប់ រាងកាយធំមាំដើរមកជិតនាងឈរក្បែរនាងសម្លឹងនាងតែកែវភ្នែករបស់គេមិនបានបញ្ជាក់ថាស្រណោះស្រណោកនាងទេ គេដាច់ចិត្តតាំងពីថ្ងៃដែលនារីម្នាក់នោះចូលមករស់នៅទីនេះ តែការពិតមកពីគេចេះសម្តែងបានយ៉ាងសមរម្យទៅវិញទេ
      “ខ្ញុំទៅហើយ!” ស្នាមញញឹមជូរចត់ប្រគល់ឱ្យរាងក្រាស់ដែលឈរនៅចំពោះមុខ នាងចង់ឱ្យគេឃាត់ណាស់ ក្នុងចិត្តនៅតែចង់បន្តក្បែរគេ ប៉ុន្តែវាជារឿងដែលព្រះអាទិត្យលិចនៅទិសខាងកើត
      “ថែខ្លួនផង..ប្អូនស្រី” ចុងប្រយោគរបស់គេច្របាច់បេះដូងនារីទន់ខ្សោយដូចជានាងឱ្យខ្ទេចខ្ទី រហូតមកគេទុកនាងជាប្អូនស្រីមានតែនាងទេដែលគិតឆ្គួតឡប់ម្នាក់ឯង
      “កុំហៅខ្ញុំថាប្អូនស្រីខ្ញុំមិនចង់បាន” សម្តីម៉ាត់ៗកាត់ទឹកភ្នែករាប់រយតំណក់ស្រក់ចុះនៅចំពោះមុខគេ គេចូលចិត្តច្របាច់បេះដូងរបស់នាងដោយពាក្យប្អូនស្រី លើកណាក៏និយាយបែបហ្នឹង និយាយហើយសប្បាយចិត្តឬ?
      នាងទម្លាក់ជើងចុះពីលើគ្រែមុននឹងទាញវ៉ាលិសទម្លាក់ចុះទៅខាងក្រោម ខណៈនោះ ជុងហ្គុក ក៏ទាញរាងកាយនាងយកទៅឱបជាប់ទ្រូងកក់ក្តៅដោយមិននិយាយអីមួយម៉ាត់ ក្នុងចិត្តត្រេកអរនឹកគិតថាគេមិនដាច់ឱ្យនាងចាកចេញ គេនឹងឃាត់នាង ស្នាមញញឹមលាយទឹកភ្នែកលេចឡើងលើផ្ទៃមុខដែលអឹបជាប់ដើមទ្រូងធំទូលាយ
      “ការឱបលើកចុងក្រោយរំលឹកឱ្យខ្ញុំដឹងថាមាននាងម្នាក់ដែលធ្លាប់ធ្វើដំណើរចូលក្នុងខ្សែជីវិតរបស់ខ្ញុំ” ការគិតរបស់នាងផ្ទុយស្រឡះ ការពិតគេគ្រាន់តែចង់បន្សល់នាងទុកក្នុងការចងចាំប៉ុណ្ណោះ ក្រោយមកទៀតគេនឹងលែងបានជួបមុខនាង
      “ឱបបានប៉ុន្មាននាទី?ប្តូរពីការឱបមកជាអ្វីផ្សេងបានទេ?” នាងរុញគេចេញពីខ្លួននាង ឱបកាន់តែយូរនាងកាន់តែខូចចិត្ត ព្រោះដឹងថារាងកាយរបស់គេមិនមែនសម្រាប់នាងទេ
      “នាងចង់បានអី?” បើជាលើកចុងក្រោយដែលគេឱ្យនាងបាន គេនឹងឱ្យ
      “ថើបមាត់ខ្ញុំជាលើកចុងក្រោយបានទេ?” វាគួរឱ្យខ្មាសអៀនណាស់ដែលនាងសុំឱ្យគេថើប នាងគ្រាន់តែចង់ចងចាំស្នាមថើបរបស់គេទុកក្នុងក្រអៅបេះដូងដ៏សែនឈឺចាប់ប៉ុណ្ណោះ
      “...” ស្ងាត់
      “ហឺស!ខ្ញុំនិយាយលេ...” ជីមីន សើចចំអកឱ្យខ្លួនឯង ប៉ុន្តែមិនទាន់បញ្ចប់សម្តីផងបាតដៃធំមាំចាប់ក្តោបមុខនាងផ្តិតស្នាមថើបផ្អែមខណ:ពេលបរិយាកាសជូរចត់ ទឹកក្តៅឧណ្ហៗស្រក់លើស្មានាងស្របពេលគេផ្អៀងខ្លួនថើបនាង
      (បង្ខំចិត្តថើបខ្ញុំដល់ថ្នាក់យំផងឬ?) រាងតូចស្រែកសួរក្នុងចិត្ត នាងបង្ខំគេឱ្យថើបធ្វើឱ្យនាងមានអារម្មណ៍ថាខុសនិងឈឺចាប់ក្នុងពេលតែមួយ
      (កុំទៅបានទេ!) ជុងហ្គុក បានត្រឹមតែស្រែកឃាត់នាងក្នុងចិត្តប៉ុណ្ណោះ គេគ្មានសិទ្ធិឃាត់នាងឱ្យនៅឈឺរងកម្មតទៀតបានទេ នាងមានវិញ្ញាណមានបេះដូងចេះឈឺចាប់ នាងមិនមែនជាតុក្តតាជ័រឯណា!
      ព្រូស!
      “ហឺស!” ជុងហ្គុក រុញរាងកាយ ជីមីន មួយជំហរខ្លួនទៅលើពូក គេសម្លឹងអ្នកដែលដេកដួលបន្តិចក៏រត់ចេញពីបន្ទប់បិទទ្វារឮៗធ្វើឱ្យរាងកាយនាងប្រែទៅជាញ័រដូចកូនសត្វ
      “ហ..ហឹកៗ..អរគុណសម្រាប់ស្នាមថើបដែលបង្ខំចិត្ត” ដៃតូចៗលើកឱបខ្លួនយំញ័រៗនៅលើពូក

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Όπου ζουν οι ιστορίες. Ανακάλυψε τώρα