ភាគ៣៨(ម្នាក់ទាមទារក្បែរ ម្នាក់ទៀតទាមទារឃ្លាត)

1.1K 88 2
                                    

           ភូមិគ្រឹះត្រកូលគីម..
      ជុងហ្គុក ដាក់បង្គុយលើសាឡុងអ៊ែនខ្នងទៅក្រោយងើយកច្រកទឹកភ្នែកចូលក្នុងទ្រូង នាងជាមនុស្សដំបូងនិងតែម្នាក់ដែលអាចធ្វើឱ្យគេយំបាន គេដង្ហើមធំច្រើនដងច្រើនសារដើម្បីឱ្យធូរទ្រូងប៉ុន្តែកាន់តែស្ទះលើសមុន គេបាននិយាយរឿងរ៉ាវទាំងអស់ដែលកើតឡើងមុននេះប្រាប់ជីនដើម្បីឱ្យជួយដោះស្រាយ
     “បងជីន! ខ្ញុំពិបាកណាស់ តើគួរធ្វើបែបណាទៅ?” បន្ធូរអារម្មណ៍តានតឹងបានបន្តិច ជុងហ្គុក ក៏បង្ហើបសម្លេងសួរបងប្រុសថ្នមៗ
     “លែងលះ!” ជីន ឆ្លើយមួយម៉ាត់នេះ ដាស់អារម្មណ៍និងរាងកាយជុងហ្គុកឱ្យងាកទៅមើលមុខជីនយ៉ាងលឿន ជីនក៏បន្ថែមសម្តី៖
     “ស្នេហាដែលមានតែការឈឺចាប់គេមិនបន្តទេ បន្តឈឺចាប់វែង បញ្ចប់ឈឺចាប់ខ្លី គិតបន្តិចទៅ” ជុងហ្គុក យកសម្តីរបស់ជីនទៅគិត ទីបំផុតក៏ជ្រួតជ្រាបពេញក្នុងខួរក្បាល គេរកវិធីឃើញហើយ
     “ខ្ញុំយល់ហើយបង លាទៅផ្ទះសិនហើយ”
    
