ភាគ៨(ធ្លាប់ចាប់អារម្មណ៍ខ្ញុំអត់?)

1.4K 106 1
                                    

     
      ម៉ោង៧យប់...
      កម្មវិធីចាប់ផ្ដើមរាងកាយសង្ហាមាំទាំចុះពីលើឡានព្រមជាមួយនឹងស្រីស្អាតរាងតូចច្រឡឹងដែលស្លៀករ៉ូបពណ៌សសំយាកស្មាបង្ហាញឱ្យឃើញខ្សែកពេជ្រតម្លៃថ្លៃនៅកច្បាស់ៗ នាងឈានដើរមកខាងមុខញញឹមផ្អែមដាក់រាងក្រាស់បន្តិច រួចក៏ក្រសោបដៃចូលប្រលោះដៃជុងហ្គុកដើរលើកម្រាលពណ៌ក្រហមចូលក្នុងកម្មវិធីព្រមៗគ្នា
      “នៅក្នុងថ្ងៃនេះនាងស្អាតណាស់ បើមិនបានសរសើរនាងខ្ញុំនៅមិនសុខទេ” គេខ្សឹបដាក់នាងតិចៗមុននឹងដើរទៅរកមើលកន្លែងអង្គុយ គេចូលអង្គុយតុមូលផ្នែកគៀនដែលមានពន្លឺតិចៗមិនសូវជាមានមនុស្សម្នាលចាប់អារម្មណ៍ច្រើន
      “នាយក៏សង្ហារដូចគ្នា” នាងច្រាលឈាមឡើងលើអំឡុងពេលគេសរសើរតែខំប្រឹងរៀបឫកឱ្យរម្យទម្យខ្លាចគេស្តីឱ្យទៀត
      “សួស្តីអាម៉ាក!ស្មានតែមិនមកទេ” បុរសសង្ហារសម្បុរសចាំងលើសភ្លើងអំពូលលើកដៃគួរសមដាក់ជុងហ្គុកមុននឹងដើរមករកតុដែលគេអង្គុយ នាយគឺម្ចាស់កម្មវិធីជប់លៀងដេញថ្លៃគ្រឿងពេជ្រនៅយប់នេះ
      “អាជុយ!!នាំស្រីមកទៀត” មីន យ៉ុនហ្គី បុរសវ័យ២៧ឆ្នាំមិត្តភក្តិជុងហ្គុកជាអ្នកជំនួញគ្រឿងពេជ្រ  ធ្វើដូចជាភ្ងាក់ផ្អើលជាមួយនឹងវត្តមាននាងតូចដែលអង្គុយញញឹមផ្អែម មិននឹកស្មានសោះថា ជុងហ្គុក ចេះស្រឡាញ់ស្រីដូចគេដូចឯងស្មានថាស្រឡាញ់ប្រុសហើយទេតើ!ឃើញកន្លងមកមិនរវីរវល់ជាមួយស្រីៗ
      “ហើយថីអ្ហែង?” ទោះបីជាគេមិនរវីរវល់មិនចូលចិត្តឱ្យស្រីៗក្បែរក៏មិនមានន័យថាគេស្រឡាញ់មនុស្សប្រុសដែរ
      “ស្មានតែឯងស្រឡាញ់ប្រុសឃើញស្អប់ស្រីៗសម្បើមណាស់ តែអេ៎!ប្រហែលជានារីក្បែរខ្លួនឯងមានអ្វីពិសេសហើយមែនទេ?” យ៉ុនហ្គី ប្រើក្រសែភ្នែកប្លែកសម្លឹងនាងតូចដូចជាកំពុងគិតអ្វីមួយហើយគេក៏កំពុងតែសួរជុងហ្គុកដូចគ្នា ព្រោះគេមិនបានដឹងថាជុងហ្គុករៀបការនោះទេ
      “ពិសេសលើសពីពិសេស” ជុងហ្គុក ញញឹមតិចៗសម្លឹងមុខ ជីមីន ធ្វើនាងមានអារម្មណ៍ថាខ្មាសពេលមានមនុស្សនិយាយរៀបរាប់ពីខ្លួននាង ទើបនាងបង្វែរដំណើររឿងដោយសួរសំណួរ៖
      “និយាយពីអ្វីដែរចាស៎?” នាងក៏បង្ហើមសម្លេងស្រទន់ធ្វើឱ្យ យ៉ុនហ្គី លង់នឹងសម្តីរហូតដល់សម្លឹងមុខនាងជាប់យ៉ាងយូរ ធ្វើឱ្យនាយសង្ហារដែលនៅក្បែរមានអារម្មណ៍មិនល្អឡើងខណ:ពេលមិត្តភក្តិរបស់គេសម្លឹងប្រពន្ធគេដោយក្រសែរភ្នែកបង្កប់ក្តីស្រឡាញ់និងពេញចិត្តទៅជាមួយ
