Part 8

3.4K 210 2
                                    

    ធ្មេចបើកៗថ្ងៃរៀបការបានចូលមកដល់ កាលពីយប់មិញថេហ្យុងគេងភ័យពេញមួយយប់ ព្រោះថាគេត្រូវរស់នៅជាមួយនាយមេម៉ាហ្វៀ ទៀតហើយ មិនដឹងនៅជាមួយគ្នាបានឬអត់ មិនដឹងថាគេវៃខ្លួនដូចសូហូដែរទេ បើបែបហ្នឹងទៀតគេមិនទ្រាំទេ ដឹងទេថាពេលគេចេញទៅណាជាមួយនាយម្ដងៗ គេពិតជាខ្លាចណាស់ ដៃកាន់ទូរស័ព្ទជាប់គិតថានឹងមានរឿងអីគេនិងតេទៅបងប្រុសគេភ្លាម លេខ Emergency គឺ saveឈ្មោះណាមជូន ជុងហ្គុកក៏ទទួលដឹងថានាយតូចមានអារម្មណ៍ប្រុងប្រយ័ត្នមកលើខ្លួនដែរ តែបើមិនអោយចេញដើរជាមួយគ្នាទេកាលណាគេឈប់មានអារម្មណ៍ទៅលើនាយ

"អា ថេយ៍ ហេតុអីធ្វើមុខចឹង" ជីមីនដើរចូលមកឃើញថេយ៍ធ្វើមុខស្អុយៗក៏សួរ

"គឺ..យើងភ័យ" គេងាកមុខមកឆ្លើយជាមួយមិត្ត

"ឆ្គួត ឯងធ្លាប់រៀបការម្ដងហើយ ភ័យអី" ជីមីនដូចចង់អស់សំណើច យី!អាមិត្តនេះ វាធ្វើមើលតែវានៅកម្លោះ

"មិនមែនទេ គឺយើងត្រូវរៀបការជាមួយម៉ាហ្វៀណា"គេធ្វើមុចចង់យំ ខំគេចពីបងធំមកជួបម៉ាហ្វៀ

"ឯងគិតថា បងយ៉ុនយ៉ាងម៉េចដែរចំពោះយើង"

"គាត់...ស្រលាញ់ឯង ស្មោះត្រង់ ហើយមើលថែឯងបានល្អ" គេនិយាយតាមមើលឃើញតែសម្ដីជីមីនតបមកគេវិញ ធ្វើអោយគេបើកភ្នែកធំៗ

"គាត់ជាម៉ាហ្វៀ"

"ហាស? ប៉ុន្តែមើលទៅគាត់មិនកាចផង"

"ជុងហ្គុក ទោះមិនដែលញញឹមដាក់យើង តែគាត់មិនដែរស្រែកសម្លុតយើងទេ ថ្នាក់យើងជាបងថ្លៃ គាត់គោរពយើងប៉ុណ្ណឹងទៅហើយ ទម្រាំឯងជាប្រពន្ធទៀត" ថេយ៍ស្ងាត់ចាំស្ដាប់ជីមីននិយាយបន្ត

"ថេយ៍ហា ម៉ាហ្វៀមិនមែនសុទ្ធតែកាច អាក្រក់ទាំងអស់ទេ អ្នកខ្លះប្រលូកចូលសង្គមងងឹតព្រោះចង់ការពារមនុស្សខ្លួនស្រលាញ់ ខ្លះចូលតាមមរតកគ្រួសារ"

"តែអ្នកខ្លះក៏ដើម្បីអំណាចដែរ"

"ចុះគាត់ដែលអាក្រក់ដាក់ឯងទេ"

"....."ថេហ្យុងក្រវីក្បាលជំនួសចម្លើយ

"បើគាត់ដែរបែបនិងផង ចឹងឯងខ្លាចធ្វើអី"

MY wife don't cry 💔💦(Complete)Where stories live. Discover now