Episode 3

330 33 5
                                    

     5ថ្នាំកន្លងផុតទៅ...
     រយ:ពេល5ឆ្នាំកន្លងផុតទៅ ការសិក្សានៅមហាវិទ្យាល័យក៏បានបញ្ចប់។គ្រប់គ្នាសុទ្ធតែទទួលបានការងារល្អរាងៗខ្លួន។ម្នាក់ៗប្រួលប្រែក្លាយទៅជាមនុស្សពេញវ័យ មិនមែនជាសិស្សដូចពីមុន។
     ក្នុងចំណោមនាក់ទាំងបី សុទ្ធតែទទួលបានការងារជាអ្នកសិល្បៈ ជីមីនជាតារាភាគយន្តលំដាប់ជួរមុខ ហូស៊ុក ជាតារាបង្ហាញម៉ូតដែលល្បីទូទាំងពិភពលោកត្រឹមតែរយ:ពេលប៉ុន្មានឆ្នាំ ថេយ៉ុង បានចូលជាធ្វើតារាK-pop ជំនាន់ថ្មីបន្ទាប់ពីការហ្វឹកហាត់អស់រយ:ពេលប្រាំឆ្នាំក្រោយពីបញ្ចប់ការសិក្សាជានិស្សិតមហាវិទ្យាល័យ។ថេយ៉ុង បានផ្ញើខ្លួននៅក្នុងក្រុមK-popបុរសមួយឈ្មោះ Bangtan ដែលមានសមាជិកប្រាំនាក់ របស់ក្រុមហ៊ុម BIGHIT ជាក្រុមហ៊ុនផលិតចម្រៀងK-popល្បីនិងធំនៅក្នុងប្រទេសកូរ៉េខាងត្បូង។
     គ្រប់យ៉ាងបានផ្លាស់ប្ដូរ តែអ្វីដែលមិនផ្លាស់ប្ដូរនោះគឺហូស៊ុកនិង ជីមីន នៅតែទាក់ទងគ្នា ថេយ៉ុង នៅតែស្រលាញ់ ហូស៊ុក ចំណែក ជីមីន នៅតែជាព្រាននារីដដែល។នាយមិនដែលគិតចង់ឈប់ ពេលខ្លះចង់ហាមខ្លួនឯង តែខួរក្បាលវាមិនស្ដាប់បញ្ជា តែក៏ព្យាយាមលាក់បាំងពី ហូស៊ុក ព្រោះមិនចង់អោយរាងតូចត្រូវឈឺចាប់ដោយសារខ្លួនម្ដងហើយម្ដងទៀត គេនៅតែអាត្មានិយមមិនព្រមអោយ ហូស៊ុក មានសេរីភាព។
                              ~~~~~
     « សូមអង្វរណាពួកយើងកុំបែកគ្នាអី! » រូបភាព ជីមីន កំពុងលន់តួអង្វរមនុស្សស្រីម្នាក់ ជាមួយនឹងទឹកមុខដែលកំសត់គួរអោយអាណិត។
     « អត់ទេ!ខ្ញុំឈប់ស្រលាញ់បងហើយ!ពួកយើងបែកគ្នាទៅ » ម្ចាស់សម្លេងម្ចាស់រូបជាមនុស្សស្រីរូបស្អាត ឈរធ្វើទឹកមុខធុញទ្រាន់ ព្រមទាំងរុញ ជីមីនអោយចេញឆ្ងាយពីខ្លួន។
     « អត់ទេ!បងស្រលាញ់អូនណាស់!ពួកយើងកុំបែកគ្នាអី! »
     « លែងខ្ញុំទៅ!កុំមកទាក់ទងជាមួយខ្ញុំទៀត »
     « CUT!!!! » សម្លេងមួយស្រែកប្រាប់ទៅកាន់មនុស្សពីរនាក់ដែលឈរសម្ដែងរឿង។អំបាញ់មិញគ្រាន់តែជាការថតរឿងតែប៉ុណ្ណោះ ជីមីន ត្រូវដើរតូជាតួអង្គឯកប្រុសដែលអង្វរតួស្រី។
     អ្នកដឹកនាំប្រាប់ទៅកាន់គ្រប់គ្នា÷
     « ការថតនៅថ្ងៃនេះត្រូវបានបញ្ចប់ហើយ ក្រុមការងាររៀបចំអីវ៉ាន់ទៅ តួសម្ដែងទាំងពីរសម្រាកបានហើយ »
