ភាគ៤៩(ចិត្តដែលឈឺ)

1.2K 75 8
                                    

    
      ថេយ៉ុង បម្រុងនឹងក្រោកដើរចេញពីរាងតូចទៅហើយ តែឮសម្លេងទូរស័ព្ទរោទ៍នៅលើតុក្បាលដំណេក គេក៏ដើរទៅមើល គេមិនចង់ចេះដឹងរឿងនាងប៉ុន្មានទេ ប៉ុន្តែលេខនេះជាលេខអតីតស្វាមីរបស់នាងទើបគេចុចទទួល ហើយស្តាប់អ្នកម្ខាងទៀតនិយាយដោយស្ងៀមស្ងាត់
      (អាឡូជី! អរគុណដែលលើកទូរស័ព្ទរបស់បង បងនឹកអូនណាស់ និយាយមួយម៉ាត់មក) សម្លេងសប្បាយចិត្តបែបមនុស្សស្រវឹងស្រាលាន់ឮចេញពីទូរស័ព្ទ ស្តាប់ហើយ ថេយ៉ុង ក៏ស្មានដឹងថា ជុងហ្គុក ផឹកស្រវឹងហើយរកលេសខលមកនាងតូច
      “គឺយើង! ជី..គេងលក់ហើយ” ថេយ៉ុង ទម្លាក់ខ្លួនគេងក្បែរនាងតូចហើយក៏លើកភួយទទូរជិត ត្បៀតសម្លេងឱ្យនិយាយចេញទៅដូចមនុស្សកំពុងអត់ងងុយខ្លាំង
      (ឯងគេងជាមួយនាងហ្អេស អាចង្រៃ!) ជុងហ្គុក ស្រាប់តែផ្ទុះភ្លើងប្រចណ្ឌភ្លាម ហេតុអីគេងជាមួយប្រពន្ធគេ? ថេយ៉ុង ពិតជាព្រហើនពេកហើយ
      “ជុ..ជុ.. កុំជេរយើង ពេលនេះនាងជាស្រីរបស់យើងមិនមែនប្រពន្ធរបស់ឯងទេ កុំធ្វើខ្លួនជាឆ្កែហួងហែងឆ្អឹងពេក” ថេយ៉ុង បើកភួយចេញ
      (យើងមិនជឿទេ! ជីមីនមិនអាចគេងជាមួយឯងបានទេ នាងស្រឡាញ់យើង)
      “អ្ហ៎.. ចាំយើងថតផ្ញើឱ្យ ប៉ុណ្ណឹងហើយ” ថេយ៉ុង ញោចស្នាមញញឹមចុងមាត់ខណ:ដែលដៃចុចបិទទូរស័ព្ទ ហើយក៏ចុចបើកកាមេរ៉ាមុននឹងលើកស៊ែលហ្វីឱ្យកៀកកើយជាមួយនាងតូច គេលួចថើបថ្ពាល់នាងខណ:ដែលនាងគេងមិនដឹងខ្លួនហើយក៏ថតរូបផ្ញើឱ្យ ជុងហ្គុក គេមិនមែនជាមនុស្សដែលចូលចិត្តកេងចំណេញទេប៉ុន្តែគេចង់បញ្ឈឺរ ជុងហ្គុក ឱ្យគ្រាំចិត្ត បើស្រលាញ់នាងដែរ ហេតុអីមិនមកតាមយកនាងត្រឡប់ទៅវិញ ចាំបាច់អីធ្វើផឹកស្រាស្រវឹងហើយខលមកនាង ឬគេចង់ឱ្យនាងទៅតាមអង្វរទាំងដែលរឿងគ្រប់យ៉ាងគេជាអ្នកខុស
      “កុំអាលថប់ទ្រូងស្លាប់ ចាំចូលរួមពិធីមង្គលការយើងសិនណាមនុស្សអតីត..” ថេយ៉ុង ចុចសរសេរសារបញ្ឈឺរចិត្ត ជុងហ្គុក ថែម ក្រោយពីគេផ្ញើរូបថតកៀកកើយរួចរាល់
