ភាគ៤(វត្តមានអ្នកទី៣)

1.6K 126 2
                                    


ក្រុមហ៊ុនផលិតភេសជ្ជៈ
ធ្វើការពេញមួយព្រឹកទៅហើយពេលនេះថ្ងៃត្រង់ល្មម គេរង់ចាំជីមីនយកអាហារទៅឱ្យ មិនហ៊ានចេញទៅញ៉ាំខាងក្រៅទេ
"ចៅហ្វាយមានគេមករកទាន!" រីឆាត ដែលជាជំនិតរបស់ជុងហ្គុកចូលមកប្រាប់ដោយការឱនលំទោន
"ក៏ក្បូរក្បាច់ម៉េស ចង់ចូលក៏ចូលមក" ដែល ជុងហ្គុក និយាយបែបនេះដោយសារតែគេគិតថាជីមីនចូលមកយកអាហារថ្ងៃត្រង់មកឱ្យ
"មិនមែនអ្នកនាងជីមីនទេចៅហ្វាយ តែជា.." រីឆាត ដឹងចិត្តចៅហ្វាយនាយទើបខំប្រឹងប្រកែក
"តែ.. ជា.. ជាអ្នកនាងថេសា!" រីឆាត និយាយដោយការទាក់ទើចិត្ត។ កុង ថេសា ជាមិត្តភក្តិដែលរៀនជាមួយ ជុងហ្គុក ហើយនាងក៏ជាស្រីតែម្នាក់ដែលគេយកមកធ្វើជាឈ្នាន់ដើម្បីគេចពីពួកស្រីឯទៀតដែលលួចស្រឡាញ់គេ ប៉ុន្តែគេមិនបានបង្ខំនាងឱ្យចូលក្បែរគេទេនាងព្រមដោយខ្លួនឯងព្រោះនាងលួចស្រឡាញ់គេ
"នាងមកវិញហើយឬ?" ជុងហ្គុក សួរទាំងក្រពុលមុខ ព្រោះគេមិនចូលចិត្តឱ្យមានមនុស្សស្រីនៅក្បែរ ក៏ដឹងហើយថាគេស្អប់មនុស្សស្រី
"គិតយ៉ាងម៉េចទៅចៅហ្វាយ?"
"ឱ្យនាងចូលមក!"
"ខ្ញុំយកអាហារថ្ងៃត្រង់មកឱ្យលោក!" បន្ទាប់ពី រីឆាត អនុញាតហើយថេសាក៏ចូលមកដោយមានប្រអប់អាហារសម្រាប់ជុងហ្គុក
"អរគុណហើយ!" ជុងហ្គុក និយាយទាំងសោះអង្គើយ!
"ពួកយើងញ៉ាំជាមួយគ្នាទៅ!" ថេសា បើកប្រអប់អាហារហើយក៏ទាញជុងហ្គុកឱ្យមកអង្គុយនៅតុមូលមួយក្បែរតុធ្វើការ។
ជីមីន រៀបចំអាហារដាក់ក្នុងប្រអប់ហើយក៏ជិះតាក់ស៊ីយកឱ្យមកឱ្យជុងហ្គុកនៅក្រុមហ៊ុន ទោះបីជាដៃរបស់នាងឈឺតែនាងនៅតែធ្វើអាហារសម្រាប់គេដដែល មកដល់អូហ្វីសក្រុមហ៊ុននាងក៏ជួបរីឆាតនៅឈរខាងមុខទ្វាធ្វើមុខភ័យៗដូចខ្លាចរឿងអ្វីមួយ
"មានរឿងអីឬរីឆាត?" ជីមីន សួររីឆាតទាំងទឹកមុខមិនដឹងខ្យល់អី ហើយក៏ទាញទ្វាអូហ្វីសបើកបន្តិចក៏ឃើញអ្វីដែលនាងមិនគួរឃើញ ហេតុអីជុងហ្គុកញ៉ាំបាយថ្ងៃត្រង់ផ្អែមល្ហែមជាមួយអ្នកផ្សេង ?? ក្រែងគេធ្លាប់ប្រាប់ថាគេមិនដែលមានសង្សារមិនដែលស្រឡាញ់អ្នកណាហ្អេស! នាងលើកប្រអប់បាយឡើងមកមើលទាំងស្រក់ទឹកភ្នែក គេលែងញ៉ាំបាយនាងហើយ
"អាហារនេះលែងមានអ្នកញ៉ាំហើយ!" នាងនិយាយទាំងអួលដើមក ទ្រូងឆ្វេងឈឺខ្ទោកៗដូចត្រូវគេចាប់កាប់ចិញ្រ្ចាំ លើកទីមួយហើយតាំងពីរៀបការមកដែល ជុងហ្គុក នៅជាមួយស្រីផ្សេងក្រៅពីនាង
"ចាំខ្ញុំយកទុកឱ្យចៅហ្វាយញ៉ាំ!" រីឆាត និយាយបែបនេះរឹតតែធ្វើឱ្យនាងកាន់តែឈឺថែមទៀត