     ជីមីន ញញឹមចុងមាត់ដាក់ បូរ៉ាម ដែលជាមិត្តរួមការងារ ហើយក៏ជាតួអង្គស្រីនៅក្នុងរឿងអំបាញ់មិញនេះដែរ។យ៉ុនបូរ៉ាម ជាតារាភាគយន្តស្រីលំដាប់ប្រទេស បានចាប់ដៃគូរថតខ្សែភាគយន្តជាមួយតារាប្រុស ផាកជីមីន។ពួកគេសហការគ្នាបានយ៉ាងល្អ រឹតតែល្អជាងនេះទៀតនោះគឺទំនាក់ទំនងពីក្រោយឆាក។បូរ៉ាម តែងតែព្យាយាមអោយដៃ ជីមីន ព្រោះនាយជាតារាល្បីនិងជាអ្នកមាន មិនខុសពីអោយឱកាសទៅព្រាននារីដូចជានាយនោះទេ។ប្រុសចិត្តរេបន្ទាប់ពីញញឹមព្រានដាក់ស្រីស្រស់រួច ក៏បែរខ្នងរៀបនឹងដើរចេញទៅស្រាប់តែនាងហៅឈ្មោះគេកាត់ដំណើរ÷
     « ជី-ជីមីន! »
     អ្នកកំលោះងាកក្រោយតបទៅវិញ÷
     « អ្នកនាងមានអ្វីមែនទេ? »
     « អឺ-លោកទំនេរទេថ្ងៃនេះ? » នាងក្រមុំអេះអុញ។គ្រាន់តែនាងនិយាយចេញមកប៉ុណ្ណឹង ជីមីន ដឹងបាត់ទៅហើយថានាងចង់ធ្វើអ្វី តែទ្រាំធ្វើភ្លើមិនដឹងខ្យល់អីជាវិធីក្នុងការចងចិត្តស្រីៗរបស់គេ។
     « អ្នកនាងមានការអីជាមួយខ្ញុំឬ? »
     « ខ្ញុំគ្រាន់តែចង់បបួលលោកទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា
     « សុំទោសផងណាថ្ងៃនេះខ្ញុំមានណាត់ ចាំលើកក្រោយចុះ »
     ទោះចិត្តមួយចង់យល់ព្រមតែក៏មិនអាចទុកអោយហូស៊ុក នៅម្នាក់ឯង ព្រោះថ្ងៃនេះពួកគេបានណាត់ជាមួយគ្នា។ចម្លើយប្រកែករបស់រាងក្រាស់ ធ្វើអោយអ្នកម្ខាងទៀតត្រូវស្រងាកចិត្តតែខំប្រឹងធ្វើធម្មតា។
     « ចាស៎មិនអីទេ!ចាំលើកក្រោយក៏បានដែរ »
     « លាសិនហើយ! » ជីមីន ដើរចេញទៅបាត់ មិនភ្លេចវៃចិញ្ចើមដាក់ស្រីស្រស់ អោយនាងញញឹមបិទមាត់មិនជិត។
     « ជាតារាល្បីថែមទាំងសង្ហារ តើអ្នកណាដែលមិនចង់បានលោកនោះ? » បូរ៉ាមនិយាយតិចៗម្នាក់ឯង ព្រមទាំងញញឹមចុងមាត់បង្កប់ល្បិចកល តាមសម្លឹងមើលដំណើររាងក្រាស់រហូតដល់គេទៅផុត។
                              ~~~~~
     ជីមីនដើរចេញមកដល់ខាងក្រៅអគារថតរឿងអំបាញ់មិញ ដើម្បីមកជួបជាមួយសង្សារបណ្ដូលចិត្តខ្លួន កំពុងឈរផ្អែកនឹងឡានរង់ចាំនាយ។
     « មីន!! »
     ហូស៊ុក រត់មកអោអ្នកជាសង្សារទាំងសប្បាយចិត្ត មួយរយ:នេះពួកគេមិនសូវបានជួបគ្នានោះទេ ព្រោះម្នាក់ៗរវល់ការងាររៀងៗខ្លួន អ្វីដែលសំខាន់នោះមិនអាចជួបគ្នាផ្ដេសផ្ដាស់ ខ្លាចថាបែកធ្លាយទំនាក់ទំនងរបស់ពួកគេ។ក្នុងនាមជាអ្នកសិល្ប:ត្រូវតែរស់នៅលាក់ពីប្រវត្តិពិត រិតតែមិនអាចបង្ហាញថាខ្លួនមានទំនាក់ទំនងស្នេហា ខ្លាចធ្លាក់ប្រជាប្រិយភាព បានន័យថា ជីមីន និងហូស៊ុក លួចទាក់ទងគ្នាដោយស្ងាត់ៗមិនបង្ហាញទៅកាន់ទស្សនិកជនអោយបានដឹងឡើយ។
