ភាគ០១(នារីក្នុងសុបិន្ត)

8.6K 222 7
                                    

       ភាគ១
       ផ្តើមរឿង
      ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
      ភូមិគ្រឹះដ៏ធំស្គឹមស្គៃរបស់ត្រកូលអ្នកមានទ្រព្យសម្បត្តិមហាសាលមួយផុសឡើងក្នុងទីក្រុងលើទឹកដីរាប់សិបហិតតា ទីធ្លាខាងមុខធំទូលាយដោយមានដាំដើមឈើមួយដើមៗចន្លោះពីគ្នានៅលើវាលស្មៅពណ៌បៃតងស្រស់ នៅជំហៀងភូមិគ្រឹះផ្នែកខាងមុខមានសួនច្បារមួយហើយក៏មានទឹកធ្លាក់ដែលច្នៃឡើងដូចនៅខាងមុខសណ្ឋាគារឬក៏ផ្សារទំនើបផងដែរ នៅខាងក្នុងសួនផ្កាមានផ្កាជាច្រើនចម្រុះពណ៌ចម្រុះក្លិនទៅតាមចំណូលចិត្តអ្នកដាំ ដៃតូចស្រឡូនកំពុងតែផ្ស៉ាំផ្កាថ្មីដែលត្រៀមនឹងដាំបន្ថែមទៀតនៅក្នុងសួន នាងតូចមានមាឌស្តើងកម្ពស់មិនសូវបានដែលគេហៅថាតូចច្រឡឹង បបូរមាត់តូចស្អាតញញឹមដាក់គ្រប់ផ្កា កែវភ្នែកស្រទន់ផ្អែមសម្លឹងមើលផ្កា សក់ខ្មៅរលើបរលោងស្អាតទម្លាក់ចុះផាយផាត់តាមខ្យល់តិចៗបង្កើនភាពស្រស់ស្រាយនិងស្រស់ស្អាត។ បញ្ចប់កិច្ចការនាងតូចក្រោកឈរពេញកម្ពស់ រួចលាងដៃចេញហើយដើរចេញពីសួនច្បារដើរចូលក្នុងផ្ទះរួចឡើងទៅបន្ទប់របស់ខ្លួននៅជាន់ទី២នៃភូមិគ្រឹះដើម្បីងូតទឹករៀបចំខ្លួនទៅសាលារៀន នាងឈ្មោះ ផាក ជីមីន អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទីបីផ្នែកសារព័ត៌មាននៅសកលវិទ្យាល័យមួយប្រចាំទីក្រុង នាងជាមនុស្សស្រីម្នាក់ដែលស្រឡាញ់ចូលចិត្តផ្កាបំផុត
      “ជុងហ្គុក! មិនទាន់ងើបទៀតឬ?” នាងដើរចូលទៅក្នុងបន្ទប់វិញក៏ឃើញថាស្វាមីនាងមិនទាន់ភ្ងាក់ពីគេងទៀតទើបនាងទាញភួយចេញពីគេដើម្បីឱ្យភ្ងាក់តែស្វាមីរបស់នាងហាក់មិនទាន់បម្រាស់ខ្លួនឬបើកភ្នែកសោះ
      “នាយ!” ជីមីន ទាញភួយចេញពីខ្លួនជុងហ្គុករួចក៏អង្រួនដៃប្រុសមាឌធំដើម្បីដាស់ឱ្យភ្ងាក់ពីដំណេក ពេលដែលនាងប៉ះពាល់គេមិនដល់២វិនាទីផងគេក៏រហ័សបើកភ្នែកខាំថ្គាមសង្កៀតធ្មេញហាក់ខឹងនឹងរឿងអ្វីមួយ
      ផឹប!ព្រូស!
