Part 13

3K 202 6
                                    


វាក៏បែបនេះរាល់តែលើក ពេលឈ្លោះគ្នាថេយ៍អ្នកយំ ជុងអ្នកវេតនា ដោយសារតែនាយតែងតែរត់ទៅក្អួតទើបធ្វើអោយនាយមិនបានឡើងទៅលួងគេ ធ្វើអោយថេហ្យុងកាន់តែខឹងនិងចោតថានាយជាមនុស្សគល់ឈើគ្មានអារម្មណ៍អីបែបនេះ
ទម្រាំតែជុងហ្គុកអាចស្រួលខ្លួនត្រឡប់មកវិញបាន វាក៏ម៉ោង12ទៅហើយ នាយបើកទ្វាដើរចូលទៅក្នុងបន្ទប់ ក៏បានឃើញថេយ៍ គេងលក់ដោយអង្គុយអោបក្បាល ជង្គង់ ព្រោះគេយំរហូតគេលក់ នាយក៏លើកគេដាក់លើគ្រែគេងត្រឹមត្រូវ
<<បងសុំទោសដែលស្រែកដាក់អូនមុននេះ បងគ្មានចេតនាទេ កុំខឹងបងអីណា បងស្រលាញ់អូនណស់ ជុប>> នាយនិយាយលួងទោះដឹងថាថេយ៍មិនឮក៏ដោយ នាយគ្រាន់តែចង់ប្រាប់ថានាយមិនបានតាំងចិត្តស្រែកអោយប្រពន្ធឡើយ

ម៉ោងប្រហែលជា3យប់មេឃចាប់ផ្ដើមធ្លាក់ព្រឹល ដោយសាតែមិនបានបិទបង្អួច ណាមួយចាញ់រងាផងធ្វើអោយអ្នកដែលយំរហូតគេងលក់ មមីមមើស្ទាបរកភួយ តែមិនឃើញសោះក៏សម្រេចចិត្ត គេងទៅវិញទាំងរងាញ័រ បន្តិចក្រោយ មកក៏មានភួយក្រាស់គ្រប់លើរាងកាយគេ ធ្វើអោយគេលេចស្នាមញញឹមស្រាលចេញមក
ជុងហ្គុកបានភ្ញាក់ពេលថេយ៍សា្ទប់រកភួយទៅប៉ះនាយ ទើបនាយក្រោកទៅរើសភួយចុងជើងមកដណ្ដប់អោយគេ តែមិនហ៊ានអោបទេព្រោះទើបឈ្លោះគ្នាហើយ និយាយអោយត្រង់ចុះនាយមិនហ៊ានបានត្រឹមលួច យកចិត្តទុកដាក់ប្រយោលប៉ុណ្ណោះ

"ហឹម? ថេយ៍!ដៃអូនត្រជាក់ម្លេះ" បន្ទាប់ពីដាក់ខ្លួនគេងបានបន្តិច ថេយ៍ក៏រុលខ្លួនមកអោបនាយពីក្រោយ

"សឺត គេងទៅបង បន្ថែមម៉ាស៊ីនកម្ដៅហើយ" គេបែរមកអោបនាយតូចអោយណែនជាងមុន និងបិទភ្នែកថើបលើសក់គេបន្តិត

"កុំស្រែកដាក់គេទៀតណា គេខ្លាច"គេអោបនាយហើយបិទភ្នែកនិយាយដូចមមើ

"អឹម សុំទោស" ប្ដីប្រពន្ធមានរឿងឈ្លោះប្រកែកគ្នា
ជារឿងធម្មតា សុំតែពេលយប់គេងអោបគ្នាបែបនេះក៏មានក្ដីសុខណាស់ទៅហើយ

ម៉ោង8កន្លះព្រឹកទៅហើយប្ដីប្រពន្ធដែលគេអោបគ្នាស្អិតរមួតមួយគូរនេះនៅមិនទាន់មាននរណាក្រោកនៅឡើយ បើប្រាប់គេថាពីយប់មិញពួកឈ្លោះគ្នា អ្នកណាជឿ?

មិនយូរប៉ុន្មានត្របកភ្នែកតូចស្ដើងចាប់ផ្ដើមកម្រើកឡើង ក្រោយពីទទួលបានស្នាមថើបមួយ ខ្សឺតពីស្វាមីគល់ឈើរបស់គេ អាចនិយាយបានថាគេទម្លាប់ទៅហើយ បើនាយមិនថើបគេនឹងមិនក្រោកឡើយ

MY wife don't cry 💔💦(Complete)Where stories live. Discover now