      (នាងស្អាតខ្លាំងណាស់ សម្លេងក៏ពិរោះ សាច់ក៏ស បើបានប៉ះមិនដឹងជាទន់ក្រអូបយ៉ាងណាទេ) យ៉ុនហ្គី បណ្តេញការគិតលួចសរសើរលួចពេញចិត្តកើតចិត្តប្រាថ្នាចង់បាននាងមកថ្នាក់ថ្នមបមបី
      “នាងឈ្មោះ ជីមីន ជាប្រពន្ធយើង” ឮពាក្យប្រពន្ធចេញពីមាត់របស់ជុងហ្គុកធ្វើឱ្យអារម្មណ៍អណ្តែតអណ្តូងរបស់យ៉ុនហ្គីក៏ត្រឡប់មកវិញ ដំបូងឡើយស្មានតែនាងជាស្រីដែលជុងហ្គុកបណ្តើរលេងសើចទើបគិតវែងឆ្ងាយ។ យ៉ុនហ្គី មិនបានដឹងទេថា ជុងហ្គុក រៀបការ ព្រោះកាលពីពួកគេរៀបការប្រាប់តែសាច់ញាតិចាស់ទុំមានពិធីតាមបែបប្រពៃណីបន្តិចបន្តួចប៉ុណ្ណោះ
      “គេគឺ មីន យ៉ុនហ្គីជាពួកម៉ាករបស់បងតាំងសម័យកាលនៅរៀន” ជុងហ្គុក ណែនាំយ៉ុនហ្គីឱ្យនាងស្គាល់ហើយក៏និយាយពាក្យផ្អែមល្ហែមហើយក៏ប្រាប់យ៉ុនហ្គីថានាងជាប្រពន្ធធ្វើឱ្យនាងគិតថានាងមានភាពសំខាន់ចំពោះគេខ្លាំង
      “សួស្តីលោកមីន!” ស្នាមញញឹមផ្អែមល្ហែមរបស់នាងធ្វើឱ្យយ៉ុនហ្គីធ្លាក់នរកព្រោះតែក្នុងចិត្តគេប្រាថ្នានាងមិនខ្វល់ថានាងជាប្រពន្ធមិត្តភក្តិ
      “បាទសួស្តីអ្នកនាងជីមីន! ហេតុអីក៏ពួកយើងមិនស្គាល់គ្នាលឿនជាងនេះ?” នាងពិតជាល្ងង់ខ្លាំងណាស់ដែលមិនយល់ពីអត្តន័យនៃសំណួររបស់យ៉ុនហ្គី តែជុងហ្គុកមិនល្ងង់ទេគេដឹងច្បាស់ណាស់ថាយ៉ុនហ្គីគិតអី ទើបកើតចិត្តប្រច័ណ្ឌនាងទាំងមិនដឹងខ្លួន គេមិនទាន់ស្គាល់អារម្មណ៍នៃក្តីស្រឡាញ់ច្បាស់ទេត្រឹមតែដឹងថាពេលនេះនាងក្បែរប្រុសផ្សេងញញឹមដាក់ប្រុសផ្សេងគឺមិនបានទាំងអស់ គំនិតផ្តាច់ការរបស់គេក៏បញ្ជារសម្តីហាមប្រាមនាងឈប់ឱ្យញញឹមផ្អែមដាក់អ្នកផ្សេង
      “កុំសូវញញឹមពេក ខ្ញុំមិនចូលចិត្ត” គេយកដៃបាំងមាត់ងាកខ្លួនទៅជិតនាងខ្សឹបតិចៗ នាងក៏ងក់ក្បាលយល់ពីសម្តីរបស់គេ អ្វីដែលគេមិនចូលចិត្តនាងមិនធ្វើដាច់ខាត
      “ពេលនេះពួកយើងក៏ស្គាល់គ្នាហើយ” នាងតបសម្តីយ៉ុនហ្គីវិញកាលបើស្ងាត់អស់មកជាយូរ
      “ឯងទៅរាក់ទាក់ភ្ញៀវផ្សេងទៀតទៅប្រយ័ត្នគេរកឯងមិនឃើញ” ជុងហ្គុកដេញយ៉ុនហ្គីចេញត្រង់ៗតែម្តង
      “អឹម..ទៅសិនហើយអញ្ចឹងបន្តិចទៀតចាំមកនិយាយជាមួយ”
      “មុខអញ្ចឹងសោះអាយ៉ុនវាចាប់អារម្មណ៍ដែរ” នៅពេលយ៉ុនហ្គីចេញទៅបាត់ ជុងហ្គុក ក៏បង្ហើបសម្តីថាស្តីឱ្យជីមីន ទាំងដែលនាងមិនដឹងបន្តិចសោះថាយ៉ុនហ្គីចាប់អារម្មណ៍នាងធ្វើឱ្យនាងគិតច្រើន គិតថាគេប្រច័ណ្ឌនាងតែខ្លាចបាក់មុខទើបខំលាក់
