មកពីEventវិញប្រហែលម៉ោង5 ពួកគេក៏នាំគ្នារៀបចំខ្លួនទៅស្វីសតែម្ដង ដោយជើងយន្តហោះពេលយប់ម៉ោង8 ដូច្នេះពួកគេមានពេល3ម៉ោងទៀតសម្រាប់រៀបចំ
Business classជាបន្ទប់ដែលពួកគេបានកក់វាធំទូលាយ ហើយមានគ្រែគេងផងដែរ ហើយអីដែលសំខាន់វាមានភាពផ្ទាល់ខ្លួនច្រើន ម៉ោងប្រហែល12យប់ គ្រប់គ្នាបានគេងលក់អស់ហើយនៅឡើយតែ គីម ថេយ៍ថេយ៍ យើងនិងមិនដឹងជាកើតអី គេងប្រែទៅប្រែមក មិនឈប់ ធ្វើអោយនាយសង្ហាចាប់អារម្មណ៍ដឹងភ្លាមទើបងើបមកសួរ"អូនកើតអី" ដោយសារតែថេយ៍បម្រះពេកទើបជាភ្ញាក់ ពួកគេគេងលើកៅអីផ្សេងគ្នា
"គឺអូនគេងមិនលក់" ថេយ៍ពេបមាត់ធ្វើមុខស្អុយ គេគេងលក់ម្ដងហើយ តែពេលភ្ញាក់មកក៏គេងទៅវិញលែងលក់
"ប្លែកកន្លែងទេដឹង មកនេះមក" ជុងហ្គុកក៏មិនដឹងធ្វើម៉េចដែរ មានតែហៅគេអោយមកអង្គុយលើភ្លៅ
"ចឹងគេងយ៉ាងម៉េច"
"បងនិងអោបអូននោះអី" នាយនិយាយដោយដៃទាំងសងខាងអោបប្រពន្ធយ៉ាងណែន
"ចុះបងមិនគេងទេឬ"
"ចាំពេលអូនគេងលក់ហើយចាំបងគេងក៏បាន"នាយចង់បានន័យថាចាំពេលថេយ៍គេងលង់នាយនិងដាក់គេនៅកៅអីរបស់គេវិញ
"អឹម" គេងក់ក្បាលហើយសម្ងំគេង បានបន្តិចក៏...
"ជុងហ្គុក ហា " ហៅដោយសម្លេង តូចបំផុត
"ហឹម ហេតុអីអត់ទាន់គេង ម៉ោងមួយឡុវហើយណា" គេមិនបានគេងនាយក៏មិនបានគេងដែរ
"អូនឃ្លាន"
"នេះញ៉ាំទៅ" ជុងហ្គុកហុចអាហារមួយចាន និងសាំងវ៉ិចមួយអោយគេ
"បងបានពីណា"
"បងកម្មង មកពេលអូនគេងព្រោះដឹងថា អ្នកខ្លះ បើកភ្នែកមកនិងបើកមាត់ដែរហើយ"
"ចុះមុននេះហេតុអីអត់អោយអូន"
"ព្រោះអូនអត់បានសួររកផង"
"អរចឹងអូនអ្នកខុស"
"ចឹងបងខុសត្រង់ណា"
"បងខុស ខុសត្រង់មិនអោបអូនអោយណែន" ថេយ៍និយាយពេលញ៉ាំហើយ ជុងហ្គុកក៏ហុចទឹកអោយគេ
KAMU SEDANG MEMBACA
MY wife don't cry 💔💦(Complete)
Romansaបងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung