Episode 9

184 28 1
                                    

     « យកខោអាវមកខ្ញុំត្រូវប្ដូរឈុត » ជីមីន បញ្ជាទៅកាន់ជំនួយការថ្មីខ្លួន សម្លឹងនាងតាំងពីចុងសក់ដល់ចុងជើង ក្នុងក្រសែភ្នែកព្រាននារី មានមួយមិនស្កប់ មានដប់មិនស្កល់។
     « ចាស៎!សូមរង់ចាំបន្តិច » ហូជុន
     នាងក្រមុំរៀបចំអោយ ជីមីន បានយ៉ាងស្អាតបាតតែនាយលួចបន្លំប៉ះពាល់រាងកាយនាងរហូត តែនាងខ្លួនឯងបែរជាពេញចិត្តមិនព្រមប្រកែកទៅវិញ។ពួកគេសុទ្ធតែមនុស្សចូលចិត្តអោយដៃគ្នាទៅវិញទៅមក គ្មានអ្នកណាល្អជាងអ្នកណាទេ។
     « ខ្ញុំចូលចិត្តនាង » ជីមីន អោនមកខ្សឹបដាក់ត្រចៀក ហូជុន ខ្សាវៗខណ:ពេលនាងកំពុងរៀបចំខ្លួនអោយគេ ព្រមទាំងព្រួសខ្យល់ដង្ហើមអោយនាងព្រឺរោម ញញឹមចុងមាត់។ ហូជុន អៀនឡើងក្រហមថ្ពាល់ មិនហ៊ានងើបមើលមុខ ជីមីន ឡើយថែមទាំងព្រហើនហ៊ានលួចរំភើបក្នុងពោះតែម្នាក់ឯង មិនស្គាល់ទឹកភ្នែកជូតក្បាលជង្គង់។
      « ខ្ញុំក៏- »
      រីង៍ៗ~
      ហូជុន រៀបនឹងនិយាយថានាងក៏ដូច ជីមីន ដែរស្រាប់តែសម្លេងទូរស័ព្ទរបស់នាយរោទ៍ឡើង ជីមីន ប្រញាប់ស្ទុះទៅយកទូរស័ព្ទមកទទួល លែងខ្វល់ពីអ្នកម្ខាងទៀតកំពុងទម្លាក់ទឹកមុខចុះ។ ជីមីន ចុចទទួលទាំងញញឹមពព្រាយដូចត្រូវឆ្នោតលេខធំ តម្រូវអោយនាងក្រមុំឆ្ងល់យ៉ាងខ្លាំង។
     « ហាឡូ ស៊ុក... » តាមពិតជា ហូស៊ុក អ្នកខលមក ទើបបានជាគេញញឹមពព្រាយបែបនេះ វាក៏បង្ហាញអោយឃើញថាទោះស្រីផ្សេងល្អប៉ុណ្ណា ហូស៊ុក នៅតែសំខាន់ជាង។
     ហូជុន មើលមុខ ជីមីន ភ្លឹសៗមិនហ៊ានស្ដីខ្លាចរំខានដល់នាយ ធ្វើទឹកមុខស្លូតបូត អោយ ជីមីន យកចិត្តដាក់ទុកជាមួយខ្លួន។នាយកំលោះ ដៀងមើលមុខនាងបន្តិច ហើយនឹងដើរចេញទៅដើម្បីនិយាយទូរស័ព្ទជាមួយបណ្ដូលចិត្តខ្លួននៅទីស្ងប់ស្ងាត់ កុំអោយមនុស្សមករំខាន ចំណែកវត្តមានជំនួយការថ្មីម្នាក់នោះប្រែក្លាយជាខ្យល់ក្នុងភ្នែកនាយទៅវិញ។
     នាងក្រមុំប្រែទឹកមុខទៅជាកំណាចមួយរំពេច ក្ដាប់ដៃចូលគ្នាខឹងនឹង ជីមីន ដែលមិនរវីរវល់ជាមួយខ្លួន ហើយក៏ខឹងនឹងមនុស្សម្នាក់នោះដែលចូលមកកាត់ចង្វាក់រវាងខ្លួននិង ជីមីន ទាំងមិនដឹងថាឋាន:ខ្លួនជាអ្វី គ្មានតម្លៃស្មើនិងអ្នកដែលនាងកំពុងតែខឹងនោះឡើយ។
     [ មីន!បងកំពុងធ្វើការមែនទេ? ] សំនៀងពិរោះរណ្ដំលឺចេញពីខាងក្នុងទូរស័ព្ទច្បាស់ៗ ធ្វើអោយអ្នកស្ដាប់លឺញញឹមដោយខានមិនបាន។
