Episode 36

169 24 0
                                    

     រាត្រីដ៏ស្ងាត់ជ្រងំកណ្ដាលទីក្រុងដ៏ធំល្វឹងល្វើយ។ហូស៊ុក កំពុងឈរស្រូបយកខ្យល់អាកាសនៅរានហាលខាងមុខបន្ទប់យ៉ាងស្ងប់ស្ងាត់។គេសម្លឹងឆ្ងាយទៅដល់ជើងមេឃ ឃើញថាពេលនេះមេឃកំពុងតែជិតភ្លៀងទៅហើយ ព្រមទាំងមានផ្លេកបន្ទោរថែមទៀតផង។ដោយសារតែពេលនេះជាពេលយប់ ទើបយើងមើលមិនដឹងថាផ្ទៃមេឃកំពុងតែអួរអាប់ មិនខុសពីជីវិតរបស់គេនោះឡើយ។សម្បកក្រៅមើលទៅរឹងមាំនិងប្រក្រតីធម្មតា ប៉ុន្តែសតិអារម្មណ៍មិនបាននឹងនរដូចអ្វីដែលអ្នកគ្រប់គ្នានិងអាចវាយតម្លៃដោយងាយ។
     ទោះបីជាការពិតត្រូវបានលាតត្រដាង គេនៅតែតានតឹងនិងស្មុគស្មាញដដែល។យ៉ាងណា ជីមីន នៅតែមានកំហុស រហូតដល់ចំណុចមួយធ្វើអោយគេចាប់ផ្ដើមខ្លាចក្នុងការសាកល្បងស្នេហ៍នាយម្ដងទៀត។
     « ជុងហូស៊ុក!!!!បងសុំទោស!!! »
     សម្រែកអ្នកណាមិនដឹងឮមកដល់ត្រចៀករបស់ហូស៊ុក ធ្វើអោយគេភ្ញាក់ផ្អើលនិងឆ្ងល់ព្រមគ្នា ប្រញាប់ងាករកប្រភពសម្លេង ក៏ប្រទះភ្នែកជាមួយនឹង ជីមីន កំពុងឈរកាន់បាច់ផ្កាឡាវ៉េនដឺមួយបាច់ធំនៅពីមុខផ្ទះ ថែមទាំងស្រែកជំទាលឮៗមិនក្រែងចិត្តអ្នកណាសោះ។
     ហូស៊ុក បានត្រឹមគ្រវីក្បាលហួសចិត្តដែលនាយមកធ្វើរឿងដ៏គួរអោយធុញបែបនេះ គេប្រញាប់ងាកឆ្វេងងាកស្ដាំក្រែងមានមនុស្សនៅម្ដុំនេះ សំណាងហើយដែលគេទិញផ្ទះមួយនេះនៅដាច់ឆ្ងាយពីគេឯង បើមិនដូច្នោះទេ ជីមីន នឹងត្រូវបានអ្នកដទៃមកដេញអោយចេញឆ្ងាយជាក់ជាមិនខាន។
     អ្នកកំលោះមើលទៅមានទឹកមុខរីករាយស្រស់បស់ជាងមុន ការដែលមកលើកនេះគឺព្យាយាមប៉ះប៉ូវនូវរឿងគ្រប់យ៉ាងសារជាថ្មី។ហូស៊ុក ដើរចូលទៅក្នុងបន្ទប់ បំណងចុះទៅខាងក្រោមជួបនិយាយជាមួយ ជីមីន។គ្រាន់តែឃើញមុខរបស់នាយ គេប្រែទឹកមុខទៅជាស្មើភ្លាមៗ សួរទាំងគ្មានជាតិចូវ÷
     « មកធ្វើអី? »
