Part 32

2.4K 170 2
                                    


"ហាមាត់" ជុងហ្គុកអង្គុយបញ្ចុកបបរថេហ្យុង មាត់គេមានរបួសមិនអាចញ៉ាំបាយបានទេ

"បងមិនទៅធ្វើការទេឬ "ថេយ៍ញ៉ាំបបរបណ្ដើរ សួរបណ្ដើរ

"អត់ទេ បងដាក់ច្បាប់ ប្រពន្ធបងឈឺ"

"ដាក់ច្បាប់យូរពេកប្រយ័ត្នមេដេញចេញ ណា"

"ចឹងអូនចិញ្ចឹមបងម្ដងទៅ"

"អូ! No no អូនយកប្ដីថ្មីហើយ "

"យ៉ា ចនថេយ៍ថេយ៍ អូនចង់មានរឿងជាមួយបងហេស"

"ហា?បងហៅអូនថាម៉េច"

"គឺ ចន ថេយ៍ថេយ៍ ឈ្មោះរបស់អូនគឺចនថេយ៍ថេយ៍" ជុងហ្គុកបញ្ជាក់ហើយបញ្ជាក់ទៀតខ្លាចថេយ៍មិនឮ

"អា ហាហា បងធ្វើអោយអូនអៀនហើយ" ថេហ្យុងសើចរបៀបអៀន

"ប៉ុណ្ណឹងសោះអៀនអី អូនរំលោភបងមិនឃើញអៀនផង" ជុងហ្គុកមាត់ឆៅនិយាយឆាវៗចេញមកមិនលាក់លៀម

"ហួយ អាហ្នឹងរឿងពីផ្សេងគ្នា" ថេហ្យុងធ្វើមុខជូៗ តវ៉ានិងនាយ

"សឺត! អូនកុំគួរអោយស្រលាញ់ពេកមើល"នាយឃើញទឹកមុខបែបនេះហើយអត់មិនបានថើបមួយ ខ្សឺត

"សឺត! បងក៏គួរអោយស្រលាញ់ដែរ ហិហិ" ថេយ៍អោនទើបថើបនាយមួយខ្សឺត ជាប់ស្នាមទឹកបបរលើថ្ពាល់

"មើលប្រឡាក់បងអស់ហើយ"

"យ៉ា...គីម ហ្គុកគី បងហ៊ានជូតចេញផងហេស" ថេយ៍ក៏បានប្ដូរឈ្មោះអោយជុងហ្គុកផងដែរ

"ស្អីគេ? គីម ហ្គុកគីអី"ជុងហ្គុកជ្រួញចិញ្ចើមមិនពេញចិត្ត ស្ដាប់ទៅដូចកូនក្មេងយ៉ាងម៉េចទេ

"គឺឈ្មោះបងនិងហើយ"

"មិនចង់បានទេ ឈ្មោះដូចកូនក្មេង"

"កូនក្មេងនិងហើយទើបគួរអោយស្រលាញ់" ថេយ៍សើចកក្អឹកនិងទឹកមុខនាយ យកដៃទាញថ្ពាល់នាយលេងរបៀបគ្រឺត

"បងចាំបានថាអូនខ្លាចបងមុនពេលរៀបការ"

"ត្រូវហើយពេលនោះ មុខបងមាំជាប់រហូត គួរអោយខ្លាចណាស់"

"បងមិនដែលវៃអូនផង"

"បើពេលនិងបងជាម៉ាហ្វៀ "

MY wife don't cry 💔💦(Complete)Where stories live. Discover now