Episode 1

922 44 7
                                    

     រាងកាយមាំក្រាស់ ស្លៀកសម្លៀកបំពាក់ជាសិស្សសាលា មានស្ពាយកាតាបនៅជាប់ខ្នង រត់យ៉ាងលឿនកាត់មុខសិស្សឯទៀត ឡើងទៅតាមជណ្ដើរនៅក្នុងសាលា សម្ដៅទៅកាន់ដំបូលអគារ។គ្រាប់ញើសហូរដូចទឹក តែសាមុីខ្លួនមិនខ្ចីអើពើ ក្នុងខួរក្បាលរបស់គេពេលនេះគឺកំពុងតែបារម្ភពីមនុស្សម្នាក់ ដែលខ្លួនស្រលាញ់ស្មើជីវិត រូបភាពមនុស្សម្នាក់នោះឈរយំ បានលោតឡើងក្នុងប្រព័ន្ធប្រសាទរបស់គេគ្រប់ពេល។
     « ហូស៊ុក!! »
     « ថេយ៍...ហ្ហឹក! »
     ក្មេងប្រុសម្នាក់កំពុងឈរយំម្នាក់ឯងយ៉ាងស្រងេះស្រងោចនៅលើកន្លែងនោះ។ ហូស៊ុក ដែលកំពុងតែឈរផ្អែកនឹងបង្កាន់ដៃ ងាកក្រោយពេលបានឮសម្លេងហៅឈ្មោះខ្លួន បានឃើញថាជាមិត្ត។
     កាយតូចរត់ទៅអោបអ្នកម្ខាងទៀត ដែលឈរដកដង្ហើមស្ទើរមិនដល់គ្នាព្រោះខំរត់មកទីនេះមិនហ៊ានឈប់កំពុងមើលទៅគេដោយទឹកមុខអាណិតអាសូរ។
ថេយ៉ុង ស្រវាអោបមិត្តយ៉ាងណែនពេញរង្វង់ដៃ យកដៃអង្អែលខ្នងថ្នមៗលួងលោមអោយបាត់យំ។
     « ថេយ៍...ហ្ហឹកៗ!យើងឈឺ... »
     ហូស៊ុក និយាយរៀបរាប់ពាក្យនៅក្នុងចិត្ត។គេឈឺណាស់...ឈឺជាមួយនឹងរឿងដដែលៗជារៀងរាល់ថ្ងៃ ប៉ុន្តែបែរជាមិនព្រមដើរចេញពីរឿងឈឺចាប់ទាំងអស់នោះ។
     « ឈប់យំទៅ មានយើងនៅទីនេះក្បែរឯងហើយ »
     ថេយ៉ុង លួងលោមមិត្តទាំងក្នុងចិត្តខ្លួនឯងឈឺស្ទើរប្រេះ រាល់ពេលដែលគេឃើញ ហូស៊ុក យំនិងឃើញ ហូស៊ុក ឈឺចាប់គេត្រូវឈឺជាង ហូស៊ុក ទ្វេដង ព្រោះមានតែអ្នកដែលលួចស្រលាញ់មិត្តខ្លួនឯង ទើបយល់ថាអារម្មណ៍មួយនេះវាឈឺចាប់ខ្លាំងប៉ុណ្ណា។
     « ហេតុអីក៏គេក្បត់យើងម្ដងហើយម្ដងទៀត?ហេតុអីទៅ ថេយ៍ ?មកពីយើងល្អមិនគ្រប់គ្រាន់ដើម្បីអោយគេស្មោះជាមួយយើងតែម្នាក់មែនទេ ថេយ៍ ? »
     ហូស៊ុកយំផងរៀបរាប់ផង ត្អូញត្អែរពីភាពឈឺចាប់ដែលកំពុងតែកប់ទុកនៅក្នុងទ្រូងខាងឆ្វេងដ៏ច្រើនលើសលប់។គេត្រូវមកឈឺចាប់ជាមួយនឹងរឿងដដែលៗមិនផ្លាស់ប្ដូរ ត្រូវមកអង្គុយយំជាមួយនឹងហេតុការណ៍ដដែលៗ ហើយមានតែមិត្តម្នាក់នេះប៉ុណ្ណោះតែងតែនៅក្បែរមើលថែគ្រប់ពេល។
     « អត់ទេ...មកពីគេខ្លួនឯងដែលមើលរំលងមនុស្សល្អដូចជាឯង »
     ថេយ៉ុង ប្ដូរពីការអង្អែលខ្នងមកជាអង្អែលក្បាល ហូស៊ុក វិញព្រមទាំងលួចថើបក្បាលរាងតូចទៀត។មានតែពេលដែល ហូស៊ុក ពិបាកចិត្តប៉ុណ្ណោះ ទើបបាយអាចជិតស្និទ្ធ អាចអោប អាចលួចថើប និងអាចលួងលោម ហូស៊ុក បានដូចជាពេលនេះ។ពេលដែលគ្រប់យ៉ាងប្រែទៅជាធម្មតា គេក៏អស់តួនាទី ប្រែក្លាយទៅជាមិត្តធម្មតា ត្រូវប្រគល់ហូស៊ុកអោយទៅអ្នកផ្សេងវិញ...។
     « ហ្ហឹកៗ... »
     កាយតូចបន្តការទួញសោករបស់ខ្លួនមិនឈប់ ទោះជា ថេយ៉ុង ព្យាយាមលួងលោមយ៉ាងណានៅតែមិនអាចផ្សះផ្សារការឈឺចាប់ទាំងអស់នោះបាន មានតែបុរសម្នាក់នោះតែប៉ុណ្ណោះដែលអាចធ្វើអោយ ហូស៊ុក លែងមានទុក្ខព្រួយ។គេជាបុរសដែល ហូស៊ុក ស្រលាញ់បំផុត ហើយក៏ធ្វើអោយឈឺចាប់បំផុតដូចគ្នា តែបើសួរថាគេនឹងឈប់ស្រលាញ់មនុស្សម្នាក់នោះទេ?គឺអត់ទេ...ទោះត្រូវឈឺចាប់ប៉ុន្មានដង ទោះត្រូវយំរហូតដល់ទឹកភ្នែកប្រែក្លាយជាឈាម ក៏មិនអាចបញ្ឈប់ចិត្តស្រលាញ់បាន រហូតដល់ថ្ងៃដែលលែងមានវត្តមានរបស់គេនៅលើលោកនេះ ជាថ្ងៃដែលដង្ហើមលែងដក លែងឮសម្លេង នៅសល់តែរូបកាយដែលគ្មានវិញ្ញាណដេកស្ដូកស្ដឹង។
     « ឈប់យំទៅ... »
     ប្រយោលមួយឃ្លានេះតែងតែរៀងរាល់ពេលរាងតូចយំនិងត្រូវបានចេញពីមាត់របស់ ថេយ៉ុង មិនដឹងជាប៉ុន្មានលើកប៉ុន្មានសា។ ហូស៊ុក ជាអ្នកខលហៅនាយអោយមករកនៅទីនេះ បន្ទាប់ពីបានឃើញហេតុការណ៍ដ៏អាក្រក់មួយ ធ្វើអោយគេខូចចិត្តស្ទើរឆ្កួត យំដូចទឹកបាក់ទំនប់នោះគឺ ឃើញសង្សារទៅថើបគ្នាជាមួយនឹងមនុស្សស្រីដទៃផ្ទាល់ៗភ្នែក។
     « យើងឃើញគេឈរថើបគ្នាជាមួយស្រីដទៃ!យើងឃើញគេក្បត់!យើងឈឺ!យើងឈឺណាស់ ថេយ៍!!! » ម្ដងនេះមិនមែននិយាយធម្មតា គឺស្រែកដើម្បីបញ្ជាក់ប្រាប់ថាកំពុងឈឺចាប់ខ្លាំងប៉ុណ្ណា។
