Part 31

2.3K 163 9
                                    


     គ្រាន់តែមកដល់ផ្ទះភ្លាមជុងហ្គុកបាននាំថេយ៍ទៅសម្រាកព្រោះរបួសគេមិនទាន់ជាទេ ដើមឡើយនាយចង់អោយថេយ៍សម្រាកនៅពេទ្យមួយយប់តែថេយ៍មិនព្រម នាយក៏គិតថានៅផ្ទះសុវត្ថិភាពជាងទើបនាំមក ពេលមកដល់បន្ទប់ជុងហ្គុករៀបចាំគ្រែអោយថេយ៍គេងរួចទើបចុះមកចាត់ការពួកអ្នកបម្រើនិងអង្គរក្សអត់បានការទាំងនោះ

"បងចង់ទៅណា"ថេហ្យុងចាប់ដៃនាយជាប់ព្រោះឃើញគេប្រុងនឹងក្រោកពីគ្រែ

"ចាត់ការពួកអត់បានការ"

"ជុង- "

"កុំឃាត់បង ពួកវាត្រូវតែទទួលទោស"

"កុំធ្វើបាបអ៊ំស៊ី បងសូជី និងអ៊ំមេផ្ទះគាត់មិនដឹងអីទេ"ថេយ៍ឆ្លៀតស្រែកពីក្រោយ គេមិនបានឃាត់ព្រោះគេដឹងថាឃាត់ក៏មិនបានផលដែរ ណាមួយពួកនោះពេលមានរឿងកើតឡើងក៏សម្ងំស្ងៀមបណ្ដោយអោយគេវៃខ្លួនដល់បែកក្បាលហូរឈាមបើកុំតែឡានអ៊ំស៊ីបើកឡានចូលមកទើបរត់មកឃាត់កុំអីមិនដឹងធ្ងន់ខ្លាំងប៉ុណ្ណា

     ជុងហ្គុកបានដើរចូលទៅក្នុងគុកងងឹតទាំងទឹកមុខគួរអោយខ្លាចជាងនៅផ្ទះមីន100ដង ទៅដល់ឃើញពួកអង្គរក្សប៉ុន្មានអ្នកកំពុងសន្លប់ ដេកដួលនិងឥដ្ឋមានរបួសហូឈាមស្រស់ពេញខ្លួន

"ជះទឹក"

ឈូ!

"ខឹកៗ លោក..លោកប្រុស"

"លោកប្រុសហេស ផុស" ជុងហ្គុកអត់ទ្រាំមិនបានហក់រវាត់ចំកញ្ចឹងករអាម្នាក់នោះសន្លប់ស្ដូកម្ដងទៀត មុននឹងងាកសម្លឹងកន្ទុយភ្នែកទៅអាម្នាក់ទៀត

"ការងារឯងជាស្អី"

"អង្គរក្ស- ប៉ូង" មួយគ្រាន់កណ្ដាលក្បាលដេកស្លាប់ភ្លាមៗ

"យើងជួលឯងមកធ្វើអី?"ជុងហ្គុកងាកទៅអាម្នាក់ទៀត

"ការពារអ្នកប្រុស-ប៉័ង" មួយគ្រាប់ចំកញ្ចឹងករប្រកាច់ត្រឹល2នាទីទើបដាច់ខ្យល់

"ពេលប្រពន្ធយើងមានគ្រោះឯងនៅឯណា" គេតម្រង់កាំភ្លើងចំកណ្ដាលមុខមនុស្សម្នាក់ទៀត

"ខ្ញុំ...ខ្ញុំសុំទោសលោកប្រុស ខ្ញុំមិនដឹងរឿងទេ ខ្ញុំនៅយាមមុខទ្វា ទាល់តែអ៊ំស៊ីស្រែកមកទៅខ្ញុំរត់ទៅមើល" គាត់ជាសន្តិសុខយាមមុខទ្វា

MY wife don't cry 💔💦(Complete)Where stories live. Discover now