Part 35

2.1K 166 10
                                    

     តាំងពីយប់ម៉ោង8រហូតដល់ម៉ោង4ភ្លឺថេហ្យុងគេលក់ស្រួលមិនកម្រើកអ្វីសោះ ឯជុងហ្គុកក៏រាងសប្បាយចិត្តដែរ ដែលយប់នេះថេយ៍មិនកើតអី តែ គ្រាន់តែនាយដាក់ខ្នងដល់ខ្នើយភ្លាមថេយ៍ក៏ចាប់ ផ្ដើមរើរុសភ្លាម គេបានបើកភ្នែកមើលមកនាយដោយក្រសែភ្នែកចម្លែក កែវភ្នែកខ្មៅខុសធម្មតា គេបានឡើងមកជិះពីលើនាយ ដៃចាប់ផ្តើមញ័រតិចៗតម្រងទៅក៏របស់នាយ ពេលដាក់ដល់ករហើយស្រាប់តែ....ម្រាមដៃរបស់គេរឹងមិនដំណើរការគេព្យាយាមដកដៃចេញតែមិនបាន

"ទេ ខ្ញុំមិនធ្វើទេ" ថេហ្យុងស្រែកឡើងដូចរាល់ដង

"អូយ! កុំវៃខ្ញុំ ចេញទៅ"

"ថេយ៍-" ជុងហ្គុកបើកភ្នែកមកឃើញថេយ៍កំពុងអង្គុយពីលើនាយ

"ជុង ក្រោកចេញលឿនឡើង"ថេហ្យុងប្រាប់អោយនាយក្រោកទាំងដែលដៃរបស់គេ ខ្លួនរបស់គេនៅលើនាយដដែល

"អូនកើតអីហេតុអីទៅជាបែបនេះ" នាយមិនបានក្រោកទៅណាទេបែរជាស្រឡាំកាំងព្រោះឃើញកែវភ្នែកខ្មៅមួយគូរនោះ

"ចេញ! ខ្ញុំប្រាប់អោយចេញមានឮទេ អូយ!" គេស្រែកមួយមាត់ចុងក្រោយរួចក៏សន្លប់បាត់ ទាំងជុងហ្គុកមិនបានធ្វើអីសោះ
   
      ជុងហ្គុកមិនបាននិយាយអីនាយក្រឡេកទៅបង្អួចឃើញថ្ងៃរះមកហើយ នាយបែរមកមើលប្រពន្ធដែលសន្លប់ស្ដូកលើទ្រូងរបស់នាយ នាយដាក់ដៃអោបគេយ៉ាងណែន បិទភ្នែកទៅវិញធ្វើ អោយទឹកដែលដក់ក្នុងភ្នែកហូរចេញមកតាមកន្ទុយភ្នែក ឈឺចាប់ណាស់ដែលនាយជាប្ដីតែមិនអាចសូម្បីតែជួយប្រពន្ធបាន ពេលភ្ញាក់ឡើង បានត្រឹមឈរមើល បណ្ដោយអោយថេយ៍ក្រោកឡើងតស៊ូតែឯង នាយពិតជាអត់បានការណាស់

(ឱ!ព្រះជាម្ចាស់អើយ បាបខ្ញុំអ្នកសាងហេតុអី ក៏ដាក់ទោសប្រពន្ធខ្ញុំទៅវិញ គេមិនដឹងអីទេ កំហុសរបស់ខ្ញុំសូមអោយខ្ញុំទទួលម្នាក់ឯងបានហើយ)

   ព្រលឹមថ្ងៃថ្មីវាជាពេលព្រឹកដ៏ស្រាយសម្រាប់គ្រប់គ្នាតែមិនមែនជុងហ្គុកឡើយ ក្រោយពីដឹងថាថេហ្យុងកើតអីពិតប្រាកដ ធ្វើអោយនាយពិបាកចិត្តកាន់តែខ្លាំង យប់មិញនេះនាយបានគេង-អូ! អត់ទេ អត់បានគេងសូម្បីបន្តិច ត្របកភ្នែកបញ្ឃរឡើងរឹង     កំព្រឹសមិនព្រមបិត ជាមួយការគិតដល់វែងឆ្ងាយ រហូតដល់ស្មានមិនដឹងថានាយកំពុងគិតអីខ្លះ តែ បើអោយadminទាយប្រហែលគិតរកវិធីជួយថេហ្យុងហើយ

MY wife don't cry 💔💦(Complete)Where stories live. Discover now