Part 21

2.9K 200 4
                                    


     មកពីEventវិញប្រហែលម៉ោង5 ពួកគេក៏នាំគ្នារៀបចំខ្លួនទៅស្វីសតែម្ដង ដោយជើងយន្តហោះពេលយប់ម៉ោង8 ដូច្នេះពួកគេមានពេល3ម៉ោងទៀតសម្រាប់រៀបចំ
   
      Business classជាបន្ទប់ដែលពួកគេបានកក់វាធំទូលាយ ហើយមានគ្រែគេងផងដែរ ហើយអីដែលសំខាន់វាមានភាពផ្ទាល់ខ្លួនច្រើន  ម៉ោងប្រហែល12យប់ គ្រប់គ្នាបានគេងលក់អស់ហើយនៅឡើយតែ គីម ថេយ៍ថេយ៍ យើងនិងមិនដឹងជាកើតអី គេងប្រែទៅប្រែមក មិនឈប់ ធ្វើអោយនាយសង្ហាចាប់អារម្មណ៍ដឹងភ្លាមទើបងើបមកសួរ

"អូនកើតអី" ដោយសារតែថេយ៍បម្រះពេកទើបជាភ្ញាក់ ពួកគេគេងលើកៅអីផ្សេងគ្នា

"គឺអូនគេងមិនលក់" ថេយ៍ពេបមាត់ធ្វើមុខស្អុយ គេគេងលក់ម្ដងហើយ តែពេលភ្ញាក់មកក៏គេងទៅវិញលែងលក់

"ប្លែកកន្លែងទេដឹង មកនេះមក" ជុងហ្គុកក៏មិនដឹងធ្វើម៉េចដែរ មានតែហៅគេអោយមកអង្គុយលើភ្លៅ

"ចឹងគេងយ៉ាងម៉េច"

"បងនិងអោបអូននោះអី" នាយនិយាយដោយដៃទាំងសងខាងអោបប្រពន្ធយ៉ាងណែន

"ចុះបងមិនគេងទេឬ"

"ចាំពេលអូនគេងលក់ហើយចាំបងគេងក៏បាន"នាយចង់បានន័យថាចាំពេលថេយ៍គេងលង់នាយនិងដាក់គេនៅកៅអីរបស់គេវិញ

"អឹម" គេងក់ក្បាលហើយសម្ងំគេង បានបន្តិចក៏...

"ជុងហ្គុក ហា " ហៅដោយសម្លេង តូចបំផុត

"ហឹម ហេតុអីអត់ទាន់គេង ម៉ោងមួយឡុវហើយណា" គេមិនបានគេងនាយក៏មិនបានគេងដែរ

"អូនឃ្លាន"

"នេះញ៉ាំទៅ" ជុងហ្គុកហុចអាហារមួយចាន និងសាំងវ៉ិចមួយអោយគេ

"បងបានពីណា" 

"បងកម្មង មកពេលអូនគេងព្រោះដឹងថា អ្នកខ្លះ បើកភ្នែកមកនិងបើកមាត់ដែរហើយ"

"ចុះមុននេះហេតុអីអត់អោយអូន"

"ព្រោះអូនអត់បានសួររកផង"

"អរចឹងអូនអ្នកខុស"

"ចឹងបងខុសត្រង់ណា"

"បងខុស ខុសត្រង់មិនអោបអូនអោយណែន" ថេយ៍និយាយពេលញ៉ាំហើយ ជុងហ្គុកក៏ហុចទឹកអោយគេ

MY wife don't cry 💔💦(Complete)Where stories live. Discover now