ភាគ៥៣(វាគួរតែបែបនេះយូរហើយ)

1.1K 80 2
                                    

      ២ថ្ងៃក្រោយមក..
      រាងស្តើងកំពុងអង្គុយបង្ហាញរាងដ៏សិចស៊ីនៅក្បែរមាត់សមុទ្រនាពេលព្រះអាទិត្យជិតលិច ទីនេះជាស្រុកកំណើតរបស់នាង ហើយក៏ជាកន្លែងដែលអាចកាត់បន្ថយភាពតានតឹងបានមួយកម្រិត ខ្យល់បក់ផាត់កាយរបស់នាង ខណៈដែលនាងបិទភ្នែកដង្ហើមស្រូបយកខ្យល់បរិសុទ្ធឱ្យធូរក្នុងទ្រូង
      ក្រិបៗ ថេយ៉ុង លួចថតរូបនាងពីខាងក្រោយដោយសម្ងាត់ហើយក៏ផ្ញើទៅបញ្ឆេះ ជុងហ្គុក ឱ្យក្តៅក្រហាយ មិនដឹងថារាល់ថ្ងៃគេរវល់ធ្វើស្អីទេ ទើបមិនត្រឡប់មកដណ្តើមនាងចេញពីគេ
      ‘ស្តាយរាងនាងទេ?’ គេសរសេរនេះផ្ញើទៅឱ្យអ្នកម្ខាងទៀត ទីនេះមិនសូវជាមានសេវាល្អទើបគេឡើងទៅលើភ្នំ
      (ឯងចង់យ៉ាងម៉េច?) ជុងហ្គុក ខលត្រឡប់មកវិញ សម្លេងរបស់គេគ្រាន់តែស្តាប់ក៏ដឹងថាក្តៅក្រហាយប៉ុណ្ណា
      “ស្តាយនាងទេ? យើងគ្រាន់តែសួរ” ថេយ៉ុង តបការសន្ទនា
      (យើងសួរឯងវិញ នាងស្រឡាញ់ឯងទេ?)
      “ចង់ដឹងមកស្រុកកំណើតរបស់នាងសួរនាងទៅ ព្រោះថាបើឯងមិនមក ប្រហែលជាគ្មានឱកាសលើកក្រោយទេ ព្រោះនាងកំពុងតែជិតនឹងរៀបការជាមួយយើងហើយ”
      (ចេតនារបស់ឯងយ៉ាងណា?)
      “មិនបាច់យល់ពីយើងទេ យល់តែពីនាងទៅបានហើយ”
      (យើងគុំឯងយូរហើយ ចាំទីនោះហើយ កុំទៅណាឱ្យសោះ)
      “ស្វាគមន៍ជានិច្ច”
      បញ្ចប់ការសន្ទនា ថេយ៉ុង ក៏ចុះពីលើកំពូលភ្នំត្រឡប់ទៅផ្ទះដែលមានលោកយាយនៅក្នុងនោះវិញ គាត់កាន់តែចាស់ណាស់ទៅហើយ តែមើលទៅគាត់រឹងមាំល្អណាស់ គេដើរទៅជួយគ្រាហ៍លោកយាយឱ្យអង្គុយតុអាហារ ពេលនេះជាម៉ោងអាហារពេលល្ងាច
      “ទៅហៅប្អូនមកថេយ៍”
      “បាទយាយ..” ឋានៈរបស់គេគឺបងប្រុសរបស់នាង ហើយលោកយាយរបស់មិនបានដឹងនោះទេថានាងលែងលះជាមួយ ជុងហ្គុក ព្រោះនាងមិនបានចង់ឱ្យគាត់ដឹង
      ថេយ៉ុង ចេញទៅ ជីមីន ក៏ដើរមកដល់ល្មម ទើបអ្នកទាំងពីរញញឹមដាក់គ្នា
      “ខ្ញុំទៅងូតទឹកសិន” ជីមីន ក៏ដើរហួសទៅបន្ទប់ដើម្បីសម្អាតកាយនិងតែងខ្លួន
      ក្រោយពីបរិភោគអាហាររួចលោកយាយក៏ចូលបន្ទប់សម្រាក អ៊ំលីក៏រៀបចំតាមតួនាទីរបស់ខ្លួន ចំណែក ថេយ៉ុង ក៏ដាក់ខ្លួនសណ្តូកជើងលេងនៅលើរាលហាលខាងក្រោយផ្ទះ គយគន់មើលទឹកសមុទ្រដែលមានរលកបោកបក់មិនឈប់ឈរ
