Episode 11

200 28 9
                                    

« ... » ហូស៊ុក មិនតបគ្រាន់តែញញឹម ហើយក៏ព្យាយាមគេចមុខពីក្រសែភ្នែកអ្នកម្ខាងទៀតតែបែរជាឃើញហេតុការណ៍មួយដែលមិនគួរអោយឃើញទៅវិញ។ទឹកមុខកំពុងញញឹម ប្រែទៅជាស្វិតស្រពោនមួយរំពេច ក្នុងរយ:ពេលមួយមិនអាចនឹកស្មានដល់ អាចបញ្ជាក់បានថាអ្វីដែលគេបានឃើញមិនមែនជារឿងល្អឡើយ។

រាងតូចចាប់ផ្ដើមអួលដើម.កតែម្នាក់ឯង ឈឺអួលចុកណែននៅក្នុងទ្រូង លែងមានអារម្មណ៍ថានិងផ្អែមល្អែមទៀតហើយ។កំពុងតែចង់ជ្រាលចេញមកភ្លាមៗ សឹងតែស្រែកសួរទៅកាន់ទេវតាថាមិចក៏មិនប្រណីដល់ខ្លួនខ្លះ?គ្រាន់តែចង់មានពេលសម្រាកពីការឈឺចាប់ក៏មិនអាចដែរមែនទេ?ហេតុអ្វីកីតម្រូវអោយគេមកឃើញរូបភាពឈឺចាប់អស់ទាំងនេះម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយដូច្នេះ?វាសាហាវឃោរឃៅសម្រាប់គេខ្លាំងពេកហើយ...

ថេយ៉ុង ប្រែជាឆ្ងល់ នាយតាមសម្លឹងមើលមុខរាងតូច ស្រាប់តែឃើញគេទម្លាក់ទឹកមុខចុះដូចជាមនុស្សកំពុងខូចចិត្តភ្លាមៗ ខណ:រាងតូចងាកមុខចេញពីនាយមើលទៅទិសផ្សេង។ដោយចិត្តចង់ចេះចង់ដឹង នាយក៏ងាកទៅតាម បែរជាបានឃើញ ជីមីន ទាំងសាច់ទាំងឈាមកំពុងដើរចូលមកខាងក្នុងហាង មានបណ្ដើរមនុស្សស្រីម្នាក់យ៉ាងស្រស់ស្អាត មើលទៅផ្អែមល្ហែមនិងស្និទ្ធស្នាលដូចជាគូរស្នេហ៍។

គ្រាន់តែឃើញបែបនេះ នាយក៏ដឹងដល់អារម្មណ៍ ហូស៊ុក ភ្លាមៗដឹងថារាងតូចឈឺចាប់ខ្លាំងប៉ុណ្ណា សុខៗក៏បានឃើញសង្សារខ្លួនបណ្ដើរស្រីផ្សេងស្រស់ៗនៅចំពោះមុខ វាពិបាកទទួលយកខ្លាំងពេកហើយ។រាងក្រាស់លើកដៃទៅបិទភ្នែក ហូស៊ុក ជិតឈឹងលែងបណ្ដោយអោយគេមើលឃើញរូបភាពអស់ទាំងនោះទៀត។ ហូស៊ុក នឹងឈឺចាប់ខ្លាំងបំផុត។

ស្របពេលកាយក្រាស់យកដៃមកបាំងភ្នែក ទឹកភ្នែកកំពុងស្រក់ចុះមកប្រណាំងគ្នាទប់លែងបាន។ការឈឺចាប់យំមិនបញ្ចេញសម្លេង វាមិនខុសពីការលាក់បាំងអំពីអារម្មណ៍ខូចចិត្តរបស់ខ្លួនពីពិភពលោកទាំងមូល។ ហូស៊ុក ស៊ូទ្រាំខាំមាត់សម្រក់ទឹកភ្នែក ងាកមុខមកវិញ យកដៃខ្ទប់មុខយំហ៊ូតែម្ដង។

ថេយ៉ុង ឃើញហើយមិនអាណិតមិនបាន នាយឡើងមកអង្គុយនៅជិតរាងតូច ទាញរាងកាយតូចតែមួយមកអោបក្រសោបក្នុងទ្រូង ដើម្បីបានអោយ ហូស៊ុក លាក់មុខសម្ងំពួនយំក្នុងទ្រូងនាយមិនចាំបាច់ភ័យខ្លាចខ្មាស់អ្នកណា។ដៃតូចៗលូកទៅអោបចង្កេះមនុស្សមាឌធំ ជ្រប់មុខយំលែងខ្មាស់ ប្រលែងទឹកភ្នែកអោយហូរមកអោយអស់។

YOU BROKE ME FIRST Where stories live. Discover now