"គេញ៉ាំរបស់អ្នកផ្សេងហើយ លោកក៏ឃើញមិនអញ្ចឹងហ្អី.. ខ្ញុំទៅសិនហើយ" ទ្រាំលែងបានហើយ នាងសុខចិត្តដើរចេញចាត់ទុកថានាងមិនឃើញរូបភាពទាំងនោះចុះ។ នាងហៅតាក់ស៊ីជិះចេញទៅទាំងយំនៅតាមផ្លូវនាងសម្លឹងមើលទៅខាងក្រៅរហូត ទឹកភ្នែកក៏ចេះតែបន្តរហូរចុះមកឥតឈប់ នាងធ្វើអាហារសម្រាប់គេទាំងឈឺដៃ.. អាហារមួយពេលនេះមានតម្លៃណាស់ តែហេតុអី..
ត្រឡប់ទៅជុងហ្គុកវិញ
"ខ្ញុំមិនចង់ញ៉ាំជាមួយនាងទេ!" ជុងហ្គុក និយាយទាំងគ្មានអារម្មណ៍
"ចាត់ទុកថាធ្វើដើម្បីខ្ញុំម្តងចុះណា៎.. ជុងហ្គុកញ៉ាំវាទៅ ហើយញញឹមផង" ថេសា ចាប់ទាញថ្ពាល់ជុងហ្គុកឱ្យញញឹម
"ក៏បាន!" គេចាប់ដកដៃនាងចេញហើយក៏ឱនមុខញ៉ាំ
"ញ៉ាំឱ្យច្រើនៗទៅ.." ថេសា ដួសអាហារបញ្ចុកជុងហ្គុក ដំបូងគេស្ទាក់ស្ទើរនឹងញ៉ាំតែខ្ជិលប្រកែកច្រើនក៏ញ៉ាំ..ស្រមពេលនោះគេក៏ឃើញជីមីនបើកទ្វាបម្រុងចូលមកតែពេលឃើញគេនិងថេសានៅជាមួយគ្នាជីមីនក៏ទាញទ្វាបិទវិញ
"ហេតុអីក៏លែងញ៉ាំ? ញ៉ាំទៀតទៅ" ថេសា បង្ខំជុងហ្គុកឱ្យញ៉ាំ
"ខ្ញុំមិនញ៉ាំទេ ខ្ញុំមានរឿងត្រូវធ្វើ" ជុងហ្គុក ងើបឈរពេញកម្ពស់ដើម្បីទៅតាមជីមីនតែត្រូវថេសាចាប់អោបចង្កេះជាប់
"លែងខ្ញុំទៅ.. នាងកំពុងតែធ្វើឱ្យប្រពន្ធខ្ញុំយល់ច្រឡំហើយ!" ជុងហ្គុក ចាប់បេះដៃថេសាចេញ
"ខ្ញុំទៅអាឡឺម៉ង់តែពីរឆ្នាំសោះ លោករៀបការហើយឬ?" ថេសា និយាយទាំងហួសចិត្ត នាងខំលួចស្រឡាញ់គេមកជាយូរហើយ ហេតុអីគេការចោលនាង? កាលពី២ឆ្នាំមុនដែលនាងទៅអាល្លឺម៉ង់ដោយសារតែប៉ានាងបង្ខំឱ្យទៅ ទាំងដែលនាងមិនដាច់ចិត្តពីជុងហ្គុកសោះ
"ខ្ញុំរៀបការហើយ ខ្ញុំក៏មិនបាននិយាយថាខ្ញុំចាំនាងឬក៏ខ្ញុំស្រឡាញ់នាងដែរ មេត្តាឈប់មកពាក់ព័ន្ធនឹងខ្ញុំទៀត" ជុងហ្គុក និយាយទាំងចិត្តដាច់បំផុត គេមិនដែលចូលចិត្តឬក៏ក្បែរមនុស្សស្រីតាំងពីដើម ថេសាក៏ដូចគ្នា! កុំតែនាងអាចការពារគេកុំឱ្យមានសង្សារមករាប់ឆ្នាំកុំអីគេមិនឱ្យនាងក្បែរទេ
គេស្អប់មនុស្សស្រី!
"តែខ្ញុំស្រឡាញ់លោក!" ពាក្យស្រឡាញ់របស់នាងដូចជាខ្យល់ព្រោះគេមិនបានចាប់អារម្មណ៍ស្តាប់ គេរត់ទៅតាម ជីមីន ពេលទៅដល់មាត់ផ្លូវមុខអគារ ជីមីន ក៏ឡើងតាក់ស៊ីបាត់ទៅហើយ
"ហ្អាយ.. មិនពិតទេៗ" ថេសា បោករបស់របរក្នុងអូហ្វីសរបស់ជុងហ្គុកឡើងរញេរញៃ
"ឈប់ភ្លាមអ្នកនាងថេសា" រីឆាត ក៏ចូលមកឃាត់ថេសាដោយចាប់នាងចេញទៅខាងក្រៅអូហ្វីស ។

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now