     « បងមករកអូន »
     « ត្រឡប់ទៅវិញទៅ!ខ្ញុំមិនស្វាគមន៍បងទេ »
     ជីមីន លួចតូចចិត្តនិងខកចិត្តសារជាថ្មី យ៉ាងណានៅតែមិនបោះបង់ ព្យាយាមធ្វើមនុស្សមុខក្រាស់ ដើម្បីបាន ហូស៊ុក ត្រឡប់មកក្បែរខ្លួនវិញ។គេលត់ជង្គង់ចុះទៅលើដីយឺតៗនៅចំពោះមុខអ្នកម្ខាងទៀត មិនខ្វល់ថាអ្នកដទៃគិតយ៉ាងណាប្រសិនបើពួកគេមកឃើញសភាពរបស់ខ្លួននៅពេលនេះ។រាងតូចលួចភ្ញាក់ផ្អើលនៅក្នុងចិត្តគ្រាន់តែមិនបានបញ្ចេញ ថែមទាំងលួចរំភើបទៀតផង មិនមែនមើលមិនដឹងថា ជីមីន ចង់ធ្វើអ្វីនោះទេ គ្រាន់តែសម្ងំឈរស្ងៀមរង់ចាំមើលតែប៉ុណ្ណោះ។
     « បងដឹងថាអូនបានដឹងរឿងរ៉ាវគ្រប់យ៉ាងអស់ទៅហើយ ដូច្នេះហើយបងចង់មកសុំឱកាសពីអូនម្ដងទៀត!ជុងហូស៊ុក បងនៅតែស្រលាញ់និងចង់បានអូនត្រឡប់មកវិញ » នាយពោលទាំងនៅលត់ជង្គង់ចុះនៅឡើយ ម្ដងនេះគឺលះបង់ទាំងកេរ្តិ៍ខ្មាស់ជាកូនប្រុសពេញលក្ខណៈ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់។
     ហូស៊ុក នៅស្ងៀមមិនស្ដីអ្វីសោះ ទើប ជីមីន ជាអ្នកបន្ត÷
     « ជីវិតរបស់បងពេលដែលគ្មានអូននៅក្បែរ វាឯកាណាស់...ផ្ដល់ឱកាសអោយបងម្ដងទៀតទៅ!បងសន្យាថាមិនធ្វើអោយអូនឈឺចាប់ដូចកាលពីមុនឡើយ »
     កែវភ្នែកមួយគូរកំពុងតែរលីងរលោងទៅដោយតំណក់ទឹកនេត្រា វាកំពុងតែចង់ជ្រាបចេញមកខាងក្រៅ ប៉ុន្តែត្រូវបានម្ចាស់របស់វាតាំងចិត្តឡើងវិញ មិនចង់បង្ហាញភាពទន់ជ្រាយចេញមកខាងក្រៅ និងនិយាយនូវពាក្យដែលខុសពីចិត្តខ្លួនឯង។
     « រឿងរវាងយើងវាបានចប់ហើយ »
     កាយក្រាស់ងើយមុខសម្លឹងទៅម្ចាស់បេះដូង ធ្លាក់បាច់ផ្កាពីដៃជ្រុះទៅលើដី ស្របពេលទឹកភ្នែករបស់នាយស្រក់ចុះមកដូចគ្នា។ភាពអស់សង្ឃឹមលាយឡំនិងភាពមិនដាច់ស្រឡះ។នាយមិនពិតជាមិនយល់ ព្រឹកមិញបានឮផ្ទាល់ត្រចៀកថា ហូស៊ុក ពិតជានៅស្រលាញ់ខ្លួន ម្ដេចពេលនេះបែរជាឆ្លើយបដិសេធ?
