ភាគ១៨(យល់ច្រឡំ)

1.1K 87 2
                                    


      “ចឹងស្អែកខ្ញុំរើឥវ៉ាន់មកនៅទីនេះហើយណា” ថេសា សម្លឹងមុខគ្រប់គ្នាជាពិសេស ជីមីន ពេលនេះនាងឈ្នះហើយ ទីបំផុតនាងក៏បាននៅក្បែរ ជុងហ្គុក ក្នុងផ្ទះជាមួយគ្នា តែមិនទាន់សមចិត្តនាងទេដែល ជីមីន រស់នៅទីនេះក្នុងនានជាប្រពន្ធពេញសិទ្ធនាងត្រូវតែធ្វើឱ្យពួកគេលែងលះទាល់តែបាន
      “ហឹមម..” ម៉ាក់ជុងហ្គុក ជុងស៊ូ ដកដង្ហើមធំមុននឹងក្រោកចេញទៅធ្វើការដោយមិននិយាយអ្វីមួយម៉ាត់សោះព្រោះមិនដឹងថានិយាយអ្វីរឿងដល់ដំណាក់កាលនេះហើយ។ ជុងហ្គុក ទាញសោរឡានងើបវឹងចេញទៅក្រៅ ទឹកមុខស្មើមិនខ្វល់ពីអ្នកណាធ្វើឱ្យ ជីមីន ស្មានមិនដល់ពីទំហំចិត្តរបស់គេ
      “ជុងហ្គុកចាំខ្ញុំផង!” ថេសា ប្រញាប់ក្រោកទៅតាម ជុងហ្គុក។ នៅក្នុងបន្ទប់មានតែ លោកជុន និង ជីមីន តែពីរនាក់ លោកជុន ខកចិត្តនិងខូចចិត្តមិនចាញ់ ជីមីន ប៉ុន្មានទេ
      “ប៉ាសុំទោស!” គាត់បានត្រឹមតែប្រើពាក្យសុំទោសចំពោះ ជីមីន ចំណងទាំងគាត់ជាអ្នកចងឡើងពេលចង់ស្រាយបែរជារកមុខមិនឃើញ
      “កូនមានអីណា៎..កូនគិតថាជុងហ្គុកគ្មានបំណងទេ” នាងខំប្រឹងញញឹមលេបលាក់ទុក្ខសោកកង្វក់ចូលក្នុងទ្រូងវិញ ព្រោះនាងស្រឡាញ់គេទើបខំប្រឹងធ្វើខ្លួនថាមិនអី
      “ពុទ្ធោកូនប្រសារប៉ា” គាត់ចាប់ឱបក្រសោបផ្តល់ភាពកក់ក្តៅឱ្យ ជីមីន ធ្វើឱ្យនាងរំភើបចិត្តឡើង នាងមិនដែលមានប៉ា មិនដែលមានម៉ាក់ ប៉ុន្តែគ្រួសារ ជុងហ្គុក ផ្តល់ឱ្យនាងគ្រប់យ៉ាង គ្រប់គ្នានៅក្នុងផ្ទះស្រឡាញ់មើលថែនាងគ្រប់គ្នា ម្នាក់ៗមិនដែលគិតថានាងជាសាច់ថ្លៃទេ
      “ហឹក..ហឹក..ប៉ា!” ទឹកភ្នែកនៃភាពរំភើបចិត្តក៏ស្រក់ចុះ នាងអាចទៅណាចោលគ្រប់គ្នាបានទៅ បើនាងស្រឡាញ់គ្រួសារមួយនេះខ្លាំងសឹងអី តទៅនាងត្រូវប្រឈមមុខជាមួយ ថេសា មិនដឹងថាកើតរឿងអីខ្លះទេ តែយ៉ាងណានាងត្រូវតែទ្រាំ ទ្រាំរហូតដល់ ជុងហ្គុក ដេញនាងចេញពីជីវិតគេ
      “ប៉ានៅខាងកូនណា៎!” គាត់អង្អែលខ្នង ជីមីន ថើៗដើម្បីលួងលោមនិងផ្តល់កម្លាំងចិត្តឱ្យនាង