      “អួយ..!” រាងកាយតូចស្តើងត្រូវដួលទៅលើឥដ្ឋភ្លាមៗខណ:ដែលស្វាមីរបស់នាងភ្ងាក់ពីដំណេករុញកាយនាងមួយទំហឹងតាមកម្លាំងដៃមានសាច់ដុំធំៗ នាយឈ្មោះ ជុន ជុងហ្គុក អាយុ២៧ឆ្នាំជាប្រធានក្រុមហ៊ុនផលិតភេសជ្ជ:ដ៏ធំមួយប្រចាំទីក្រុង គេមានជំងឺខ្លាចញញើតការប៉ះពាល់របស់មនុស្សស្រីតាំងពីពេលគេពេញវ័យគេហាក់ខឹងភ្លាមៗឱ្យតែមានមនុស្សស្រីមកប៉ះពាល់លើកលែងតែសាច់ញាតិនិងស្រ្តីចាស់អាយុច្រើនប៉ុន្តែបើគេប៉ះពាល់មនុស្សស្រីគឺមិនអីទេ (គេអាចប៉ះមនុស្សស្រីបានតែមនុស្សស្រីមិនអាចប៉ះពាល់គេទេ)
      “ខ្លាដេកដាស់ខ្លាឱ្យភ្ងាក់យ៉ាប់ណាស់នាងនេះ” ជុងហ្គុក ងាកទៅថាឱ្យនាងមុននឹងទម្លាក់ជើងចុះពីលើគ្រែបើកទ្វារចេញទៅក្រៅបន្ទប់ដើម្បីស្រូបយកខ្យល់អាកាសពេលព្រលឹម។
      “មនុស្សអត់ចិត្ត!មិនជួយលើកហើយស្តីឱ្យទៀត” ជីមីន លួចជេរជុងហ្គុកក្រោយខ្នងមុននឹងយោងយោករាងកាយងើបឈរឡើងវិញ ហើយក៏បើកទូរទាញកន្សែកចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនមុននឹងទៅសាលារៀន
      ក្រាក!    
      “ជីមីន?” ជុងហ្គុក បើកទ្វាចូលមកវិញក៏ហៅជីមីនដែលកំពុងតែដើរចេញពីបន្ទប់ទឹកកាន់កន្សែកញីសក់សើម
      “ចាស៎!” ជីមីន បញ្ឈប់សកម្មភាពមុននឹងសម្លឹងមុខអ្នកដែលសួរ
      “ឡានរបស់លោកប៉ាខូច..ហើយគាត់ជិះឡានខ្ញុំទៅខេត្តពីរបីថ្ងៃ អ៊ីចឹងខ្ញុំជិះឡានទៅជាមួយនាងព្រោះផ្លូវតែមួយទេ!” ជុងហ្គុក និយាយមុខស្មើទៅកាន់នាងហើយក៏ទាញកន្សែងខ្លីកន្សែងវែងពាក់លើកដើរចូលក្នុងបន្ទប់ទឹកទាំងមិនរង់ចាំស្តាប់ចម្លើយពីអ្នកម្ខាងទៀត បង្វែរអារម្មណ៍មកវិញជីមីនក៏ផ្លុំសក់ជាមួយនឹងម៉ាស៊ីនផ្លុំដើម្បីឱ្យស្ងួតសក់ល្អ ផ្លុំបានបន្តិចក៏មានអ្នកមកគោះទ្វារនាងក៏ទៅបើកទ្វាឱ្យ
      “បងថ្លៃមានស្បែងជើងពាក់ទេ? ស្បែកជើងខ្ញុំធ្លាក់ចូលទឹកបាត់ហើយបើយកដាក់ក្នុងម៉ាស៊ីនសម្ងួតក៏មិនស្ងួតដែរ!” នាងតូច ជុងស៊ូ ដែលជាប្អូនស្រីបង្កើតរបស់ជុងហ្គុក អាយុ១៧ឆ្នាំរៀនថ្នាក់ទី១២ ដើរមកបន្ទប់បងប្រុសនិងបងថ្លៃនាងទាំងសក់សំពីងសំពោងនៅឡើយព្រោះតែទើបភ្ងាក់ពីដំណេក