     កាយក្រាស់ត្រដាងដៃរង់ចាំ ហូស៊ុក ចូលមកអោបខ្លួន ញញឹមបិទមាត់មិនជិតទាំងពីរនាក់ ទីនេះស្ងប់ស្ងាត់ជាផ្លូវឯកជនទើបពួកគេអាចរត់មកអោបគ្នាស្និតស្នាលបែបនេះដោយមិនខ្លាចមាននរណាមកឃើញ។
     « នឹកណាស់ សឺត! »
     ជីមីន ចាប់ក្បាលរាងតូចមួយថើបដោយក្ដីស្រលាញ់និងនឹករលឹក ហូស៊ុក វិញអោបនាយយ៉ាងណែន ឈ្មុលខ្លួនចូលទៅក្នុងរង្វង់ដៃអ្នកជាសង្សារ។
     « អូននឹកបងខ្លាំងណាស់ដឹងទេ? »កាយតូចងើយក្បាលមើលមុខអ្នកម្ខាងទៀត ធ្វើមុខគួរអោយស្រលាញ់ ជីមីន ចង់តែចាប់ក្រញិច។
     « បងក៏នឹកអូនដូចគ្នា ជុប៎! »នាយអោនទៅថើបបបូរមាត់ពណ៌ក្រហមព្រឿងៗនោះមួយខ្សឺតដើម្បីអោយបាត់នឹកខ្លះ ហូស៊ុក ក៏ជំទើតជើងទៅថើបថ្ពាល់នាយវិញមិនអោយចាញ់ចិត្ត។
     ហូស៊ុក នៅតែស្រស់ស្អាតដូចមុន ទោះបីជារំលងអស់រយ:ពេលប្រាំឆ្នាំក្ដី អាយុក៏ឡើងដល់ម្ភៃប្រាំឆ្នាំក៏អាល្អិតម្នាក់នោះនៅតែក្មេងជាងវ័យដែរ។ជីមីន អាយុឡើងដល់ម្ភៃប្រាំពីរឆ្នាំដូចគ្នាទៅនឹង ថេយ៉ុង ម្នាក់ៗសង្ហារមិនចាញ់គ្នានោះទេ។
     « ឆាប់ទៅញ៉ាំបាយទៅ អូនឃ្លានហើយ » ហូស៊ុកនិយាយទៅកាន់អ្នកជាសង្សារ គេមករង់ចាំ ជីមីន នៅទីនេះអស់មួយសន្ទុះធំទាំងអន្ទះសារ ដើម្បីចាំទៅជាមួយគ្នា។
     « ល្អឆាប់ទៅ! » គូរស្នេហ៍មួយគូរនេះបណ្ដើរគ្នាយ៉ាងស្អិតរមួតដើរទៅកាន់ឡាន ដើម្បីត្រឡប់ទៅផ្ទះវិញ។ដូចដែលដឹងស្រាប់ ថាពួកគេមិនអាចធ្វេសប្រហែសឬទាក់ទងគ្នាជាសាធារណៈ ទើបត្រូវទៅញ៉ាំបាយនៅផ្ទះជាមួយគ្នា។អ្នកទាំងពីរមិនបានរស់នៅជាមួយគ្នានោះទេ ម្នាក់នៅទីនេះ ឯម្នាក់ទៀតនៅទីនេះ តែក៏ព្យាយាមធ្វើយ៉ាងណាបានជួបគ្នាអោយញឹកញាប់។
ជីមីន បញ្ជាឡានទៅខន់ដូរបស់ ហូស៊ុក ដើម្បីទៅញ៉ាំ អាហារពេលល្ងាចនៅទីនោះតែពីរនាក់ បន្ទាប់ពីការខកខានជួបគ្នាអស់មួយរយ:។
                             ~~~~~
     ការញ៉ាំអាហារពេលល្ងាចបានប្រព្រឹត្តទៅយ៉ាងល្អែមផ្អែម។ជីមីន អង្គុយនៅម្ខាង ទល់មុខនឹង ហូស៊ុក។នាយលើកកែវស្រាក្រហមមកក្រេបបន្តិច ញញឹមសម្លឹងទៅមុខតូចច្រមិចរបស់អ្នកជាគូរស្នេហ៍។នាយខានបានថ្នាក់ថ្នមរាងកាយតូចមួយនោះអស់រយ:ពេលជាយូរមកហើយ ព្រោះតែរវល់ដកឃ្លាមិនរួច ដូច្នេះថ្ងៃនេះជាឱកាសល្អបំផុត។អ្នកទាំងពីរមានអីៗមានជាមួយគ្នារាប់ភ្លេច តាំងពីនៅមហាវិទ្យាល័យ។
     អ្វីៗគ្រប់យ៉ាង ហូស៊ុក បានប្រគល់ទៅអោយ ជីមីន អស់ទៅហើយ តែគេនៅតែមិនអាចកែប្រែបានទៀតមែនទេ?