      “ចុះនាយ..ធ្លាប់ចាប់អារម្មណ៍ខ្ញុំអត់?” នាងដាក់កែងដៃលើតុរលោងច្រត់បាតដៃនៅចង្ការស្របពេលកែវភ្នែកសម្លឹងមើលគេចំៗទាំងភាពជឿជាក់ក្នុងចិត្តគិតថាគេចាប់អារម្មណ៍នាងលើសកាលពីពេលមុន ពេលនេះគេប្រែប្រួលច្រើនណាស់ប្រហែលជាមកពីលង់ស្រលាញ់នាងហើយទើបបែបនេះ ត្រូវហើយនាងរៀបការជាមួយគេមិនមែនព្រោះតែក្តីស្រឡាញ់គឺព្រោះតែដឹងគុណលោកជុនដែលខំជួយនាងនិងលោកយាយ លោកជុនមានក្តីសង្ឃឹមលើនាងពិតជាមិនខុស មិនទាន់២ឆ្នាំផងគេក៏ស្រលាញ់នាង មានន័យថាអាពាហ៍ពិពាហ៍មួយនេះនឹងយូរអង្វែងចងដោយច្រវ៉ាក់នៃក្តីស្រឡាញ់គេនិងនាង
      “ជឿជាក់ម៉េស?មុខដូចកំប៉ុងគោជាន់អ្នកណាទៅចាប់អារម្មណ៍” មាត់របស់គេរឹងជាងដែកថែបម៉ាកល្បីទៅទៀត តែចិត្តរបស់គេមិនបានរឹងឡើយគឺកំពុងតែទន់ដូចនំម៉ូឈី
      “លោកមីនយ៉ុនហ្គីមិត្តភក្តិនាយអំបាញ់មិញហ្នឹងហើយ” ស្នាមញញឹមស្រស់កំពុងតែឌឺដងនឹងមាត់រឹងមិនទទួលស្គាល់អារម្មណ៍របស់គេ
      “Cherzz!!!”
      “ចេះផឹកទេ?” ស្ងាត់យូរបន្តិចជុងហ្គុកផ្តើមសួរនងដោយកាន់កែវក្រលែងស្រានៅក្នុងកែវមុននឹងលើកផឹក
      “មិនដែលធ្លាប់ផង!តែអេ៎..ឯណាប៉ាក្មេកម៉េចក៏មិនឃើញ?” នាងស្រាប់តែចាប់អារម្មណ៍ថាមិនឃើញលោកជុន ជុងហ្គុកប្រាប់ថានាំនាងមកព្រោះចង់សម្តែងភាពផ្អែមល្ហែមឱ្យគាត់ឃើញ
      “មានន័យថាបើគ្មានប៉ាខ្ញុំនាងមិនបានពេញចិត្តនឹងមកកម្មវិធីបែបនេះជាមួយខ្ញុំ” ក្នុងចិត្តជុងហ្គុកគិតថានាងមិនស្រឡាញ់គេទេ ទើបគេមិនមុខក្រាស់សារភាពថាប្រច័ណ្ឌហួងហែងនាង គេខ្លាចបាក់មុខណាស់
      “ប៉ានាយមិនមកទេអ្ហ៎ ចឹងនាយស្ម័គ្រចិត្តយកខ្ញុំមកជាមួយដោយខ្លួនឯង?” នាងក៏សប្បាយក្នុងចិត្តពេលបានដឹងថាគេមិនបានសម្តែងក្តីស្រឡាញ់ឱ្យអ្នកណាម្នាក់ឃើញ
      “...” គេមិនតប ក៏លើកស្រាចាក់ផឹកក្អឹកៗមិនគិតខ្លាចថាស្រវឹងបើកឡានមិនកើត ឃើញបែបនេះជីមីនក៏ចាក់ស្រាផឹកកំដរគេទាំងដែលនាងមិនធ្លាប់ផឹកពីមុនមក
      “ផ្អែមតិចៗឆ្ងាញ់ណាស់” ផឹកអស់មួយកែវនាងក៏ចាប់ចិត្តទើបចាក់ផឹកមួយកែវទៀត ឃើញនាងសរសើរថាស្រាឆ្ងាញ់លើកផឹកមួយកែវហើយមួយកែវទៀតជុងហ្គុកក៏ហួសចិត្ត
      “នាងមិនដឹងទេឬ?ថាវាឆាប់ស្រវឹង ឈប់ផឹកទៅ”
      “អ្ហ៎!!ស្រវឹងពិតមែនធ្លាក់ភ្នែកហើយងងុយ” ជីមីន ងីងក់ក្បាលទន់ខ្លួនទន់កដូចទាងាប់
      “ហាមទន់ខ្លួន ប្រយ័ត្នខ្ញុំខ្មាសគេព្រោះតែនាង” សម្តីរបស់គេពិតជាមានប្រសិទ្ធភាពនាងស្តាប់គេក៏អង្គុយត្រង់ខ្លួនមិនកម្រើកដូចជាម៉ានីកាំងដែលគេតាំងនៅក្នុងផ្សារទំនើប ឫកពានាងពេលនេះដូចជាកំពុងតែបញ្ជួសជុងហ្គុកឱ្យខឹងនិងឈឺក្បាលក្នុងពេលតែមួយ
      “អ្ហើយ..តើគួរធ្វើបែបណា?” ជុងហ្គុក ថ្ងួចថ្ងូរតិចៗតែម្នាក់ឯងមិនដឹងថាចាត់ចែងនាងតូចបែបណាឱ្យសម
     
    

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now