Part 41⚠️

3.3K 147 4
                                    


⚠️ Warming part

សុំអភ័យទោសទុកជាមុន បើសិនជាមានពាក្យសម្ដីមិនសមរម្យ🙏

@ត្រឡប់មកបច្ចុប្បន្នវិញ

បន្ទាប់ពីចប់កម្មវិធី ភ្ញៀវកិត្តិយសទាំងអស់ត្រឡប់ទៅផ្ទះវិញ ជុងហ្គុកនិងថេហ្យុងក៏ទៅសម្រាកដូចគ្នា ពួកគេចូលងូតទឹកជាមួយគ្នារួច ចេញមកគេងអោបគ្នាតាមទម្លាប់រាល់ដង និយាយគ្នាលេងពីនេះពីនោះខ្លះ រំលឹកអនុស្សាវរីយ៍ចាស់ៗខ្លះ ព្រោះមិនទាន់ងងុយ

"....2ឆ្នាំត្រឹមតែមួយភ្លែត" 

"ប៉ុន្តែ ពួកយើងឆ្លងកាត់រឿងរាវច្រើនណាស់"

"មែនហើយ ថ្ងៃខ្លះសើច ថ្ងៃខ្លះសប្បាយ ថ្ងៃខ្លះក៏ប៊ីសតែនឹងស្លាប់"

"គិតៗ គួរអោយចង់សើចណាស់ ថ្ងៃការពួកយើងគឺជាថ្ងៃធ្វើសង្គ្រាម"

"ថ្ងៃនោះអូនភ័យដល់សន្លប់"

"ថ្ងៃនោះបើមិនបានបងយ៉ុនគីទេ ម្ល៉េះបងស្លាប់បាត់ហើយ"

"ពួកគេធ្វើអីបង" ថេហ្យុងសម្លឹងមុខនាយដោយអារម្មណ៍ភ័យ ថ្ងៃនោះគេសន្លប់ដឹងខ្លួនមកវិញឃើញខ្លួនឯងនៅមន្ទីរពេទ្យទៅហើយ ហើយឃើញជុងហ្គុកដូចនៅធម្មតាទើបមិនចាប់អារម្មណ៍សួរនាំ

"គេរកបាញ់បងតែ បងយ៉ុនបាញ់កាត់បានមុន"

"ហេតុអីអត់ប្រាប់អូន"

"បងអត់មានកើតអីទេ ម្យ៉ាងពេលនោះបងភ័យអូនជាង"ថ្ងៃនោះជុងហ្គុកក៏មានរបួសដែរ គ្រាន់តែនាយមិនបានប្រាប់ថេហ្យុង

"បងឯងចូលចិត្តលាក់អូនណាស់ មានរឿងអីមិនដែលប្រាប់ទេ" ថេហ្យុងខ្នាញ់ពេកទះនាយមួយដៃចំស្នា

"មកពីខ្លាចអូនបារម្ភ" ជុងហ្គុកធ្វើមុខស្ញូញៗ នាយមិនឈឺទេតែខ្លាចថេហ្យុងខឹង ព្រោះនៅមានរឿងជាច្រើនទៀតដែលនាយលាក់គេ ក្រោមហេតុផលចាំបាច់

"បារម្ភស្អី កាលនោះគេអត់ស្រលាញ់ផង" ថេហ្យុងពេកមាត់ធ្វើមុខជ្រេញនាយ ជឿជាក់ម្លេះលោកជុងហ្គុក

"អត់ស្រលាញ់ផង ចង់ដឹងធ្វើអីចុះ"

"ហ៊ី... មើលនិយាយ ក្រែងបងឯងជាប្ដីអូនហេស"

MY wife don't cry 💔💦(Complete)Where stories live. Discover now