      “ចាស៎ប៉ា!” គ្រប់គ្នានៅក្នុងផ្ទះសុទ្ធតែនៅខាងនាងធ្វើឱ្យនាងមានកម្លាំងចិត្តតស៊ូបន្តទៀត។ លោកជុន ក៏ទៅធ្វើការងាររបស់គាត់ ចំណែក ជីមីន ត្រឡប់ទៅបន្ទប់វិញទាញទ្វារបិទចាក់គន្លឹះជាប់ក៏ព្រលែងទឹកភ្នែករយលានតំណក់ឱ្យស្រក់កាត់ថ្ពាល់ក្រពុំ នាងឈឺខ្លាំងណាស់ នាងមិនយំមុខគេទេសុខចិត្តទ្រាំលាក់ក្នុងទ្រូងតែម្នាកឯង យំតែម្នាក់ឯងវាមានសេរីភាព ព្រោះគ្មានអ្នកណាអាចវាស់ពីទំហំចិត្តឈឺចាប់របស់នាងបានទេ គ្រប់គ្នាមើលមកថានាងល្ងង់ នាងទ្រាំបាន នាងមិនឈឺដែលព្រមឱ្យស្រីដទៃមករស់នៅក្រោមដំបូលផ្ទះតែមួយក្នុងនាមជាភរិយាម្នាក់ទៀតរបស់គេ ស្រីម្នាក់នោះកំពុងតែមានកូនឱ្យស្វាមីរបស់នាង តើនាងមានអីឱ្យគេ? ត្រូវហើយនាងគ្មានទេ! មានតែបេះដូងដ៏ស្មោះត្រង់មួយប្រគល់ឱ្យគេ ក៏មិនប្រាកដថាគេទទួលយក
      “ហឹកក..ហឹកក..!” ជីមីន យំពេញសម្លេងបង្ហាញពីភាពឈឺខ្ទាំក្នុងទ្រូង វាពិបាកទ្រាំខ្លាំងណាស់តើនាងគួរទៅផ្លូវណា? នាងស្រឡាញ់គេណាស់ ចំណែកគេក៏មិនបានដេញនាងចេញហើយគេមិនបានស្រឡាញ់ស្រីម្នាក់នោះទេ គេគ្រាន់តែមានកូនដោយសារការភ្លាត់ស្នៀតណាមួយ ហេតុអីនាងត្រូវចេញ? ទ្រាំ!!! នាងខាំមាត់លួងខ្លួនឯងផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង
      រីងៗ!
      សម្លេងទូរស័ព្ទរោទ៍ដាស់អារម្មណ៍រាងតូចឱ្យដើរចេញពីរណ្តៅទឹកភ្នែក ខណៈនោះនាងក៏លើកដៃតូចស្រឡូនទៅជូតទឹកភ្នែកចេញឈោងទៅយកទូរស័ព្ទមកមើលលេខទើបដឹងថាជាអ្នកណា
      (អាឡូជី..! មិនមកធ្វើការ នាងឈឺអ្វីឬ?) សម្លេងនៃការព្រួយបារម្ភបង្ហាញឡើងច្បាស់ៗ គេមានការងារច្រើនណាស់គ្មានហេតុផលអ្វីដែលត្រូវមកខ្វល់ខ្វាយពីបុគ្គលិកកម្មសិក្សាតូចតាចដូចនាងទេ
      “ខ្ញុំសុំទោស! ថ្ងៃនេះមានបញ្ហា បន្តិចទៀតខ្ញុំទៅដល់កន្លែងធ្វើការហើយ” ជីមីន ខំប្រឹងធ្វើសម្លេងឱ្យដូចធម្មតាបំផុត កុំឱ្យអ្នកម្ខាងទៀតដឹងថានាងទើបងើបពីយំ នាងវិះនឹងភ្លេចទៅធ្វើការហើយតែអរគុណគេដែលខំយកចិត្តទុកដាក់ចំពោះនាង
      (នាងផ្តាសាយឬក៏ងើបពីយំ? បើថាឈឺមិនបាច់មកធ្វើការទេ) ថេយ៉ុង ព្រួយពីសុខភាពនាងខ្លាំង តាមដែលស៉ើបមក នាងជាមនុស្សម្នាក់ដែលគោរពពេលវេលា អត្តចរិតល្អ ខំប្រឹងបំពេញតួនាទីអស់ពីចិត្ត ពេលនេះប្រហែលជានាងជួបបញ្ហាតានតឹងណាមួយហើយទើបមិនទាន់មកធ្វើការ
      “មានចៅហ្វាយនាយពូកែ Take care បែបនេះ ទោះឈឺក៏លែងឈឺដែរ តិចទៀតខ្ញុំទៅដល់ហើយចាំជួបគ្នា” ជីមីន ចុចបិទការសន្ទនាមុននឹងដកដង្ហើមធំឱ្យធូរទ្រូងរួចចូលទៅលុបមុខឱ្យជ្រះស្នាមទឹកភ្នែកទាញកន្សែងជូតមុនឱ្យស្ងួតរួចក៏ផាត់ម្សៅស្តើងៗលាបក្រែមបន្តិចក៏រួចរាល់

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now