Episode 12

198 31 4
                                    

« ពុទ្ធោអើយ!!!!!! »

ជីមីន ក្ដៅឡើងហឹងស្លឹកត្រចៀកពេលឃើញសង្សារខ្លួនស្និទ្ធស្នាលជាមួយនឹងបុរសដទៃមិនមែនជាខ្លួន តែមិនបានគិតដល់អារម្មណ៍រាងតូច ពេលឃើញនាយបណ្ដើរស្រីផ្សេងនៅចំពោះមុខនោះទេ។

នាយរត់ទៅទាត់ដីមួយកំហឹង ដកដង្ហើមចេញទៅពោរពេញទៅដោយកំហឹង ឈរច្រត់ចង្កេះសម្លឹងទៅផ្លូវដែល ថេយ៉ុង បានបើកម៉ូតូចេញទៅអំបាញ់មិញនេះ។

« ត្រូវហើយ ស៊ុក...ស៊ុក ច្បាស់ជាឃើញជាយើងនៅជាមួយ បូរ៉ាម មិនខានទេ » នាយនឹកដល់កន្លែងនេះស្រាប់តែបុកពោះភឹប បែកញើសជោគខ្លួន ក្នុងចិត្តកំពុងភ័យខ្លាច ហូស៊ុក ដឹងរឿងគ្រប់យ៉ាងអន់ចិត្តជាមួយខ្លួន ពួកគេអាចនឹងឈ្លោះគ្នាម្ដងទៀត។នាយច្បាស់ចិត្តថារាងតូចច្បាស់ជាឃើញខ្លួន តែគ្មានជម្រើសទេមានតែតាមទៅលួងតែប៉ុណ្ណោះ។គិតចប់ក៏រត់ចូលទៅខាងក្នុងវិញបាត់ទៅ ខ្លាចថា បូរ៉ាម បាត់ខ្លួនយូរនាងនឹងឆ្ងល់។

/Time skip/

នៅតាមដងវិថីដ៏ធំល្វឹងល្វើយឆ្ងាយដាច់កន្ទុយភ្នែកនៅកណ្ដាលទីក្រុង វេលាម៉ោងប្រាំបីយប់នៅតែមានឡានម៉ូតូបើកបរឆ្លងកាត់មិនដាច់ឡើយ។ពេលយប់ឡើង នៅតាមផ្លូវមានអំពូលបំភ្លឺគ្រប់ទិសទី អគារខ្ពស់ៗលំអទៅដោយភ្លើងពណ៌គ្រប់សព្វ ទាក់ទាញភ្នែកមនុស្សម្នសអោយមើលទៅឃើញស្រស់ស្អាត។

ទីក្រុងដ៏អំមហិមារ ទាក់ទាញនិងស្រស់បំព្រង ខុសពីចិត្តមនុស្ស ដែលកំពុងជិះម៉ូតូធំនៅលើដងវិថីដ៏ធំល្វឹងល្វើយមួយនេះ។ ថេយ៉ុង បើកម៉ូតូយឺតៗដើម្បីបានអោយអ្នកនៅខាងក្រោយមើលទេសភាពទីក្រុងនាពេលយប់។

គេដឹងថា ហូស៊ុក គ្មានពេលមកជិះអោបចង្កេះខ្លួនបែបនេះច្រើនឡើយ ពួកគេសុទ្ធតែរវល់ជាមួយការងាររៀងៗខ្លួន ដូច្នេះហើយនាយគួរតែធ្វើអោយពេលវេលាដែលនៅជាមួយគ្នាទៅជាពេលផ្អែមល្អែមនិងកក់ក្ដៅបំផុត។ទោះបីជារាងតូចមិនអាចបើកចិត្តទទួលយកខ្លួន នាយនៅតែខំប្រឹងៗរហូតដល់ថ្ងៃណាមួយអាចបំភ្លេចមនុស្សម្នាក់នេះបាន។

ហូស៊ុក ជិះម៉ូតូអោបចង្កេះកាយក្រាស់ពីក្រោយ ផ្ដេកក្បាលទៅលើផែនខ្នងដ៏ធំក្រាស់និងកក់ក្ដៅ វានេះហើយដែលអាចធ្វើអោយខ្លួនរំសាយនូវអារម្មណ៍ឯកាទាំងអំបាលមាណនៅពេលនេះ ព្រោះវាកក់ក្ដៅបំផុត។ទម្រង់មុខស្រស់ស្អាត បែរទៅម្ខាងមើលទៅទេសភាពទីក្រុង ខ្យល់នាពេលរាត្រីបក់មករវ៉ិចៗ ធ្វើអោយសក់ខ្មៅទន់រលាស់រាំរេរ៉រទៅតាមកម្លាំងខ្យល់ បង្កើនសម្រស់រាងតូចម្នាក់នេះ មើលទៅកាន់តែផូផង់លើសដើម។

YOU BROKE ME FIRST Where stories live. Discover now