Part 33

2.3K 159 4
                                    


ថេហ្យុងបានចុះមកវិញជាមួយកាមេរា៉ថតវីដេអូ រាល់ដងពេលថតគេត្រូវនិយាយ introសិនតែដោយសារមានរបួសក្បាលថេយ៍ក៏សម្រេចចិត្ត ថតតែជុងហ្គុកមួយកំណាត់សិនចាំថតបើកក្បាលតាមក្រោយ និងបញ្ចូលសំឡេងជំនួសនិយាយផ្ទាល់ បន្ទាប់ពីដាក់ជើងថតរួចថេយ៍អង្គុយពីក្រោយកាមេរ៉ាញញឹមខ្ជីប ពេលឃើញសកម្មភាពភ្លេចខ្លួនរបស់នាយ ជុងហ្គុកគ្រាន់តែធ្វើនាយមិនបាននិយាយអីទេ ថេយ៍ឃើញស្ងាត់ពេកក៏នាំនិយាយ

"ស្រ្តបឺរីទំនងដល់ហើយឡើងធំៗ" ថេយ៍សម្លឹងឃើញស្រ្តបីរីហើយហៀរទឹកមាត់ចង់ញ៉ាំ

"ចង់ញ៉ាំមែនទេ"

"អឹម" ថេយ៍គ្រាន់តែងក់ក្បាល ឯជុងហ្គុកយកស្រ្តប៊ីរីដែលចាប់ខ្លះទុកមុននេះហុចអោយប្រពន្ធញ៉ាំ

"ចាប់ទុកបែបនេះធ្វើគ្រាន់ទេ"

"យកសណ្តែកធ្វើស្នូរខ្លះក៏បាន" ជុងហ្គុកលើសណ្ដែកខៀវបងសំបករួចបង្ហាញថេយ៍

"បងទិញពេលណា"ថេយ៍ចាំបានម្សិលមិញគេអោយទិញតែស្រ្តបី៊រីតើ

"ពេលអូនទៅយកកាមេរានិងហើយ ព្រោះចង់ទុកស្រ្តប៊ីរីខ្លះអោយអូន "

"បើបងល្អយ៉ាងនេះគេមិនមកវៃអូនដណ្ដើមបងទៅទើបចម្លែក"

"បើបងល្អតែចំពោះអូនម្នាក់មាននរណាមកស្រលាញ់បងទៅ "

"មាន! គឺគេ គីម ថេហ្យុង បងស្គាល់ទេ "

"អត់ទេ បងស្គាល់តែចនថេយ៍ថេយ៍ ក្មេងកំហូចកំពូសចចេសម្នាក់ប៉ុណ្ណោះ"

"យ៉ា បងបន្លំជេរអូន"

"ទេ បងនិយាយពីចរិតអូនតើ"

"ហឹស! យល់ថាបងកំពុងធ្វើនំអោយអូនញ៉ាំចាត់ទុកថាអូនមិនឮទៅចុះ" ថេហ្យុងពេបមាត់បែរមុខចេញ ទាញស្រ្តបឺរីមកខាំញ៉ាំ

"ហឹម ផ្អែមណាស់"

"ឯណា មើល" ជុងហ្គុកដើរមកកៀកកាមេរ៉ាស្រវាទាញដៃដែលមានស្រ្តប៊ីរីមកខាំញ៉ាំ

"ផ្អែម....តែ សឺត! ចាញ់ថ្ពាល់ប្រពន្ធបងទេ" ជុងហ្គុកថើបមួយខ្សឺតដើម្បីចង់ដឹងថាថ្ពាល់និងផ្អឹមឬអត់

"នែ៎ ប្រយ័ត្នអូនដាក់ចូលវីដេអូ"

"ដាក់ៗ ទៅ ជុប!"

MY wife don't cry 💔💦(Complete)Where stories live. Discover now