(ទៅស៊ើបមើលថាប្រុសម្នាក់នោះធ្វើយ៉ាងណាដាក់ ឈូហ្គី)
===
ខេយ៍ងើបចេញឡើងចេញពីគ្រែរហើយដើរទៅបន្ទប់ទឹកដើម្បីសំអាតរាងកាយ មួយសន្ទុះគេក៏ចេញមកជាមួយសក់សើមនឹងខោជើងវែងពណ៌ប្រផេះ
តុក! តុក!
(លោកមេទ័ព រឿងដែលលោកមេទ័ពឲ្យខ្ញុំទៅស៊ើបមានដំណឹងហើយ)
«ទៅចាំយើងនៅខាងក្រោមទៅ បន្ដិចទៀតយើងចុះទៅ»
(បាទ!) កូនចៅរបស់គេតបរួច នាយក៏ដើរទៅជិតឈូហ្គី នាយមើលស្នាមរបួសនៅលើខ្នងនិងដៃរបស់នាង ដៃមាំទាំវែកសក់របស់នាងតូចបន្ដិចរួចឱនទៅថើបដោយក្ដីស្រលាញ់
«សង្ឃឹមថានាងមិនមែនជាយូហ្គី» និយាយចប់គេក៏ចាកចេញចុះទៅក្រោមទៅ
«លោកមេទ័ព» អ្នកជាកូនចៅជំនិតឱនគោរពយ៉ាងគួរសម
«មិនមែនកន្លែងវឹកហាត់ឬសមរភូមិហៅយើងធម្មតាទៅបានហើយ»
«បាទអ្នកប្រុស នេះជាឯកសារដែលខ្ញុំរកបាន» អ្នកកំលោះហុចសាមីពណ៌សរឲ្យទៅខេយ៍ គេក៏បើកវាមើលយ៉ាងយកចិត្តទុកដាក់
«ព្រះនាងបានចាកចេញមែន តែលឺថាពេលមកវិញទ្រង់ក៏បាត់ការចងចាំមិនស្គាល់សូម្បីខ្លួនជាអ្នកណា»
«ថ្ងៃដែលគេចាកចេញជាថ្ងៃដែលយូហ្គីនិយាយមើលងាយនិងសុំយើងបែកគ្នា? មិចពួកគេមានមុខមាត់ដូចគ្នាម្ល៉េះ ចឹងម្នាក់ដែលរៀបការជាមួយយើងជាព្រះនាងឈូហ្គីពិតមែន នេះយើងធ្វើបាបមនុស្សខុសចឹងឬ? ហុឺយ! ចំមែនហើយខេយ៍...» រាងក្រាស់សោកស្ដាយដែលគេគ្មានសតិគិតឲ្យច្បាស់ បណ្ដោយឲ្យការស្អប់គ្រប់គ្រងគេបាន
«គ្រួសាររាជវង្សមានអាថ៌កំបាំងច្រើនហើយក៏ពិបាកស៊ើបខ្ញុំរកបានមកតែប៉ុណ្ណឹងទេ»
«មិនអីទេយើងយល់ហើយ បើគេមិនមែនយូហ្គី យើងគ្មានហេតុផលទៅធ្វើបាបអ្នកដែលគ្មានកំហុសទេ គីម យូហ្គី! មើលទៅបែបយើងត្រូវជួបគ្នាម្ដងទៀតហើយ ឈូហ្គីម្នាក់នេះអាចជាកូនសោរដ៏សំខាន់»
«អ្នកប្រុសមានរឿងមួយទៀត ខ្ញុំមិនដឹងថាត្រូវប្រាប់ឬអត់»
«និយាយមក»
«ធ្លាប់មានព័ត៌មាននិយាយថាព្រះនាងយូមីហ្គូលួចរៀបការជាមួយបុរសជនជាតិកូរ៉េម្នាក់»
«ព្រះនាងយូមីហ្គូ ប្អូនស្រីព្រះចៅអធិរាជ? មានវិធីស៊ើបដឹងបុរសម្នាក់នោះជាអ្នកណាឬអត់»
«លោកគីម ណាមជុន លោកប៉ារបស់អ្នកនាងគីម យូហ្គី» ខេយ៍បើកភ្នែកធំៗគេភ្ញាក់ផ្អើល ហើយវាក៏អាចឲ្យគេអាចយល់សាច់រឿងបានច្រើនជានេះ
«វាចៃដន្យដល់ថ្នាក់នេះឬ? ហុឹស! វាពិតជាគួរឲ្យចាប់អារម្មណ៍ពេកហើយ អាចទេពួកគេជាបងប្អូនភ្លោះតែសាច់ញ្ញាតិសងខាងព្យាយាមលាក់បាំង»
«មានភាគរយអាចទៅរួចអ្នកប្រុស បើរឿងនេះលេចចេញទៅក្រៅ ត្រកូលរាជវង្សនឹងមានកេរ្ដ៍ឈ្មោះមិនល្អ»
«វាជារឿងអាស្រូវប្រចាំប្រវត្ដិសាស្រ្ដ» ខេយ៍និយាយមុខស្មើរ ហើយឡើងទៅលើដើរសំដៅទៅបន្ទប់ដែលឈូហ្គីគេង
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
ភាគទី ១២
Start from the beginning