     « ពេលនេះជាម៉ោងសម្រាក បន្តិចទៀតទើបបងចាប់ផ្ដើមថត អូនមានការអ្វីមែនទេ? »
     [ អាទិត្យក្រោយបងទំនេរទេ?អូនចង់បបួលបងទៅមើលការសម្ដែងរបស់ ថេយ៉ុង ជាមួយគ្នា ]
     ជីមីន សញ្ចឹងគិតបន្តិច នឹកឃើញថាអាទិត្យក្រោយនេះខ្លួនបានណាត់ជាមួយ បូរ៉ាម ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ដូច្នេះហើយមានតែបដិសេធ ហូស៊ុក តែប៉ុណ្ណោះ។
     « សុំទោសណាអូនសម្លាញ់អាទិត្យក្រោយនេះបងថតពេញម៉ោង គ្មានពេលសម្រាកទេ អូនអាចទៅម្នាក់ឯងបានតើមែនទេ? » នាយព្យាយាមរកលេសមកបំភ័ន្ត ជៀសវាងរាងតូចសង្ស័យ ចំណែក ហូស៊ុក មិនបានគិតច្រើននោះទេ ព្រោះយល់ដល់សង្សារខ្លួនថានាយរវល់យ៉ាងណា ប៉ុន្តែការពិតខ្លួនកំពុងតែត្រូវអ្នកម្ខាងទៀតបោកប្រាស់ទាំងរស់។
     [ មិនអីទេណា៎!អូនទៅម្នាក់ឯងក៏បាន បងធ្វើការបន្តចុះ សំណាងល្អបងសម្លាញ់ ]
     « បងស្រលាញ់អូន!! »
     ទឺតៗ~
     ហូស៊ុក ដាក់ទូរស័ព្ទចុះទៅលើតុនៅជិតខ្លួន ផ្អែកទៅនឹងកៅអី ដកដង្ហើមធំ។ពេលនេះគេកំពុងតែនៅកន្លែងធ្វើការដូចគ្នា ត្រៀមដើរសមសម្រាប់ការងារថ្មី ជាតារាបង្ហាញម៉ូតផ្ដាច់មុខរបស់ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីឈ្មោះមួយ។
     បន្ទាប់ពីបំបែកផ្លូវគ្នាជាមួយ ថេយ៉ុង ក៏ចូលមកធ្វើការតែម្ដង តែអារម្មណ៍ដូចជាមិនជ្រះស្រឡះដូចរាល់ដងសោះ។រាងតូចសម្លឹងមើលទៅទូរស័ព្ទដែលបិទទុកនៅលើតុ សញ្ជឹងគិតតែម្នាក់ឯង។
     « តើបងពិតជារវល់ឬយ៉ាងណាទៅ ជីមីន... ? » តាមពិតគេក៏លួចអន់ចិត្តជាមួយកាយក្រាស់ដែរ នាយមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ស្នេហាមួយនេះដូចមុនទេ។
     ហូស៊ុក ព្យាយាមយល់ពីសង្សារខ្លួនអោយបានច្រើនតាមអ្វីដែលអាចធ្វើបាន គិតថានាយមមាញឹកជាមួយនឹងការងារដូចខ្លួន ទើបមិនសូវដេញដោល តែក្នុងចិត្តក៏មិនសូវស្រឡះប៉ុន្មានដែរ អតីតកាល ជីមីន ធ្លាប់ក្បត់នៅនឹងមុខ សើរើឡើងលើក្ដីសុខនាពេលបច្ចុប្បន្ន។
     គេពិតជាខ្លាចណាស់ ខ្លាចថាថ្ងៃណាមួយ ជីមីន ប្រែជាមនុស្សមិនចេះស្កប់ស្កល់ដូចកាលពីមុន តើខ្លួនត្រូវទទួលយកការពិតទាំងអស់នោះបែបណា?ត្រូវឈឺចាប់ម្ដងហើយម្ដងទៀតមែនទេ?អាចទ្រាំបានយូរប៉ុណ្ណាទៅ?