      “បងប្រុស” ជីមីន ដើរមកអង្គុយក្បែរគេទាំងស្នាមញញឹម
      “ហ្អឹមម..” ថេយ៉ុង ដកដង្ហើមធំឱ្យធូរទ្រូង រាងតូចក៏ទម្លាក់ក្បាលគេងលើភ្លៅរបស់គេ គេបម្រុងនឹងដកជើងចេញតែក៏មិនដកវិញ
      “អរគុណបងសម្រាប់គ្រប់យ៉ាង” បបូរមាត់តូចពោលតិចៗ ខណៈដែលភ្នែកចាប់ផ្តើមបិទលេងៗ ហើយនាងក៏បបួលនាយសង្ហានិយាយគ្នាពីនេះពីនោះរហូតដល់គេងលក់ឱ្យគេនិយាយតែម្នាក់ឯង
      “ជី! ជីមីន?” គេហៅឈ្មោះរបស់នាងថ្នមៗ ស្របពេលដែលឱនមើលមុខរបស់នាង ក៏ឃើញថានាងបានគេងលក់បាត់ទៅហើយ ប្រអប់ដៃមាំទាំលើកយឺតៗទៅជិតសក់ទន់រលោងរលាស់រសាយរបស់រាងតូច គេវែកសក់ថ្នមហើយក៏ប្រើម្រាមដៃអង្អែលចុះឡើងៗ
      (គេជិតនឹងត្រឡប់មកយកអូនចេញពីបងហើយ បងគ្រាន់តែថែអូនជំនួសគេប៉ុណ្ណោះ ព្រោះខំយ៉ាងណាក៏មនុស្សដែលអូនស្រលាញ់នៅតែជាគេ បងដឹងថាបងមកក្រោយគេ ប៉ុន្តែបងហាមចិត្តមិនឱ្យស្រឡាញ់អូនមិនបានពិតមែន បងសុំទោសដែលមិនអាចស្រឡាញ់អូនត្រឹមប្អូនស្រី តែបងនឹងខំព្យាយាម) ថេយ៉ុង ពោលប្រយោគដ៏សែនឈឺចាប់នៅក្នុងក្រអៅបេះដូង ធ្វើឱ្យទឹកភ្នែកកូនប្រុសស្រក់ តក់! លើថ្ពាល់ក្រហមព្រឿងរបស់នាង តើនៅពេលណាទើបគេជួបមនុស្សដែលបេះដូងត្រូវការដូចជានាង? នៅក្នុងលោកនេះក្រៅពីនាង តើគេអាចស្រឡាញ់អ្នកណាបាន? បេះដូងរបស់គេបានចងភ្ជាប់ជាមួយក្តីស្រឡាញ់ឱ្យទៅនាងអស់ហើយ បើគេស្រាយចំណងគេនឹងត្រូវឈឺចាប់ជាងនេះទៅទៀត ប៉ុន្តែ.. ដើម្បីរក្សាទំនាក់ទំនងគេគួរតែកាត់ចិត្តពីនាង រាប់អានគ្នាជាបងប្អូនគឺល្អបំផុតហើយ :)
     
      ៣ម៉ោងក្រោយមក..
      ម៉ោង៩យប់..
      ជុងហ្គុក បើកឡានមកដល់ទីនេះទាំងតក់ក្រហល់ព្រោះគេ ត្រូវហើយ.. គេនឹងមកនិយាយជាមួយ ថេយ៉ុង ឱ្យដឹងរឿង តើវាយ៉ាងម៉េចឱ្យប្រាកដ? ថ្ងៃមុនឃើញសុំនាងរៀបការ ថ្ងៃនេះមកប្រាប់ថាឱ្យគេមកទីនេះ
      ត្របកភ្នែកស្តើងចាប់ផ្ដើមបើក កាលបើឮសម្លេងឡានឈប់នៅខាងមុខផ្ទះ នាងងើបអង្គុយទាំងនៅធីងធោង ហើយក៏សម្លឹងចំមុខរបស់នាយសង្ហា នេះនាងគេងលើភ្លៅរបស់ ថេយ៉ុង មករហូតមែនទេ?
      “បងទៅបើកទ្វារសិន” ថេយ៉ុង ក្រោកឈរមួយអស់កម្ពស់ ហើយក៏ដើរចេញពីនេះទៅខាងមុខផ្ទះ ព្រោះគេដឹងថាជាអ្នកណាដែលមកដល់ទីនេះ?