      “ចូលមក! ពេញចិត្តមួយណាយកមួយហ្នឹងចុះ!!” ជីមីន នាំ ជុងស៊ូ ចូលខាងក្នុងហើយក៏ដើរទៅបើកទូរស្បែងជើងដើម្បីឱ្យនាងរើសថាមួយណាស្អាតសមនឹងជើងនាង
      “យកអាពណ៌សនេះហើយ!” នាងក្រលេកទៅឃើញស្បែងជើងប៉ាតាពណ៌សនោះស្អាតជាងគេក៏ទាញមកពាក់ហើយក៏ល្មមត្រូវម៉ាច់ទើបរើសយកវា
      “អ្ហឹម!” ជីមីន ក្រហឹមបែបយល់ព្រមហើយក៏រៀបទុកដាក់ស្បែកជើងក្នុងទូរវិញឱ្យរៀបរយវិញ
      “អរគុណហើយបងថ្លៃ!ខ្ញុំប្រញាប់!ទៅវិញសិនហើយ..” បានស្បែកជើងហើយ ជុងស៊ូ ក៏ដាក់មេប្រុយទៅយ៉ាងលឿនដោយបិទទ្វាឮៗទៀតផង
      “អ្នកណាមក?” ជុងហ្គុក ចេញពីបន្ទប់ទឹកវិញទាំងអាក្រាតល្វែងលើ រួចដើរតិចៗស្របពេលកំពុងជូតសក់ថ្នមៗឱ្យស្ងួតទឹក
      “ជុងស៊ូ!” ធម្មតាគឺបែបនេះជុងហ្គុកសួរខ្លីជីមីនឆ្លើយខ្លី គេសួរវែងនាងក៏ឆ្លើយវែងទៅតាមសំណួររបស់គេ
       ជីមីននិងជុងហ្គុកលើកដៃទៅយកម៉ាស៊ីនផ្លុំសក់ស្មើដៃគ្នាដោយដៃជុងហ្គុកដាក់ពីក្រោយដៃជីមីនបន្តិច “ផ្លុំមុនទៅ!” ជីមីន ដកដៃយ៉ាងរហ័សចេញពីការគ្របដណ្តប់របស់ដៃជុងហ្គុក
      “នាងផ្លុំមុនទៅសក់នាងវែងត្រូវការផ្លុំយូរ” ជុងហ្គុក ផ្តល់អទិភាពឱ្យនាងផ្លុំមុន
      “វាស្ងួតតិចៗហើយ នាយផ្លុំមុនទៅ” ជីមីន នៅតែចចេសដដែលដោយសារតែនាងក្រែងចិត្តជុងហ្គុក
      “អង្គុយចុះម៉ោខ្ញុំផ្លុំឱ្យ!” ជុងហ្គុក ក៏ខ្ជិលប្រកែកជាមួយនាងច្រើនក៏ចាប់ទាញស្មានាងឱ្យអង្គុយលើកៅហើយក៏ទាញម៉ាស៊ីនផ្លុំសក់ផ្លុំឱ្យនាង
      “ក្តៅខ្លាំងឬអត់?” គេសួរនាងខ្លាចថាគេគេផ្លុំខ្យល់ក្តៅទៅច្រើនធ្វើឱ្យប៉ះពាល់ស្បែកក្បាលនាង
      “អត់អីទេ!” នាងឆ្លើយបដិសេធគេ
      “ស្ងួតហើយ!” មិនប៉ុន្មាននាទីជុងហ្គុកក៏ផ្លុំសក់ជីមីនឱ្យស្ងួតរួចរាល់
      “អរគុណ!” នាងងើបចេញពីកៅអ៊ីដើរទៅយកសម្លៀកបំពាក់ក្នុងទូរទៅស្លៀកក្នុងបន្ទប់ទឹក តាំងពីរៀបការមកស្វាមីនាងមិនដែលឃើញសាច់ខ្នងនាងឬក៏ឃើញនាងស្លៀកពាក់ស៊ិចស៊ីឡើយ!