     « ហូស៊ុក!!ដល់ម៉ោងប្អូនម្ដងហើយ » កំពុងតែគិតសុខៗ ស្រាប់តែអ្នកចាត់ការមកហៅ ដាស់ស្មារតីរាងតូចអោយភ្ញាក់មកវិញ។
     « បាទបង! » ម្ចាស់ឈ្មោះងើបឈរអស់កម្ពស់ ត្រៀមខ្លួនក្នុងការហាត់សមដើរម៉ូតរបស់ខ្លួនក្នុងពេលបន្តិចទៀតនេះរួចជាស្រេច ទោះជាមិនសូវសប្បាយចិត្តក៏ដោយ។
     /Time Skip/
     នៅក្នុងហាងផ្កាមួយដ៏ធំនិងល្បីជាងគេនៅ សេអ៊ូល គ្រប់គ្នានិយមមកទិញនិងជ្រើសរើសផ្កានៅទីនេះ ព្រោះវាស្រស់ស្អាតនិងមានសោភ័ណភាពល្អឥតខ្ចោះ។តារាម៉ូដែលប្រចាំប្រទេសមួយរូប កំពុងបោះជំហានចូលមកក្នុងហាងយ៉ាងហំហាននិងថ្លៃថ្នូរ ព្រមទាំងទទួលបានការរាក់ទាក់ពីបុគ្គលិកក្នុងហាងយ៉ាងកក់ក្ដៅ។
     « សួស្ដីលោក ជុង ! » បុគ្គលិកស្រីម្នាក់ដែលជាអ្នកទទួលភ្ញៀវ អោនគោរពភ្ញៀវចំណូលថ្មីយ៉ាងអោនលំទោនដោយក្ដីគោរព។
     « សួស្ដី!ខ្ញុំមកយកផ្កាដែលបានកម្មង់កាលពីម្សិលមិញនេះ » ហូស៊ុក អោនគោរពបុគ្គលិកម្នាក់នោះវិញជាការគួរសម ព្រមទាំងប្រាប់នាយអំពីអ្វីដែលខ្លួនចង់បាន។
     « សូមអញ្ជើញមកខាងនេះចាស៎! » បុគ្គលិក
     « បាទ! » ហូស៊ុក ដើរទៅតាមបុគ្គលិកទីកន្លែងគិតលុយដើម្បីយកបាច់ផ្កាដែលខ្លួនបានកម្មង់ស្របពេលជាមួយគ្នាដែរ។
     « នេះជាផ្ការបស់លោក ហើយក៏បានគិតលុយនិងទូរទាត់វិក័យប័ត្ររួចរាល់ហើយដែរ » បុគ្គលិកស្រីម្នាក់ទៀត ជាអ្នកគិតលុយ ហុចផ្កាដល់ភ្ញៀវថ្នមៗ មិនភ្លេចបញ្ចេញស្នាមញញឹមឡើយ។
     ហូស៊ុក ងក់ក្បាលញញឹមដាក់នាងវិញ ទទួលផ្កាយកមកមើល ញញឹមមិនឈប់ លួចសរសើរផ្កាដែលនៅក្នុងរង្វង់ដៃខ្លួន។វាជាបាច់ផ្កាកុលាបពណ៌ខៀវដ៏ធំ លំអយ៉ាងស្អាតទៅដោយផ្កាកុលាបពណ៌ខៀវស្រស់ៗតែម្ដង។គេធ្វើឡើងសម្រាប់ ថេយ៉ុង ព្រោះបន្តិចទៀតនេះគេនិងទៅមើលការសម្ដែងរបស់នាយ ហើយក៏ចង់ពញ្ញាក់អារម្មណ៍
ថេយ៉ុង ខ្លះដែរ។