      “ឯងចង់យ៉ាងម៉េច?” ទ្វាររបើកភ្លាម ជុងហ្គុក ក៏សួរយ៉ាងឈ្លើយទៅកាន់អ្នកម្ខាងទៀត
      “ចូលក្នុងមក” ថេយ៉ុង ធ្វើខ្លួនដូចជាធម្មតាៗព្រោះគេត្រៀមចិត្តទុករួចទៅហើយ
      “លោក!” ដើរមកឃើញ ជុងហ្គុក ភ្លាម ជីមីន ក៏ហៅសព្វនាមរបស់គេបែបមិនពេញចិត្ត
      “ដោះស្រាយគ្នាទៅ ខ្ញុំទៅគេងហើយ” ថេយ៉ុង សម្លឹងមុខអ្នកទាំង២បន្តិចក៏ដើរហួសទៅបន្ទប់សម្រាក កែវភ្នែកទាំង២ប្រឈមដាក់គ្នាហាក់កំពុងស្វែងយល់ពីគ្នា
      “មានអីចង់និយាយទៅនិយាយខាងក្រៅទៅ ខ្ញុំខ្លាចរំខានដល់លោកយាយ” ជីមីន ផ្តើមនិយាយទម្លុះភាពស្ងប់ស្ងាត់ ខណៈដែលជើងតូចស្រឡូនបោះដំណើរទៅកាន់ទ្វារមុននឹងប្រើប្រអប់ដៃបើកចេញទៅខាងក្រៅផ្ទះ ហើយដើរទៅកាន់មាត់សមុទ្រដ៏សែនស្ងប់ស្ងាត់នាពេលរាត្រី
      ជុងហ្គុក ដើរទៅតាមក្រោយនាងហើយក៏ឈប់កាលបើដល់ឆ្នេរសមុទ្រ កែវភ្នែកកម្សត់របស់គេសម្លឹងទៅមើលជើងមេឃដ៏សែនឆ្ងាយដែលគ្មានផ្កាយមានតែព្រះចន្ទតែឯងឯកា ខណៈពេលនេះគេមិនដឹងថាត្រូវនិយាយអ្វីទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់គេ
      “បងមិនដឹងថានិយាយអីនោះទេ តែបងសុំទោស! គ្រប់យ៉ាងជាកំហុសរបស់បង បងក៏មិនរំពឹងថាអូនលើកទោសឱ្យដែរ” គេមិនបកស្រាយអ្វីទាំងអស់ គេក៏សុំទោសនាងយកតែម្តង
      “អត់អីទេ!” នាងឱបដៃខណ:ដែលកែវភ្នែកស្រទន់សម្លឹងទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយ
      “មានន័យថាម៉េច?” គេឈានជើងមួយជំហានទៅជិតនាង ដើម្បីឱ្យកៀកគ្នាបន្តិច
      “មានន័យថាលោកធ្វើបានតែប៉ុណ្ណឹង!” នាងងាកមុខទៅសម្លឹងចំក្រសែភ្នែករបស់គេ
      “វាជាចរិតធម្មជាតិរបស់បង”
      “ខ្ញុំយល់! ព្រោះតាំងពីដើមមកលោកចេះតែប្រើពាក្យ សុំទោសៗ ហើយក៏សន្យាៗ ជាម្តងហើយម្តងទៀត លោកប្រាប់ថាខ្ញុំជាប្រពន្ធតែម្នាក់គត់របស់លោក តែចុងក្រោយលោកក៏លែងលះខ្ញុំទៅយកនាង អ្វីដែលខ្ញុំទទួលបានគឺឱបក្រសោបក្តីស្រឡាញ់របស់លោកតែម្នាក់ឯងដូចមនុស្សឆ្គួត ហ្អឹកក..” និយាយបញ្ចប់ប្រយោគទឹកភ្នែករបស់នាងក៏ស្រក់ម៉ាត់ៗទើបដៃតូចស្រឡូនព្យាយាមលើកទៅជូតចេញ ឈឺឡើងគ្រាំក្នុងហើយ គេមកអង្វរនាងដោយគ្រាន់តែពាក្យ សុំទោស ពីរម៉ាត់.. សមតម្លៃដែរទេ?