     « បងដឹងថាអូននៅស្រលាញ់បង ហេតុអ្វីបានជាអូនមិនព្រមទទួលយកនូវការពិត? »
     « ព្រោះបងបានធ្វើអោយខ្ញុំឈឺចាប់មកច្រើនដងទៅហើយ!ខ្ញុំពិតជាខ្លាចក្នុងការសាកល្បងស្រលាញ់បងម្ដងទៀតណាស់ »
     « បងបានកែប្រែគ្រប់យ៉ាងទៅហើយ អូននៅតែចិត្តដាច់ទៀតឬ? »
     « សុំទោស... » ចុងក្រោយនៅតែជាពាក្យពីរម៉ាត់នេះដែលគ្រប់គ្នាចូលចិត្តយកវាមកបញ្ចប់នូវរឿងរ៉ាវគ្រប់យ៉ាង តែវាមិនបានចប់ទៅដោយងាយៗឡើយ។
    « បងនឹងមិនទៅណាទាំងអស់ រហូតដល់ពេលអូនព្រមអភ័យទោសអោយបងវិញ »
     ក្ដាំងៗ~~គ្រាន់តែ ជីមីន និយាយចប់ ស្រាប់តែឮសម្លឹងផ្គរលាន់ខ្លាំងៗ ជាសញ្ញាថាបន្តិចទៀតមេឃនឹងបង្អុរទឹកភ្លៀងចុះមកហើយ។ជីមីន ងើយមើលទៅលើមេឃ ឃើញថាមានផ្លេកបន្ទោរជាច្រើន នាយដឹងច្បាស់ក្នុងចិត្តថាបន្តិចមេឃនឹងភ្លៀង យ៉ាងណាក្ដីក៏មិនក្រឡាស់ចិត្តត្រឡប់ទៅវិញដែរ ទោះត្រូវហាលភ្លៀងហាលខ្យល់នៅទីនេះដល់ព្រឹកក៏ដោយ។
     « មេឃជិតភ្លៀងហើយបងឆាប់ត្រឡប់ទៅវិញទៅ »
     « អត់ទេ! »
     ហូស៊ុក លែងឃាត់ក៏ដើរចេញទាំងចិត្តមិនស្ងប់ត្រឡប់ចូលទៅខាងក្នុងផ្ទះវិញទុកអោយរាងក្រាស់នៅលុតជង្គង់ម្នាក់ឯងក្រោមសម្លេងផ្គរលាន់។មិនយូរប៉ុន្មាន ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងៗ រាងកាយទាំងមូលរងាញ័រញាក់ដោយសារតែទឹកភ្លៀងនិងខ្យល់បក់យ៉ាងខ្លាំង មិនអាសូរដល់បុរសកំសត់ម្នាក់នេះ។
     ទឹកភ្លៀងលាយឡំនឹងទឹកភ្នែក កែវភ្នែកក្រហមតែតបាញ់ឆ្ពោះទៅរកបង្អួចបន្ទប់របស់អ្នកខាងនោះ ក្នុងចិត្តឈឺពឺតផ្សារ សង្វេគខ្លួនឯងហើយក៏មិននឹកស្មានថា ហូស៊ុក ចិត្តដាច់ចំពោះខ្លួនដល់ថ្នាក់សូម្បីតែគេនៅហាលភ្លៀងហាលខ្យល់កណ្ដាលយប់រងាញ័រញាក់បែបនេះក៏គេមិនខ្ចីអឺតមើលដែរ។
     ជីមីន អោនមុខចុះបន្តសកម្មភាពរបស់ខ្លួន លើកដៃទាំងពីរមកអោបរាងកាយខ្លួនឯងកាត់បន្ថយភាពរងា ព្រោះមិនដឹងថាអាចទ្រាំបានយូរបានយូរប៉ុណ្ណាទៀត។
     កន្លះម៉ោងក្រោយ...
