part 5

3.7K 230 3
                                    


    ព្រឹកថ្ងៃថ្មីឈានចូលមកដល់ថ្ងៃនេះជាថ្ងៃសម្រាក ថេហ្យុងភ្ញាក់ពីគេ ក្រោកមករៀបចំខ្លួនមកធ្វើអាហារពេលព្រឹក តែព្រឹកនេះលោកគីមដូចជាមានរឿងនិយាយជាមួយគេ មែនហើយគឺរឿងរៀបការនោះ គាត់ចង់និយាយតាំងពីយប់មិញម្លេះតែ ចាំខាងនោះគេយល់ព្រមសិន
    ក្រោយញ៉ាំបាយហើយលោកគីមក៏ហៅគ្រួសារទាំងអស់មកជុំគ្នាដើម្បីនិយាយរឿងនោះ

"គឺប៉ាចង់ និយាយរឿងរៀបការរបស់ថេយ៍"

"ស្អីគេ រៀបការ?"ថេយ៍ប្រតិកម្មឡើង គាត់លេងសើចទេដឹងគេទើបតែលែងលះអោយគេរៀបការយ៉ាងម៉េច

"កូនស្ដាប់មិនច្រឡំគេ ប៉ាអោយកូនរៀបការហើយ គឺរៀបចំនៅអាទិត្យក្រោយនេះ" គាត់ប្រញាប់បែបនេះព្រោះខ្លាចសូហូដឹងហើយមកឆាឆាវ ទោះខាងនោះមានអំណាច់ជាងតែក៏មិនចង់ឮពាក្យថា អតីតប្ដី មកឆាឆាវពិធីរៀបការរបស់ប្រពន្ធដែរ

"អ្នកណាទទួលយកកូនបាននោះប៉ា កូនជាពោះ ម៉ាយណា" គេដូចមិនចង់ជឿ ថាគ្រួសារខាងនោះយល់ព្រមទទួលយកគេដោយគ្មានលក្ខខណ្ឌនោះ បើរឿងគេលែងលះល្បីដូចផ្ទុះគ្រាប់បែបយ៉ាងនិង

"គេមិនថាអីទេកូន"

"តែប៉ាបើគេធ្វើបាបកូននោះ"

"មិនអីទេ ប៉ាបានមើលច្បាស់ហើយ"

"បាន ប៉ារៀបចំចុះ" គេមិនបានជំទាស់ឡើយ គិតថាការមានគ្រួសារលើកមុនគេជាអ្នកចចេសចង់បាន ចុងក្រោយក៏បរាជ័យ លើកនេះក៏អោយគ្រួសារជាអ្នកសំរេចចុះ បើគាត់ថាល្អ គេក៏ថាល្អ

"ថ្ងៃនេះថេយ៍គិតចង់ទៅណាទេ ចាំបងជូនទៅ" ណាមជូននិយាយព្រោះឃើញទឹកមុខមិនល្អ នេះបើជីមីននៅគេនិងហៅមកលេងជាមួយថេយ៍តែគេទៅជប៉ុនវិញហើយ

"មិនអីទេបងប្រុស ខ្ញុំចង់ធ្វើនំ ចាំខ្ញុំអោយអ៊ំទៅទិញគ្រឿងផ្សំអោយក៏បាន" គេនិយាយហើយក៏ងើបដើរទៅផ្ទះបាយ ផ្ដាំអ៊ំមេផ្ទះអោយទិញរបស់ដែលគេចងបាន

"ជូនអូនទៅពេទ្យបន្តិចបានទេ" ជីននិយាយព្រោះវាដល់ថ្ងៃទៅពិនិត្យពោះហើយ តែអ្នកដែលស្ដាប់ឮបែរជាគិតក្នុងន័យផ្សេងវិញ

"អូនកើតអី មិនស្រួលត្រង់ណា "

"ទេ គឺដល់ថ្ងៃពិនិត្យពោះហើយ"គេទះប្ដីមួយដៃមើលចុះ ធ្វើការដល់ភ្លេចថ្ងៃពិនិត្យផ្ទៃពោះគេហើយគួរអោយខឹងណាស់

MY wife don't cry 💔💦(Complete)Where stories live. Discover now