Part 4...

3.9K 235 0
                                    


   

"និយាយមក" ពេលនិយាយការងារហើយ ជុងហ្គុកបានត្រឡប់មកក្រុមហ៊ុនវិញ

"ក្នុងចំណោមមនុស្សប្រុសទាំងនោះអ្នកដែលមានភិនភាគដូចព្រះជាយាជាង99%ភាគរយ គឺ អ្នកប្រុសគីមថេហ្យុង និង ម្នាក់ទៀតឈ្មោះគីម យ៉ុងសាន" ជេយ៍ជាកូនចៅជំនិតនិយាយរៀបរាប់តាមអ្វីដែលគេដឹង

"ឯងគិតថាម្នាក់ណា" ជុងហ្គុកផ្ដេកក្បាល់ទៅលើកៅអីផ្អែកធុញថប់ តាមរកមនុស្សដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់វាពិបាកណាស់

"ខ្ញុំ....គិតថាជាអ្នកប្រុសថេយ៍ ព្រោះប្រុសម្នាក់ ទៀតខ្ញុំមានសាកល្បងរូចហើយ គេមិនបានផ្ដល់អ្វីជាបញ្ហាដល់ចៅហ្វាយទេ តែបើ...អ្នកប្រុសថេយ៍....គឺនៅថ្ងៃកើតហេតុនោះ...." នៅថ្ងៃកើតហេតុនោះគេបាននឃើញជុងហ្គុកមានអាការ:ចុកឆ្អល់ខ្លាំងណាស់ ថ្នាក់លេបថ្នាំការពារដល់ទៅពីគ្រាប់ឯណោះ ហើយបន្ទាប់មកគេឃើញថេយ៍រត់ចូលមកទាំងមានរបួសគេក៏មិនបានដេញព្រោះគេក៏ស្គាល់ថេយ៍ដែរ

''អឹម!ឯងទៅវិញចុះ'' ក្រោយនាយជំនិតចេញទៅបាត់ នាយសង្ហាក៏បិទភ្នែកស្រមៃរូបភាព ដែលគេរស់រងទុក្ខ7ជាតិមកនេះ គ្មានជាតិណាមួយដែលគេបានជួបនិយាយសុំទោសព្រះជាយាវីយ៉ុងដផយផ្ទាល់ទេ ហើយជាតិណាក៏ដោយក៏គេរស់មិនដល់អាយុ30ដែរ គេតែងតែស្លាប់ដោយសារក្អួតឈាម ទៅតាមបណ្ដាសានោះ ជាតិនេះគេតាំងចិត្តតាមរកវីយ៉ុងអោយឃើញ ហើយយកគេមកមើលថែដោយផ្ទាល់ដៃ 7ជាតិមកនេះវីយ៉ុងក៏រស់នៅមិនងាយ ស្រួលដែរ ព្រោះបណ្ដាសារមួយនោះផ្លាស់ប្ដូរនិងភាពឈឺចាប់របស់គេ

<<បងនឹងតាមរកអូនអោយឃើញ ហើយយកអូនមកនៅក្បែរខ្លួន មើលថែដោយផ្ទាល់ដៃ ទោះបីដឹងថា ដឹងថាភាគបញ្ចប់នឹងទៅជាយ៉ាងណាក៏ដោយ បងគ្រាន់តែ មិនចង់អោយអូនឈឺចាប់តទៅទៀត អូនពិបាកមកច្រើនហើយ សូមយកការឈឺចាប់នោះមកដាក់លើបងទាំងអស់ចុះ>>ជុងហ្គុកមិនដឹងឡើយថាគេដោះបណ្ដាសារនោះរបៀបមិច គេគ្រាន់តែដឹងថាវីយ៉ុងនិងកើតមកជាមនុស្សប្រុសក្រោមភិនភាគជាក់លាក់មួយប៉ុណ្ណោះ

   ថេហ្យុងដែលទើបនិងមកដល់ផ្ទះនោះក៏បានជួបនិងសូហូ នាយម្នាក់នេះហ៊ានណាស់ ហ៊ានមកឆាឆាវគេដល់ផ្ទះ សំណាងបានប៉ាគេមកឃើញ ហើយហៅប៉ូលិសមកអន្តរាគមន៍ទាន់ពេលមិនចឹងទេមិនដឹងនាយម្នាក់នេះហ៊ានធ្វើអីខ្លះដាក់គេ

MY wife don't cry 💔💦(Complete)Where stories live. Discover now