     « ស្រស់ស្អាតណាស់!អរគុណខ្លាំងណាស់! » ហូស៊ុក
     « ដោយក្ដីរីករាយ » បុគ្គលិក
     កំពុងតែមើលផ្ការបស់ខ្លួនសុខៗ ក៏ប្រទះទៅនឹងបាច់ផ្កាឡាវ៉េនដឺមួយបាច់យ៉ាងធំនៅកន្លែងដាក់តាំង ស្រស់ស្អាតមិនចាញ់បាច់ផ្ការបស់ ហូស៊ុក នោះឡើយ។វាជាផ្កាដែល ហូស៊ុក ស្រលាញ់ខ្លាំងជាងគេ។
     « បាច់ផ្កាមួយនោះមានម្ចាស់ហើយមែនទេ? » ហូស៊ុក សួរទៅកាន់បុគ្គលិក ចង្អុលទៅបាច់ផ្កាឡាវ៉េនដឺដ៏ធំនោះ។
     « ចាស៎!មានបុរសម្នាក់មកកម្មង់សម្រាប់ជូនមិត្តស្រីរបស់គាត់ » បុគ្គលិកប្រាប់ទៅអាល្អិតតាមអ្វីដែលខ្លួនបានដឹង តែមិនបានបញ្ជាក់ថាអ្នកណាជាអ្នកកម្មង់ឡើយ។
     ហូស៊ុក លួចច្រណែននារីម្នាក់នោះនៅក្នុងចិត្ត មិនដឹងថានាងសំណាងយ៉ាងណាដែលមានមិត្តប្រុសល្អយ៉ាងនេះ ថែមទាំងកម្មង់បាច់ផ្កាដែលខ្លួនស្រលាញ់ទៅអោយនាងទៀត។គេពិតជាចង់ក្លាយជានារីម្នាក់នោះណាស់ តែមិនបានគិតដល់រឿងដែលខ្លួនប្រតិកម្មជាមួយប្រភេទផ្កានេះឡើយ។
     /Time Skip/
     រំលងអស់ទៅរយ:ពេលប្រហែលមួយអាទិត្យ ក៏ដល់ពេលដែល ថេយ៉ុង និងក្រុមរបស់គេឡើងសម្ដែងដណ្ដើមយកពានរង្វាន់ឆ្នើម។នៅក្នុងសាលមហោស្របធំមួយ ពោរពេញទៅដោយទស្សនិកជនច្រើនកុះករ មកចាំគាំទ្រអាយដលរបស់ខ្លួននៅពីមុខឆាកដ៏ធំ គ្រប់គ្នាហ៊ោសើចសប្បាយក្នុងការឃើញតារាជាច្រើនរូប ព្រមទាំងសង្ហារនិងស្រស់ស្អាតថែមទៀតផង។
     ហូស៊ុក អង្គុយនៅកន្លែងមួយឆ្ងាយដាច់ពីគេឯង គឺឆ្ងាយតែម្ដងហើយក៏មិនសូវមានមនុស្សប៉ុន្មាន ព្រោះខ្លាចថាមានអ្នកគាំទ្ររបស់ខ្លួនមកទីនេះដែរ នាំតែពិបាកដល់រឿងផ្ទាល់ខ្លួន។អាល្អិតឈរញញឹម ពាក់មួក ម៉ាស និងវែនតាបិទជិតឈឹងមើលលែងស្គាល់ ភ្នែកបាញ់ឆ្ពោះទៅមនុស្សកំពុងសម្ដែងនៅលើឆាក គឺជាក្រុមរបស់ ថេយ៉ុង។