      ជុងហ្គុកផ្លុំសក់ស្ងួតរួចរាល់ក៏ស្លៀកពាក់ឱ្យបានរៀបរយសមជាប្រធានក្រុមហ៊ុនដ៏ថ្លៃថ្នូរមួយរូប ចំណែកជីមីនចេញមកវិញជាមួយឈុតសិស្សសាលាដោយសារតែនាងនៅរៀននៅឡើយ បើធៀបពីអាយុវិញស្វាមីរបស់នាងបងនាងដល់ទៅ៨ឆ្នាំហើយ នាងអង្គុយមុខកញ្ចក់សិតសក់បន្តិចហើយក៏លាបក្រែមពណ៌ផ្កាឈូកស្រាលៗបែបនេះក៏ស្រស់ស្អាតពេកហើយសម្រាប់នារីដូចជានាង...នាងមិនចេះតែងខ្លួនច្រើនទេគឺសាមញ្ញៗ។ ក្រោយពីការតែងខ្លួនប្តីប្រពន្ធទាំងពីរចុះទៅខាងក្រោមញ៉ាំអាហារពេលព្រឹកជាមួយគ្នាដោយដើរទៅព្រមៗគ្នាដូចគូស្នេហ៍ពិតប្រាកដ ទាំងដែលការពិតពួកគេមិនបានស្រឡាញ់គ្នាទេគ្រាន់តែរស់ជាមួយគ្នាធម្មតាហើយក៏មិនបានស្អប់មុខគ្នាដែរ
      “ជុងស៊ូមិនទាន់ចុះមកទៀតឬ?” ម៉ាក់របស់ជុងហ្គុកងាកទៅសួរ ជីមីន និង ជុងហ្គុក ដែលមកអង្គុយតុអាហារតែពីរនាក់ប្តីប្រពន្ធ
      “ប្រហែលជារៀបចំខ្លួនមិនទាន់ហើយ!” ជីមីន ឆ្លើយតាមការគួរទាំងញញឹមស្រាលៗដាក់ម៉ាក់ក្មេក
      “មកហើយចាស៎!” ជុងស៊ូ ក៏តបយ៉ាងលឿនពេលដឹងថាអ្នកម៉ាក់សួររកនាង
      “ទៅរៀនឬក៏ទៅដើរម៉ូត?” អ្នកស្រីជុន សម្លឹងកូនស្រីពីក្បាលដល់ចុងជើង ដោយសារតែការតែងខ្លួនរបស់នាងលក្ខណ:ស៊ិចស៊ីលើសពីសិស្សវិទ្យាល័យ ដែល ជុងស៊ូ លាបក្រែមក្រហមដិត សំពត់ខ្លីពាក់កណ្តាលភ្លៅ
      “ខ្ញុំចូលចិត្តស្លៀកបែបហ្នឹង!” ជុងស៊ូ ឆ្លើយបែបហ្អីៗស្របពេលចូលអង្គុយនៅតុអាហារ
      “ឯងមើលជីមីនមើ–”
      “បងថ្លៃមានប្តីហើយ បើឱ្យតែងខ្លួនស៊ិចស៊ីគឺមិនកើតទេ!” ជុងស៊ូ ប្រញាប់កាត់សម្តីរបស់ម៉ាក់ដោយសារតែនាងដឹងន័យរបស់ម៉ាក់នាងច្បាស់
      “ញ៉ាំបាយទៅ!” ជុងហ្គុក កាត់សង្រ្គាមទឹកមាត់រវាងអ្នកម៉ាក់និងប្អូនស្រីព្រោះគេមិនចូលចិត្តការនិយាយច្រើន
      ក្រោយពីបរិភោគអាហាររួចរាល់ជុងស៊ូ បងប្រុសនាងនិងបងថ្លៃនាងក៏ដើរទៅឡានដើម្បីបំពេញភារ:កិច្ចរៀងៗខ្លួន
      “ទៅខាងនោះទៅ ទុកខ្ញុំអ្នកបើក!” ជុងហ្គុក ឱ្យជីមីនទៅអង្គុយកៅអ៊ីម្ខាងទៀត ដោយគេចូលអង្គុយកៅអ៊ីកន្លែងចង្កូតឡាន
      “តែនេះជាឡានខ្ញុំ!” ជីមីន តវ៉ាជាមួយជុងហ្គុក
      “ខ្ញុំមិនចូលចិត្តនិយាយច្រើន!” ជុងហ្គុក និយាយទាំងមុខមាំដាក់នាង គ្រប់ពេលគឺគេតែងតែបែបនេះ
      “ចាស៎!” ជីមីន ញញឹមតិចៗហើយក៏ងើបទៅអង្គុយកៅអីមួយទៀត
      “សួរពួកបងតាមត្រង់រៀបការយូរហើយ ធ្លាប់មានចិត្តឱ្យគ្នាឬអត់?” ជុងស៊ូ នៅអង្គុយកៅអីខាងក្រោយក៏សួរ ព្រោះតែពាក្យសម្តីនិងកាយវិកាជីមីននិងជុងហ្គុកតាំងពីរៀបការមកគឺមិនដែលផ្លាស់ប្តូរទៅជាផ្អែមល្ហែមដាក់គ្នា លើកលែងតែនៅមុខលោកប្រុសជុនប៉ុណ្ណោះដែលសម្តែងធ្វើជាផ្អែមល្ហែមព្រោះ...

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now