Part 40

2.4K 172 8
                                    


ថេហ្យុងបានឃើញជុងហ្គុកអង្គុយក្រោមដើមឈើធំមួយដែលមានអំពូលតូចៗភ្លិបភ្លែច នៅតុខាងស្ដាំដៃមាននំខេកមួយយ៉ាងធំកម្ពស់3ជាន់ ដីគ័រដោយស្រ្តប៊ឺរីស្រស់ ពេលដែលថេយ៍ទៅដល់ជុងហ្គុកក៏ដើរមករកគេ

"អូនមកដល់ហើយ តោះ" គេអោបចង្កេះថេយ៍បណ្ដើរទៅតុដាក់នំនោះ

"បងធ្វើអីនិងជុង ហើយដែលជេយ៍ថាបងសន្លប់នោះ" ថេយ៍នៅភ័យរឿងជេយ៍បា្រប់មិនទាន់បាត់ផង

"គ្រាន់តែតែចង់ surpriseអូនប៉ុណ្ណោះ"

ផាច់ ថេហ្យុងទះនាយមួយដៃរួចសម្លក់

"កុំសម្លក់បង មើលនេះ រីករាយ Anniversary 2ឆ្នាំ អូនសម្លាញ់" ជុងហ្គុកនិយាយដោយស្នាម ញញឹមរីកស្រស់ស្អាត់បំផុតចំពោះភរិយាកំពូលដួងចិត្ត

"អូ! ហេតុអីក៏អូនភ្លេច"

"ព្រោះអូនរវល់តែនឹកប្ដី"

"ប្ដីអូន មិនអោយអូននឹក អោយអូននឹកអ្នកណា"

"គីម ហ្គុកគីនោះអី"

"នេះ បងព្រមទទួលឈ្មោះនេះហើយឬ" ថេហ្យុងអស់សំណើច

"ព្រោះប្រពន្ធបងអ្នកដាក់"

"មោះ ផ្លុំទានទៅ" និយាយហើយពួកគេក៏ផ្លុំទានជាមួយគ្នា ថេហ្យុងលោទៅថើបមាត់ប្ដីបន្តិចទុកជាការអគុណ

"Surprise" មនុស្សជាច្រើនបានចេញមកពីខាងក្រោយដើមឈើ មានកាន់កាំជ្រួចតូចៗ ក្រវីចុះឡើង ពួកគេគ្មាននរណាក្រៅពី ជីន ណាមជូន ជីមីន ហូសុក យ៉ុនគី អារី ជេយ៍ លោកចន លោកស្រីចន និង នាងល្អិចតូច មីនជីណា និងកម្លោះតូច គីម ចូឌែនទេ  ថេហ្យុងយកដៃខ្ទប់មាត់ភ្ញាក់ផ្អើល មិញនេះស្មានតែផ្លុំទានហើយចប់ហើយតើ

"ពូថេយ៍ៗ មកនេះ" អាល្អិតចូចូ អាយុពីរឆ្នាំរត់ទៅទាញដៃថេយ៍អោយទៅតាមខ្លួន

"ជីជី!"ក្មេងតូចងាកទៅហៅនាងតូចអោយយកក្រណាត់មកចង់ភ្នែកអោយថេយ៍

"ពូថេយ៍ គុយចុះ" ក្រោយពីចង់ក្រណាត់រួចក៏មានដៃមួយទាញគេអោយទៅឈរ កន្លែងដែលបានរៀបចំរួចរាល់ គេដាក់ថេហ្យុងអោយឈរចំកណ្ដាល ទានរូបបេះដូងជុំវិញខ្លួនហើយបើកក្រណាត់អោយថេយ៍

MY wife don't cry 💔💦(Complete)Where stories live. Discover now