     ទឹកភ្លៀងនៅតែស្រក់ចុះមកមិនដាច់គ្រាប់ កាន់តែខ្លាំងជាងមុនៗ វាយោបក់បោករង្គើអស់ដើមឈើនៅក្បែរនោះ ផ្ទះប្រជាជននៅជិតនោះបានបិទទ្វារអស់ទៅហើយ។មេឃភ្លៀងពេលយប់បែបនេះពួកគេប្រាកដជាបានគេងលក់ស្រួល ខុសអ្វីតែ ជីមីន ដែលនៅតែលត់ជង្គង់ហាលភ្លៀងហាលខ្យល់បញ្ជាក់ពីបេះដូងស្មោះ។
     រាងកាយរបស់នាយកាន់តែល្វើយជាងមុន រងាដល់ថ្នាក់បបូរមាត់ប្រែជាពណ៌ស្វាយនិងស្ទើរតែដួលទៅលើដី ព្រោះមិនអាចទ្រាំនិងភាពរងាបន្តទៅទៀតបាន។នៅសុខៗ តំណក់ទឹកភ្លៀងស្រាប់តែលែងធ្លាក់មកចំពីលើខ្លួនប្រាណ នាយប្រញាប់ងើយមើលលើមេឃ តែអ្វីដែលបានឃើញនោះគឺ ហូស៊ុក កំពុងកាន់ឆ័ត្រមួយមកទទូរអោយនាយទៅវិញទេ។
     « ចូលទៅខាងក្នុងទៅ បើនៅហាលភ្លៀងយូរទៀតច្បាស់ជាស្លាប់ដោយសាររងាមិនខាន »
     ជីមីន មិនតបតែប្រឹងគ្រវីក្បាលបដិសេធទាំងដែលរងាស្ទើររឹងខ្លួនទៅហើយ។
     « បងកុំរឹងរូសដាក់ខ្ញុំបានទេ? »
     « ដរាបណាបងមិនទាន់ទទួលបានការអភ័យទោសពីអូនបងនឹងមកទៅណាទាំងអស់!បើស្លាប់ក៏ស្លាប់ចុះបងមិនខ្លាចឡើយ » វាគ្រាន់តែជាពាក្យសម្ដីខុសពីចិត្ត ព្រោះចង់ដឹងថា ហូស៊ុក នឹងឆ្លើយតបមកវិញបែបណា។
     « ចូលទៅខាងក្នុងទៅ »
     « អត់ទេ! »
     « អូនព្រមលើកលែងទោសអោយបងហើយ »
     ជីមីន បើកភ្នែកធំៗពោរពេញទៅការភ្ញាក់ផ្អើល ក្រោកឈរស្ទុះមកអោប ហូស៊ុក យ៉ាងណែន សប្បាយចិត្តស្ទើរតែបរិយាយមិនចេញ។កាយតូចញញឹមស្រាល ហាក់ដូចជាទទួលបានភាពកក់ក្ដៅពីបេះដូងដែលប្រេះស្រាំសារជាថ្មី ទោះមេឃភ្លៀងខ្លាំងយ៉ាងណាក្ដីក៏ភាពរងាមិនអាចយកឈ្នះភ្លើងស្នេហ៍នៃក្ដីស្រលាញ់ដ៏ធំធេងមួយនេះបានដែរ។
     « បងសុំទោស »
     « អូនព្រមអភ័យទោសអោយបងយូរហើយ » គេលើកដៃអោបម្ចាស់បេះដូងវិញ ស្ទើរតែយំចេញមកខាងក្រៅតាមនាយទៅហើយ។
     « ឆាប់ចូលទៅខាងក្នុងទៅ បងហាលភ្លៀងបែបនេះយូរហើយ » សូម្បីតែពេលនិយាយក៏ប្រែមកជាទន់ភ្លន់និងផ្អែមល្ហែមជាងមុន ជីមីន យល់ច្បាស់ហើយថា ហូស៊ុក ពិតជាអត់អោនអោយខ្លួន។
     « តើអ្នកណាគេដែលធ្វើអោយបងទទឹកជោគបែបនេះ? » ពេលត្រូវគ្នាវិញក៏មានកម្លាំងនិយាយលេចសើចតែម្ដង។
     « មិនដឹងទេ »
     « ចាំមើលណាបងនឹងមកលើកលែងទោសអោយអូនទេ » ជីមីន,ហូស៊ុកសើចខឹកអស់សំណើចនឹងរាងក្រាស់ រួចបណ្ដើរគ្នាចូលទៅខាងក្នុងផ្ទះបាត់ទៅ។

To be continued...
ស្អែកភាគបញ្ចប់ហើយសុំ150Followerមកណា៎🤭

YOU BROKE ME FIRST Where stories live. Discover now