     ២ថ្ងៃក្រោយមក..
     ល្ងាចក្រោយពីញ៉ាំអាហាររួចពួកគេក៏ដើរត្រឡប់ទៅបន្ទប់គេងវិញ រយៈពេល២ថ្ងៃមកនេះពួកគេមិនដែលបាននិយាយគ្នាទេ ម្នាក់ៗស្ងៀមស្ងាត់ រវល់តែជាមួយការងារ ការសិក្សា ជាធុរ:ចាំបាច់ផ្ទាល់ខ្លួន។ ជុងហ្គុក ដាក់ខ្លួនអង្គុយចុះលើពូកទន់ល្មើយខណ:ដែលភ្នែកសម្លឹងមើលភរិយាដែលធ្វើកិច្ចការសាលាទាំងអារម្មណ៍មិនសូវជាល្អ
     “ជីមីន.. នាងនៅស្រឡាញ់ខ្ញុំទៀតទេ?” សុខៗគេសួរសំណួរនេះ តែមិនមែនគ្មានប្រយោជន៍ទេ ក្នុងគំនិតរបស់គេត្រៀមរួចទៅហើយថានិយាយអ្វីបន្តទៀត
     “ហេតុអីក៏សួរ?” ក្រសែភ្នែកកម្សត់ងើយសម្លឹងទៅគេពីចម្ងាយ
     “បើនៅស្រឡាញ់ខ្ញុំចាកចេញទៅ..” ឮពាក្យមួយឃ្លានេះ បេះដូងដ៏តូចក៏ឈឺដូចគេច្របាច់ បើស្រលាញ់ ហេតុអីត្រូវចាកចេញ? គេចូលចិត្តដេញនាងឱ្យចេញណាស់ វត្តមានរបស់នាងធ្វើឱ្យគេវេទនាផ្លូវចិត្តមែនទេ?
     “មាននាងនៅក្បែរខ្ញុំពិបាកទ្រាំណាស់” ជុងហ្គុក បន្តមួយឃ្លាទៀត ខណៈដែលរាងតូចសម្លឹងមើលមុខគេទាំងខំទប់ទឹកភ្នែកកុំឱ្យស្រក់តាមចិត្តដែលចុកអួល មាននាងក្បែរគេពិបាកទ្រាំ? នាងជាបន្លាក្នុងកែវភ្នែកគេតើមែនទេ?
     “ឃ្លាតលោក..ខ្ញុំក៏..ពិបាកទ្រាំដូចគ្នា” សម្លេងឈឺអួលណែនតបទៅវិញ ខណៈដែលទឹកភ្នែកព័ទ្ធជុំវិញរង្វង់ភ្នែក ចង់ក្បែរណាស់ ឈឺណាស់ ពិបាកទ្រាំណាស់ តែក៏ទ្រាំ..
     “ក្បែរខ្ញុំនាងនឹងឈឺជាងឃ្លាតរាប់រយដង” មែន! គេទទួលស្គាល់ថាគេព្រមដោះលែងនាងឱ្យចេញព្រោះមិនចង់ឱ្យទ្រាំឈឺចាប់ គេមិនដែលចង់ឱ្យនាងស្រក់ទឹកភ្នែកដោយសារគេម្តងណាឡើយ ប៉ុន្តែនាងយំព្រោះគេរាប់ភ្លេចទៅហើយ ដោយសារតែគេអាត្មានិយម មិនអាចស្រឡាញ់តែក៏បង្ហាញក្តីស្រឡាញ់ , ស្រឡាញ់មិនសារភាពឱ្យដឹងគឺជាកំហុសដ៏ធំបំផុតក្នុងជីវិតរបស់គេ..
     “បើដឹងថាក្បែរលោកខ្ញុំនឹងឈឺ , កុំធ្វើឱ្យខ្ញុំឈឺតើបានទេ?” គេដឹងហើយថានាងឈឺ តែគេនៅតែធ្វើឱ្យឈឺ បេះដូងរបស់គេសប្បនិម្មិតឬ?
     “បើខ្ញុំធ្វើល្អ នាងស្អប់ខ្ញុំទេ? បើខ្ញុំធ្វើល្អ នាងព្រមចេញដែរទេ?” គេគ្រាន់តែនិយាយឱ្យនាងគិតឱ្យយល់ ចាកចេញទៅ! វាមិនស្លាប់ទេ
     “មានន័យថាលោកស្រឡាញ់ខ្ញុំ!”
     “ក៏ព្រោះតែនាងគិតបែបនេះហើយទើបនាងមិនព្រមចេញ កុំមុខក្រាស់ពេកបានទេ? ឈឺរៀងខ្លួនទេ..”
     ម្នាក់ៗឈឺមិនចាញ់គ្នា ម្នាក់ទាមទារក្បែរ ម្នាក់ទៀតទាមទារឃ្លាត ប៉ុន្តែហេតុផលតែម្យ៉ាងគឺព្រោះស្រឡាញ់..
     “ចេះឈឺដែរឬ? ខ្ញុំស្មានថាលោកគ្មានបេះដូងទេ”
     “ខ្ញុំក៏ជាមនុស្ស កើតចេញពីសាច់ពីឈាម”
     “ស្មានតែជាមនុស្សយន្ត មើលទៅឡើងគ្មានបេះដូង” នាងបន្តប្រើសម្តីគ្រោតគ្រាតឌឺគេ
