Part 15

3.1K 210 6
                                    

      ថេយ៍បានទៅអីវ៉េនលើស5នាទី តែមិនជាបញ្ហាទេ ថ្ងៃនេះគេមិនបានតែងខ្លួនស្អាតបាតដូចរាល់ដងទេ គឺស្លៀកពាក់អោយតែហើយៗ ព្រោះប្ដីអត់នៅ អា!មិនមែនទេ ក្រោកខកអត់មានអ្នកដាស់

"ថេយ៍ថ្ងៃនេះយឺតម្លេះ "

"គឺ...នៅផ្ទះមានបញ្ហា"

"អង្គុយមក"

"អឹម" គេអង្អុយចុះទាញកាមេរ៉ាថត

       បន្ទាប់ពីចេញពីEvent ថេហ្យុងឃ្លានស្ទើរតែដដាច់ពោះវៀន នេះម៉ោងមួយទៅហើយ បើជុងហ្គុកនៅ នាយប្រាកដជាយកអាហារអោយគេញ៉ាំបាត់ហើយ ស្មើនាយកំពុងធ្វើអី ហេតុអីអត់ទាក់ទងមកគេសោះចឹង ដើរមកដល់ចំណតទាំងគ្មានកម្លាំង ក៏ឃើញជេយ៍ នៅឈរផ្អែកខ្នងនិងឡានចាំគេជាស្រេច

"អ្នកប្រុស សុំអញ្ជើញ" គេបើកទ្វាឡានអោយថេយ៍ចូល

"ឃ្លាន" ថេហ្យុងក្ដោបពោះពេបមាត់រអ៊ូតិចៗ

"អ្នកប្រុសអត់ទាន់ញ៉ាំអីទេឬ" មុននិងបញ្ឆេះឡាន នាយបែរមកសួរសិន

"នៅទេ ឃ្លានណាស់" 😞

"នេះអ្នកប្រុសញ៉ាំ sandwichរបស់ខ្ញុំសិនទៅចាំខ្ញុំជូនអ្នកប្រុសទៅហាងអាហារ"ជេយ៍ហុចសាំងវិចពីដុំអោយគេ

"ចុះលោកបានអីញ៉ាំ"

"មិនអីទេ ខ្ញុំញ៉ាំបាយឆ្អែតហើយ"

(មិនអីទេ បងញ៉ាំឆ្អែតហើយ)ជាសម្ដីដែលជុងហ្គុកតែងនិយាយពេលនាយអោយរបស់ខ្លួនឯងញ៉ាំមកថេហ្យុង

"អរគុណ"

      ការពិត sandwichនោះគឺជេយ៍ទិញអោយថេហ្យុងនោះហើយ ព្រោះជុងហ្គុកប្រាប់អោយគេមកយក និងទិញអាហារអោយផង តែនាយទិញតែsandwichមក កាលដែលជុងហ្គុកមិនទាន់ទងមកថេយ៍មិនមែនគេប្រងើយនិងនាយតូចទេ តែជេយ៍ជាអ្នកប្រាប់អោយនាយធ្វើបែបនេះ ដើម្បីចង់ដឹងថា តើការរស់នៅរបស់ថេយ៍និងផ្លាស់ប្ដូរទេ បើសិនគ្មាននាយចាំមើលថែនោះ វាងាយស្រួលដល់ការស្រេចចិត្តរបស់នាយផងទើបនាយយល់ ព្រម តែនៅតែផ្ដាំកូនចៅអោយតាមមើលចឹងគ្រាន់មិនទាក់ទងទៅថេយ៍ប៉ុណ្ណោះ

     ថេហ្យុងចេញពីហាងអារហារក៏ត្រឡប់ទៅផ្ទះវិញ ថ្ងៃនេះគេនឹងបង្ហោះវីដេអូដែលគេកាត់ហើយម្សិលមិញនោះ គ្រាន់ តែទាញកុំព្យូទ័រមកក៏នឹកឃើញមុខជូងហ្គុក កាលពីនាយបង្រៀនគេ កាត់នឹងបង្ហោះវីដេអូដំបូងៗ

MY wife don't cry 💔💦(Complete)Where stories live. Discover now