      “ជី.. បងដឹងថាបងខុស.. បងដឹងទាំងអស់ ប៉ុន្តែព្រោះបងមានហេតុផល” ជើងរបស់គេបោះមួយជំហានទៀតទៅជិតនាងហើយក៏ប្រើរង្វង់ដៃដ៏កក់ក្តៅឱបក្រសោបខ្លួនប្រាណរបស់នាងជាប់មិនឱ្យរើបម្រះទៅណារួច
      “លែង! កុំប៉ះខ្ញុំ ខ្ញុំឆ្អែតជាមួយលោកណាស់” ជីមីន រើបម្រះចេញពីគេងទាំងទឹកភ្នែក កាលពីកន្លងមកគេមិនដែលឱ្យនាងបានប៉ះគេទេ ពេលនេះគេមានសិទ្ធិអីមកប៉ះនាង?
      “ខ្ញុំប្រាប់ថាឱ្យលែង ហ្អឹកក..” គេឱបក្រសោបខ្លួនប្រាណរបស់នាងខ្លាំងពេកដល់ថ្នាក់នាងរើលែងឈ្នះទើបសម្រេចចិត្តយំ ទើបគេបន្ធូររង្វង់ដៃមុននឹងដោះលែងនាងចេញ កាលបើបានសេរីភាពហើយនាងក៏រត់ចេញពីគេទៅឱ្យឆ្ងាយបំផុត ខណៈដែលគេដើរតាមនាងពីក្រោយ
      “កុំមកតាមខ្ញុំ” នាងរត់បែរក្រោយ ស្រែកគម្រាមគេទាំងទឹកភ្នែក មិនដឹងថានាងឆ្គួតឬយ៉ាងម៉េចទេទើបឆេវឆាវដាក់គេបែបហ្នឹង នៅឬអារម្មណ៍របស់មនុស្សស្រីបើត្រូវបានគេតាមលួង?
      “យប់ហើយ.. អូនចង់ទៅណា?” គេនៅតែបន្តដើរតាមនាងដដែល
      “ទៅណាក៏បាន កុំចេះ អូយ...” នាងដើរថយក្រោយមិនបានមើលទើបជាន់សំបករបស់សត្វសមុទ្រធ្វើឱ្យមុតជ្រៅដល់សាច់ទើបបញ្ឈប់ដំណើរលើកជើងម្ខាងឡើងលើ ឃើញនាងដូច្នេះគេក៏រត់ទៅឱ្យលឿនបំផុតដើម្បីបានក្បែរនាងមើលមុខរបួស
      “កុំមកក្បែរខ្ញុំ ចេញទៅ!” ជីមីន រត់ចេញពីគេទាំងជើងហូរឈាមហៀរកក្លាក់ប្រឡាក់ពេញឆ្នេរខ្សាច់
      “កុំធ្វើចរិតមាន់ពេក ឈប់រត់បានហើយ ប្រយ័ត្នហើមជើងដើរលែងរួច” គេចង់តែសើចទេ កាលបើនាងធ្វើឫកពាអីបែបនេះ គេលួងចេះតែលួងហើយ តែគេមិនផ្អែមល្ហែមដូចអ្វីដែលនាងត្រូវការទេ
      “ជារឿងខ្ញុំ!” នាងនៅតែដើរខ្ញើចៗជើងគេចពីគេដដែល ពេលនេះមិនខ្វល់ថានឹងត្រូវដើរទៅណាទេ សំខាន់គឺចង់គេចពីគេសិន បើនៅក្បែរគេយូរខ្លាចទ្រាំមិនបានចាប់ថើប ’-‘
      ដើរអស់ចិត្តអស់ចង់នាងក៏ឈប់សម្រាក ខណៈដែលគេញោចស្នាមញញឹមបន្តិចមុននឹងរត់មកចាប់នាងឱ្យជាប់ ខ្លាចថានឹងរត់ទៀត
      “ឈប់រើហើយ?” គេសួរនាងព្រោះសម្ងំនៅក្នុងរង្វង់ដៃគេមិនកម្រើកសោះ
      “ហឹកៗ ឈឺជើង” សុខៗនាងស្រាប់តែយំស្រែកថាឈឺជើង ឫកពារបស់នាងធ្វើដូចមនុស្សចាញ់កូន ជាស្អីទៅនេះ?
      “ជិះខ្នងបងមក បងអៀវទៅផ្ទះហើយចាំមើលរបួសជើងតាមក្រោយ” គេបន្ទន់ជង្គង់ចុះហុចខ្នងឱ្យនាងឡើងជិះ ព្រោះមើលទៅលែងសូវខឹងប៉ុន្មានហើយ
      “មិនទៅទេ!”
      “កើតអី? មករដូវមែន?”
      “ឡប់សតិ!!” ថារួចនាងក៏ដើរជើងមួយទៅលើច្រាំងព្រោះខ្លាចទឹកជោរសើមជើង
      “ជី..មីន”
     

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now