     « ស៊ុកៗ.... » កាយក្រាស់ហៅឈ្មោះអ្នកដែលអង្គុយញ៉ាំស្រាតិចៗ បង្អូសយ៉ាងវែងដូចក្មេងកំពុងចង់បានអ្វីម្យ៉ាង។
     « ហ៊ឹម? »
     ជីមីនមិនទាន់តប នាយសើចដើមកបន្តិច ងើបឈរអស់កម្ពស់ ដើរសម្ដៅទៅរកអ្នកម្ខាងទៀត យកដៃម្ខាងទៅច្រត់នឹងតុម្ខាងទៀតច្រត់នឹងកៅអី ទ្រោបខ្លួនទៅរកហូស៊ុក ព្រមទាំងនិយាយយ៉ាងស៊ីអារម្មណ៍។
     « យប់នេះ...បងសុំបានទេ? » ប្រុសជើងល្អខ្សឹបដាក់ត្រចៀករាងតូច អោយខ្យល់ដង្ហើមក្ដៅឧណ្ឌទៅប៉ះនឹងស្បែកសខ្ចី ម្ចាស់របស់វាព្រឺសម្បុរខ្ញាកៗ រួញខ្លួនចូលគ្នា។ទោះ ជីមីន និយាយតែប៉ុន្មានម៉ាត់ គេក៏អាចដឹងថានាយសម្ដៅទៅលើអ្វី។កាយតូចដាក់កែវស្រាទៅលើតុ ងាកទៅប្រឈមមុខនឹងនាយកំលោះ។
     « បងចង់បានអ្វី? » ហូស៊ុក បន្លប់ធ្វើជាមិនដឹងរឿង អោយរាងក្រាស់ខ្នក់ខ្នាញ់ជាខ្លាំង។
     « កុំធ្វើពើបានទេ!បងចង់បានអ្វីអូនក៏ដឹង »
     កម្ដៅក្នុងខ្លួនរបស់គេកើនឡើងដល់រាប់ពាន់អង្សារដោយត្រឹមតែហិតក្លិនខ្លួនក្រអូបប្រហើររបស់ ហូស៊ុក ចុះទម្រាំតែបានកៀកកើយ ថែថើបទៀតនោះ គេមិនក្លាយទៅជាភ្លើងហើយទេឬ?
     « អូនដែលប្រកែកនឹងបងឬអត់?ហ៉ឹម... »
     ហូស៊ុក និយាយតែប៉ុណ្ណេះ បញ្ជាក់ថាខ្លួនយល់ព្រម អោយរាងក្រាស់ញញឹមខិលចេញមក នាយអោនទៅផ្ដិតបបូរមាត់ខ្លួនលើបបូរមាត់តូចៗមួយនោះ ថើបយ៉ាងទន់ភ្លន់និងផ្អែមល្អែម ដល់ថ្នាក់រាងតូចទោទន់ទៅតាម បិទភ្នែកទាំងសងខាង តបតទៅវិញព្រមទាំងលើកដៃទៅអោបកកាយមាំថែមទៀត។

To be continued...

YOU BROKE ME FIRST Where stories live. Discover now