Part 20

3.1K 177 0
                                    


"ថេហ្យុងហា~រួចឬនៅអូន"ជុងហ្គុកឈរចាំថេយ៍នៅក្រៅទ្វាបន្ទប់ទឹក ព្រឹកមិញនេះពេលញ៉ាំបាយព្រឹករួចថេយ៍បានបបួលនាយទៅចូលរួចEventជាមួយ គ្នា ជុងហ្គុកដំបូងនាយប្រកែកដែរតែថេយ៍ទទូចចង់អោយទៅ គេចង់មានវីឌីអូមួយជាមួយប្ដីគេ ណា មួយស្រួលមានអ្នកកាន់កាំមេរ៉ាអោយផង ចំណែកជុងហ្គុកថ្ងៃនេះថ្ងៃសម្រាកទើបព្រមទៅ ទាំងបង្ខំចិត្តព្រោះគេអត់ចូលចិត្តកន្លែងមានមនុស្សច្រើនរញ៉េ រញ៉ៃទេ តែធ្វើម៉េចបើប្រពន្ធសុំទៅហើយ

"រួចហើយៗ តឿនអើយតឿន Event ចាប់ផ្ដើមម៉ោង3ឯណោះសោះ" បានជាថេយ៍និយាយបែបនេះព្រោះជុងហ្គុកតឿនគេអោយមករៀបចំខ្លួនតាំងពីម៉ោង 10ម្លេះ ហើយពេលនេះម៉ោងទើប11ទេ

"បងមិនមែនប្រញាប់ ចូលរួមEventឯណា បងចង់នាំអូនទៅទិញសម្លៀកបំពាក់តើ" មែនហើយស្អែកគេទៅស្វីសហើយដូច្នេះត្រូវទិញរបស់របរច្រើនណាស់ ពិសេសខោអាវ នាយចង់ពាក់របៀបគូរៗ របៀបដូចអាវនៅប្ដីខោនៅប្រពន្ធអីបែបនិង

"សម្លៀកបំពាក់អូនមានមិនខ្វះ ទិញធ្វើអីទៀត" គេងាកមុខមកនិយាយពេលនិយាយពេលនាយជូតសក់អោយគេ

"បងថាផ្លុំសក់វិញលឿនជាង"គេនិយាយហើយក៏យកម៉ាសីនផ្លុំសក់មកផ្លុំអោយប្រពន្ធរួចនិយាយបន្ត

"ស្អែកពួកយើងទៅស្វីសហើយ បងចង់ទិញរបស់ខ្លះ"

"ក្រែងថាទៅអាទិត្យក្រោយនោះ"គេងាកមកនិយាយទៀតហើយ

"នៅអោយស្ងៀម!. គឺអាទិត្យក្រោយសម្រាប់ម្សិលមិញ" គេប្រាប់ថេយ៍អោយនៅស្ងៀមរួចទើបនិយាយបន្តប្រយោគ

"ជេយ៍ទៅដែរឬ" គេសួរព្រោះទៅណាមកណានាយតែយកជេយ៍ទៅតាមជានិច្ច

"អត់ទេគេនៅជួយមើលការងារជាមួយបងយ៉ុន" ត្រូវហើយបើអោយយ៉ុនគីធ្វើតែឯង នាយរត់មិនរួចទេ ឯណាក្រុមហ៊ុននាយផង ប៉ានាយផង នៅមកជួយក្រុមហ៊ុនប្អូនពីរទៀត ម្ដងនេះប្រហែលធ្វើការដល់ចូលពេទ្យម្ដងទៀតហើយមើលទៅ

"រួចហើយតោះ"

"អេ...ឈប់!បងចង់អោយអូនទៅទាំងបែបនេះ" ថេហ្យុងចេញពីបន្ទប់ទឹកជាមួយអាវឃ្លុំប៉ុណ្ណោះ គេភ្លេចយកសម្លៀកបំពាក់ចូល

MY wife don't cry 💔💦(Complete)Where stories live. Discover now