Part 36

2.1K 173 10
                                    


    ជុងហ្គុកបានទៅក្រុមហ៊ុនទាំងចិត្តមិនចង់ ព្រោះដឹងថាបើនាយមិននៅអាការ:ថេយ៍និងរើរ ឡើងភ្លាមៗ តែ ...ទោះនាយនៅក៏មិនអាចជួយអីថេយ៍បានដែរ បានត្រឹមឃើញរូបភាពឈឺចាប់ទាំងនោះផ្ទាល់ភ្នែកប៉ុណ្ណោះ

    ពេលមកដល់ក្រុមហ៊ុនភ្លាមក៏ប្រញាប់ចូលប្រជុំភ្លែត នាយចង់ត្រឡប់ទៅវិញអោយលឿនបំផុត ក្រែងលោកអាចទៅដល់មុនអាការ:នោះកើតឡើង តែក៏មិនអាចឃាត់បានព្រោះពេលមកដល់ឡាន ជុងហ្គុកបានក្អកម្ដងទៀតទៅហើយ

"ខិខិៗ"

"ចៅហ្វាយក្អកញឹកញាប់ណាស់"

"ឯងក៏ដឹងថាវាមកពីអី"

"តែយ៉ាងណាក៏គួរតែទៅពេទ្យពិនិត្យមើលដែរ ក្អកឈាមញឹកបែបនេះមិនល្អទេ"

"យើងអាយុជិតសាមសិបហើយ ខិៗ" ក្នុងអំឡុងពេល2ឆ្នាំងចុងក្រោយ ជំងឺក្អកធម្មតារបស់នាយនិងវិវត្តន៍ទៅដំណាក់កាលផ្សេង បើសិនជានាយនៅតែបណ្ដោយបែបនេះបន្តទៀត

"ចៅហ្វាយលេបថ្នាំទៅ" ជេយ៍តឿនព្រោះនាយមិនព្រមលេបសោះ

"ម្ដងនេះឯងមិនបាច់ទៅតាមយើងទេ នៅមើលថែការពារថេយ៍ ហើយប្រើជីវិតពាក់កណ្ដាលទៀតអោយសប្បាយចិត្តចុះ ខិខិ"

"អត់ទេ ចៅហ្វាយកុំនិយាយបែបនេះ លេបថ្នាំទៅខ្ញុំសុំអង្វរ ខ្ញុំបានសន្យាហើយ មកជាមួយគ្នាទៅវិញក៏ជាមួយគ្នាដែរ" ជេយ៍បន្ថែមល្បឿនជាងមុនព្រោះដឹងថាពេលទៅដល់ផ្ទះនាយនិងលេបវា

"យើងមានអារម្មណ៍រអៀសខ្លួនដែលនាំទុក្ខដល់ឯងដែរ"

"អត់ទេ វាជាការសម្រេចចិត្តរបស់ខ្ញុំ"

រីងៗ!

"ចៅហ្វាយអ្នកផ្ទះតេមកថាអ្នកប្រុសយ៉ុនគូមករកអ្នកប្រុសថេយ៍"

"បន្ថែមល្បឿន" ជុងហ្គុកទាញថ្នាំមកលេបទប់

______________

ក្រាក   ជុងហ្គុកបើទ្វាចូលមកឃើញថេយ៍នៅអង្គុយលើកគ្រែមើលមកនាយដោយកែវភ្នែកនឹងថ្កល់

"បងរៀបការជាមួយខ្ញុំដើម្បីអី"

"អូនកើតអី"

"ខ្ញុំសួរបង"

"ការពារអូន"

"ការពារ?ត្រូវហើយបងរៀបការជាមួយខ្ញុំដើម្បីការពារខ្ញុំពីសូហូប៉ុណ្ណោះឥឡូវគេស្លាប់ហើយ គុជនាគនោះក៏បានលើបងវិញដែរ ខ្ញុំគួរតែដកខ្លួនចេញ ស្អែកពួកយើងទៅលែងលះគ្នាទៅ"ថេយ៍ដើរទៅទូរើខោអាវដាក់វា៉លី

MY wife don't cry 💔💦(Complete)Where stories live. Discover now