Part 7.....

3.7K 225 2
                                    


2ថ្ងៃមុនរៀបការ មិត្តរបស់ជុងហ្គុកបានរៀបចំពីធីជប់លាងលាភាពនៅលាវអោយនាយ នៅក្នុងហាងកាហ្វេនេះរបស់ហូសុកនេះឯង

"ឈៀ! អបអរសាទរសម្លាញ់យើងលក់ដាច់មួយ ទៀតហើយវើយ" ពួកគេសុទ្ធតែជាមិត្តភក្តិនិងគ្នារាប់ឆ្នាំហើយ អាយុប្រហាក់ក៏ប្រហែលគ្នា

"យើ! អាមិត្តចង្រៃ ឯងរាប់អានយើងដើម្បីសម្លឹង ប្អូនយើងសោះ អាមិត្តទូរទស្សន៍" ណាជូមស្រវឹងហើយ និយាយខុសផងត្រូវផង ត្រឡប់ត្រលិនពេញហ្នឹង

"ណាមជូន ឯងកុំរលិរលាក់ពេកមើល ហ៊ើយ!អាក្រក់មើលណាស់" ហូសុកជាអ្នកចូលចិត្តរបៀបរៀបរយ នាយឃើញណាមជូន កាន់ដបស្រាក្រពប់ស្រា កាន់កែវក្រពបកែវ យ៉ាប់មែនហើយអាមួយ ហ្នឹងអោយតែស្រវឹងពិបាកជាងគេ

"ជុងហ្គុក ឯងមិនផឹកទេហេស ផូស! " យ៉ុនគីនិយាយឡើងធ្វើអោយហូសុកនៅក្បែរនោះ អត់មិនបានទះគេមួយអោយបាត់ភ្លី

"ឯង ធ្វើបងគេរបៀបម៉េច មិនដឹងថាអាជុង វាកើតរោគបេះដូងផឹកស្រាមិនកើតទេហេស"

"អឺ យើងភ្លេច "បានមួយដៃហើយទើបនឹកឃើញ
ក្រុមនាយគឺបែបនេះបានស្រាចូលពោះហើយ វ៉ល់ដូចនំកូរចឹងបាននាយសម្រេចរៀបចំមុនដល់ទៅ 2ថ្ងៃ
គួរអោយអស់សំណើចទេ នាយកក្រុមហ៊ុនស្រាផឹកស្រាមិនបានមានដែរហី? ច្បាស់ជាគ្មានហើយនាយសង្ហាជុងហ្កុកយើងនេះណាអាចលើកស្រាក្រហមដល់ ទៅមួយដបធំដាច់ប៉ិតត្រឹមមួយនាទី.....តែដោយ សារតែជាមនុស្សចូលចិត្តស្ងប់ស្ងាត់ មិនចូលចិត្តរញ៉េរញ៉ៃច្រើនទើបមិនចង់ផឹកហើយមិនចូលចិត្តពួកផឹកអួរប្រនួរ ក៏យកលេសកើតជំងឺមកអាង
ក្រោយលឺមិត្តនិយាយបែបនោះហើយ នាយក៏មិនប្រកែកដែរបណ្ដោយតាមនឹងទៅ ណាមួយទាំងខួរក្បាល់ ទាំងភ្នែករបស់នាយបាញ់ទៅតុមួយទៀត មានសមាជិកតែបីនាក់ប៉ុណ្ណោះតែដបស្រាឡើងរាយចង់ខ្លាំងជាងខាងនាយទៀត ទ្រាំមើលលែងបានក៏ដើរចូលទៅ

"ឈៀ! អាថេយ៍ផឹកទៅ!" ថេយ៍មិនសូវចង់ផឹកប៉ុន្មាទេតែជីមីនចេះតែបង្ខំគេរហូតដល់ឥឡូវស្រវឹងជោគទៅហើយ

"លើកដាច់!"នេះហៅថាស្រាប្ដូរនិស្ស័យ មុនផឹកយាយពិថា រម្យទមសុភាព តែបើបានស្រាចូលពោះហើយ ហឺសហឺ វៃរាប់ប្រាប់អោយដឹង

MY wife don't cry 💔💦(Complete)Where stories live. Discover now