Part 43

2.6K 152 8
                                    


    ជុងហ្គុកបានមកដល់ផ្ទះនៅម៉ោង6ល្ងាចមក ដល់មិនឃើញថេយ៍រត់មកទទួលដូចរាល់ដងសោះ នាយស្មានតែគេគេងក្នុងបន្ទប់ ឡើងទៅរកក៏មិន ឃើញ រកក្នុងផ្ទះបាយក៏មិនឃើញ សួរអ្នកបម្រើក៏ថាមិនដឹង មិនអស់ចិត្តក៏ដើរទៅក្រោយផ្ទះ ខំទៅរកនៅកញ្ចុះរាល់ដងក៏មិនឃើញ ធ្វើអោយនាយចាប់ ផ្ដើមភ័យខ្លាចកើតរឿងដូចលើកមុនទៀត តែវីយ៉ុង យល់ព្រមហើយតើ ចឹងថេយ៍ទៅណា

"ថេយ៍! ថេយ៍ហា~ ប្រពន្ធសម្លាញ់! អូននៅឯណា? អូននៅមាត់ស្រះមែនទេ កុំលេងបិតពួនអីបងភ័យណាស់ ឆាប់ចេញមក ថេយ៍!" ជុងហ្គុកដើររកឡើងវល់ពេញក្រោយផ្ទះក៏នៅតែមិនឃើញ

"សោរឡាននៅទីនេះទេ ចុះថេយ៍ទៅណា ថេយ៍ ថេហ្យុង ចនថេយ៍ថេយ៍ អូនមានឮបងហៅទេ"

"ជុងហ្គុក " សំលេងល្វើយៗហៅនាយពេលនាយដើរកាត់ម្ដុំនេះមិញនិង តែពេលនាយត្រឡប់ក្រោយវិញបែរជាមិនឃើញ

"អូននៅឯណាថេយ៍"

"អូននៅទីនេះ ហិហិ" ជុងហ្គុកងើយឡើងលើឃើញថេយ៍លើកដៃក្រវីហេឡូដាក់នាយ នៅញញឹមស្ញេញទៀតនាយខំដើររកចង់ឆ្គួត

"ថេយ៍! ចុះមកវិញភ្លាម អ្នកណាអោយអូនឡើងដើមឈើ បើធ្លាក់ទៅគិតយ៉ាង"ជុងហ្គុកខាំមាត់ច្រត់ចង្កេះស្ដីអោយ

"អូនឃើញកូនចាបនៀកវាធ្លាក់នៅក្រោម អូនក៏ឡើងយកវាមកដាក់សំបុក តែពេលអូនចុះទៅក្រោមវិញចុះអត់រួចទេ លោកប្ដីជួយអូនផង" 

"ថ្ងៃក្រោយកុំឡើងទៀត ប្រយត្ន័ធ្លាក់" ជួយយកគេចុះមកដល់ក្រោមហើយទើបនិយាយ

"បាទ" ជុងហ្គុកចាប់អូសដៃយកទៅក្នុងផ្ទះរកមើលមានរបួសឬមានស្រមោចខាំអីអត់

"មើលចុះចេះទៅអង្គុយអោយស្រមោចខាំកើត មិនឈឺទេហេស" លាបថ្នាំបណ្ដើររអ៊ូបណ្ដើរ

"នៅលើនិងអត់មានស្រមោចទេ"

"ចឹងមានតែមុស"

"ប្រហែលហើយព្រោះអូនអង្គុយតាំងពីម៉ោង3"

"ថេយ៍!" គ្រាន់តែឮថាម៉ោង3នាយស្លូតចិត្ត ងាប់ហើយបើនាយមកយឺតជាងនេះមុសមិនសែងប្រពន្ធនាយទៅបាត់ទេហេស

"សុំទោសណា អូនឈប់ឡើងហើយ" ឃើញទឹកមុខនាយមិនល្អទើបនិយាយសុំទោស គេដឹងថានាយប្រាកដជាបារម្ភពីគេ

MY wife don't cry 💔💦(Complete)Where stories live. Discover now