      (ថែនាងឱ្យល្អណា៎..មនុស្សបច្ចុប្បន្ន! ជូនពរឱ្យមានសុភមង្គល) ជុងហ្គុក សរសេរតបមកវិញទាំងអួលណែនពេញទ្រូង គេទទួលស្គាល់ចិត្តប្រចណ្ឌខ្លាំងរបស់ខ្លួន តែមកពីគេស្រឡាញ់នាងពេក ប្រអប់ដៃមាំទាំក្តាប់ទូរស័ព្ទយ៉ាងណែន នាងចិត្តដាច់ចំពោះគេណាស់ ឈប់ស្រលាញ់គេហើយឬ?! ក្រែងពីមុនស្រឡាញ់គេណាស់ មិនអ៊ីចឹង?!! មកពីគេធ្វើឱ្យនាងឆ្អែតពេកមែនទេ? ទើបនាងកាត់ចិត្តបានលឿនយ៉ាងនេះ..
      “បងស្រឡាញ់អូន.. ហ្អឹក.. ស្រឡាញ់រហូត.. ក្រៅពីអូន បងមិនយកប្រពន្ធ បងនឹងចិញ្ចឹមចិត្តស្រឡាញ់អូនរហូត..ណាប្រពន្ធសម្លាញ់” ជុងហ្គុក បិទភ្នែកបណ្តោយឱ្យទឹកភ្នែកហូរកាត់កន្ទុយភ្នែក ខណៈដែលខួរក្បាលរបស់គេនឹកដល់ស្នាមញញឹមអតីតភរិយា ទឹកភ្នែករបស់គេក៏កាន់តែហូរពេលនឹកដល់គ្រាដែលគេ ច្របាច់កនាង ធ្វើឱ្យនាងយំ ក្រសែភ្នែកកម្សត់សម្លឹងមកកាន់គេ នាងគួរឱ្យអាណិតខ្លាំងណាស់ ហេតុម្តេចទើបគេឃោរឃៅដាក់នាងយ៉ាងនោះ?!
      “បងសុំទោស! ហ្អឹកក..សុំទោស ជីមីន!” ជុងហ្គុក ពោលពាក្យសុំទោសក្តែងៗខណ:ដែលទឹកភ្នែកកាន់តែស្រក់ខ្លាំងឡើងៗដល់ថ្នាក់ក្តៅភ្នែកងំ  ចុងច្រមុះស្រួចក៏ប្រែពណ៌ជាក្រហមហើបផើតផតៗព្រោះតែតឹងច្រមុះ តឹងទ្រូង អួលណែនពេញឱរ៉ា គេចង់តែស្រែកឱ្យបែកផ្ទះទេ ថាគេសុំទោស! គេនឹក! ចង់ក្បែរ! ចង់ថ្នមថ្នាក់! ចង់ប៉ះប៉ូវ! តែគ្រប់យ៉ាងបានត្រឹមតែលេចក្នុងដួងហឫទ័យគេប៉ុណ្ណោះ នាងមានសុភមង្គលហើយដោយគ្មានវត្តមានរបស់គេ មនុស្សស្រីទ្រាំបានយូរណាស់ បើទ្រាំឆ្អែតហើយនាងក៏ចិត្តដាច់ណាស់ដែរព្រោះនាងជាមនុស្សដែលចេះជ្រើសរើស ចេះបែងចែក ចេះស្វាសស្វែងរកសុភមង្គល ប៉ុន្តែមិនមានន័យថាការគិតរបស់គេត្រូវទាំងអស់នោះទេ ព្រោះទោះបីកាយនាងក្បែរអ្នកផ្សេងតែបេះដូងរបស់នាងទុកនៅនឹងគេនៅឡើយ នាងមិនដែលផ្លាស់ប្តូរ ក្តីស្រឡាញ់របស់នាងរាបស្មើរហូត ទោះបីទង្វើរបស់គេឃោរឃៅ ផ្តាច់ការ ចំពោះនាងយ៉ាងណាក្តី..

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now