     “បើដឹងថាខ្ញុំគ្មានបេះដូងហើយ ស្រឡាញ់ខ្ញុំធ្វើអី? មិនចេញឱ្យផុតៗទៅ”
     “ចេញគង់តែចេញទេ.. គ្រាន់តែមិនចង់ចេញ ខ្ញុំចង់នៅបំផ្លាញលោកនិងថេសាមិនឱ្យបានជួបជុំ តែប៉ុណ្ណឹង..” នាងសម្តែងទឹកមុខធ្វើដូចធម្មតា ទាំងដែលក្នុងចិត្តមិនធម្មតា
     “នាងឈប់ស្រឡាញ់ខ្ញុំហើយឬ?”
     “ខ្ញុំទទួលស្គាល់ថាខ្ញុំស្រឡាញ់លោក តែលោកដេញខ្ញុំឱ្យទៅស្រឡាញ់អ្នកផ្សេងល្អជាងលោក ទីបំផុតខ្ញុំក៏ស្រឡាញ់គេ” នាងសម្តែទៀតហើយ អស់ផ្លូវហើយ ទើបចេះតែនិយាយទៅៗ នាងនិយាយបែបនេះមិនដឹងថាគេឈឺប៉ុណ្ណាទេ..):
     “នាង..” គេទទួលស្គាល់ថាចង់ឱ្យនាងទៅស្រឡាញ់អ្នកផ្សេងដែលល្អជាងគេដើម្បីក្តីសុខរបស់នាង ប៉ុន្តែគេបែរជាមានកូនចិត្តសោកស្តាយនាងទៅវិញ
     “ឈឺបេះដូង?” នាងផ្ទាន់សម្តីឱ្យគេ
     “ខ្ញុំមិនជឿថានាងឈប់ស្រឡាញ់ខ្ញុំ!”
     “ខ្ញុំក៏មិនជឿថាលោកមិនស្រឡាញ់ខ្ញុំដែរ!!” នាងគ្រាន់តែចង់ដេញជើងគេឱ្យទាន់ឱ្យគេអស់ពាក្យនិយាយប៉ុណ្ណោះ
     “ដឹងថាខ្ញុំស្រឡាញ់នាងហើយ បានស្អីមកវិញ? រវាងពួកយើងទៅមុខមិនរួចទេណា៎..”
     “ហេតុអីទៅមុខមិនរួច? មកពីលោកគ្មានចិត្តចង់ទៅមុខ!!”
     “ទៅដោយវិធីណា? ដេញថេសាចេញ? ឱ្យថេសារំលូតកូន? ហើយពួកយើងក៏នៅសុខស្រួលតែ២នាក់? ខ្ញុំមិនអាត្មានិយមទេ!”
     គេលើកហេតុផលមកសុទ្ធតែសមរម្យមិនអាចឱ្យនាងមកបដិសេធបាន
     “ខ្ញុំមិនទាមទារឱ្យលោកក្បែររហូតទេ លោកចង់ក្បែរនាងនិងកូនក៏បាន ខ្ញុំមិនអីទេ.. សំខាន់គឺពួកយើងយល់ចិត្តគ្នា” នាងខំធ្វើចិត្តជាព្រះវេស្សន្តរទទួលគ្រប់យ៉ាងដែលជារបស់គេ តែមើលទៅគេមិនចង់ទទួលវត្តមានរបស់នាងសោះ
     “មិនអាចទេ.. ខ្ញុំមិនអាចឱ្យកូនរបស់ខ្ញុំក្លាយជាកូនប្រពន្ធចុងទេ រឹតតែមិនអាចឱ្យគេដឹងថាខ្ញុំមានប្រពន្ធពីរ ខ្ញុំមិនចង់ធ្វើជាប៉ាដែលអាក្រក់”
     “ទើបលោកសុខចិត្តបោះបង់មនុស្សដែលលោកស្រឡាញ់?” សំណួរដែលដឹងចម្លើយច្បាស់ , ទាញទៅផ្លូវណាក៏គេមិនរើសនាង
     “នាងគួរតែយល់តាំងពីដំបូង នាងគឺប្អូនស្រី ថេសាជាប្រពន្ធ”
     “ខ្ញុំយល់ ខ្ញុំមិនទៅណាទេ! ប្អូនស្រីក៏ប្អូនស្រី កូនលោកកើតមកប្រាប់ទៅថាខ្ញុំជាប្អូន ថេសាជាម៉ាក់ តែប៉ុណ្ណឹង... គ្មានអីពិបាកផង”
     “ឆ្គួតឬសរសៃរប្រសាទ?”
     “អត់តែទាំងពីរហ្នឹង.. ខ្ញុំងងុយគេងហើយ”
     “គេងមិនបានទេ!!”
     “ខ្ញុំនឹងចេញ ពេលដែលខ្ញុំឈប់ស្រលាញ់លោក កុំភ័យ! មិនយូរទៀតទេ ដេកដង្ហើមឱ្យធូរចុះ”

..
    

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now