     ពួកគេម្នាក់ៗសម្ដែងបានយ៉ាងល្អនិងយកចិត្តទុកដាក់មិនអោយមានការថ្លោះធ្លោយ ចំណែក ថេយ៉ុង វិញក៏ដូចគ្នាតែនាយចេះតែក្រលេកមើលជុំវិញ ដូចជារកនរណាម្នាក់។
     ហូស៊ុក ឈរញញឹមបិទមាត់មិនជិត អបអរជាមួយមិត្តសម្លាញ់ខ្លួនដែលគេអាចមានថ្ងៃនេះ ជាថ្ងៃដែលមានមនុស្សជាច្រើននៅរង់ចាំនិងគាំទ្រនាយ។ទោះជាមិនបានក្លាយជាគូរស្នេហ៍ ក៏អ្នកទាំងពីរនៅតែជាមិត្តល្អ ហូស៊ុក សំណាងដែលមានមិត្តល្អដូចជា ថេយ៉ុង។
     ថេយ៉ុង សំណាងល្អដែលមានមិត្តចេះជួយជ្រោមជ្រែងដូចជា ហូស៊ុក។ពួកគេសុទ្ធតែជួយគ្នាម្ដងម្នាក់ តែទំនាក់ទំនងមួយនេះវាជ្រៅជាងមិត្តភាពពាន់ឆ្នាំ។
     មិនយូរប៉ុន្មាន ការសម្ដែងត្រូវបានបញ្ចប់ ហើយក៏ដល់ពេលប្រកាសលិទ្ធផលជ្រើសយកក្រុមតារាចម្រៀងដែលមានប្រជាប្រិយជាងគេនៅក្នុងឆ្នាំនេះ។ ហូស៊ុក ដែលឈរមើលមិត្តពីចម្ងាយកំពុងភ័យអរៗជំនួសសាមុីខ្លួន បន្ទាប់មកក៏ស្រែកស្ទើរបែកកំពុង.ក ពេលលឺពិធីករប្រកាសថាក្រុម ថេយ៉ុង ជាអ្នកឈ្នះ។
     គ្រប់គ្នានៅក្នុងសាលមហោស្រពស្រែកហ៊ោកងរំពង អបអរដល់ក្រុមដែលទទួលបានជ័យជំនះ ទោះមិនមែនជាអាយដលរបស់ខ្លួនក៏ដោយ ក៏ពួកគេនៅតែសប្បាយចិត្តជាមួយដដែល។គណ:កម្មការបានប្រគល់ពានទៅដល់ក្រុម ថេយ៉ុង សមាជិកម្នាក់ៗញញឹមសប្បាយចិត្តរំភើបជាមួយគ្នា ការខិតខំប្រឹងប្រែងរបស់ពួកគេមិនអត់ប្រយោជន៍នោះទេ។
     ថេយ៉ុង និងសមាជិកក្រុមនាយទាំងអស់ចុះមកដល់ក្រោមឆាក ម្នាក់ៗញញឹមបិទមាត់មិនជិត នៅក្នុងដៃមេក្រុមមានកាន់នូវពានរង្វាន់ថែមទាំងផង។ ថេយ៉ុង ដូចជាស្រងាកចិត្តបន្តិច នាយព្យាយាមរកមើល ហូស៊ុក គ្រប់ទិសទីតាំងពីនៅលើឆាកតែមិនអាចឃើញសូម្បីតែស្រមោល។គ្រប់គ្នាសើចសប្បាយ ខុសអីតែអ្នកកំលោះយើងញញឹមលែងចេញទឹកមុខស្ងប់ស្ងាត់។

To be continued....
Vote 1 free kiss 😂

YOU BROKE ME FIRST Where stories live. Discover now