     « ឯងនៅមានយើងណា ស៊ុក...យើងនឹងនៅក្បែរឯង មើលថែឯង មិនអោយឯងឈឺចាប់ ដូចជាគេធ្វើដាក់ឯងនោះទេ »
     ស្របពេលនិយាយថែមទាំងចាប់ទាញហូស៊ុកចេញពីការអោប យកប្រអប់ដៃធំៗរបស់ខ្លួនទៅក្រសោបផ្ទៃមុខតូចច្រមិចដែលដាមទៅដោយស្នាមទឹកភ្នែក រង្វង់ភ្នែកក្រហមដោយសារតែការយំ គួរអោយអាណិត។
     នាយព្យាយាមនិយាយយ៉ាងណាអោយខ្លួនឯងក្លាយជាមនុស្សមានតម្លៃនៅក្នុងកែវភ្នែករបស់ ហូស៊ុក ចង់អោយគេមើលឃើញពីក្ដីស្រលាញ់របស់ខ្លួនខ្លះ ថាខ្លួនស្រលាញ់មិត្តជិតដិតម្នាក់នេះខ្លាំងប៉ុណ្ណា តែអ្វីដែលគេទទួលបានត្រឹមតែជាពាក្យថាមិត្ត!មិត្តដែលនៅក្បែរពេលខូចចិត្ត មានសិទ្ធត្រឹមលួងលោមអូនពេលដែលអូនឈ្លោះគ្នានឹងគេ...។
     « តែយើងស្រលាញ់គេ...យើងត្រូវការគេណាស់... »
     ចុងក្រោយ ថេយ៉ុង នៅតែគ្មានតម្លៃ ឯមនុស្សម្នាក់នោះនៅតែជាមនុស្សសំខាន់សម្រាប់ ហូស៊ុក ទោះធ្វើអោយឈឺចាប់ក៏មិនដែលគិតថានឹងឈប់ស្រឡាញ់បុរសម្នាក់នោះដែរ។
     ក្រោយលឺសម្ដីទាំងអំបាលមាណរបស់កាយតូច បុរសកម្សត់លួចទម្លាក់ទឹកមុខចុះ អន់ចិត្តជាខ្លាំង ការឈឺចាប់ផ្តើមត្រូវគុណថែមនឹងពីរ ព្រោះមិនអាចសូម្បីតែទទួលបានការចាប់អារម្មណ៍ពី ហូស៊ុក សូម្បីតែមួយភាគរយ។
     « យើងយល់ហើយ... » ស្នាមញញឹមសោះកក្រោះ គ្មានជាតិ បិទបាំងពីភាពឈឺចាប់របស់ខ្លួន បង្ហាញទៅកាន់អ្នកជាមិត្ត ។
     « ស៊ុក!!!! »
     សម្លេងគ្រលធំស្រែកហៅឈ្មោះរបស់កាយតូចពីចម្ងាយ អោយអ្នកដែលកំពុងតែឈរមើលមុខគ្នាងាកទៅតាមទិសដៅនៃសម្លេងមួយនោះ។
     « ជីមីន... »
     ហូស៊ុក ហៅឈ្មោះអ្នកជាសង្សារទាំងកំពុងយំស្រប ថេយ៉ុង លួចមើលមុខគេដោយការតូចចិត្ត។ ហូស៊ុកសប្បាយចិត្តសម្រាប់វត្តមានរបស់ជីមីន ប៉ុន្តែ ថេយ៉ុងអត់ទេ!វាបញ្ជាក់ថាដល់ពេលដែលនាយត្រូវអស់តួនាទីមើលថែ ហូស៊ុក ហើយ។
     « បងសុំទោស!! »
     ជីមី នស្រែកសុំទោសសង្សារខ្លួនពីចម្ងាយ ព្រមទាំងរត់យ៉ាងលឿនមកអោបកាយតូចចំពោះមុខមនុស្សម្នាក់ទៀត។
     « មីន...ហ្ហឹក! »
     រាងតូចកាន់តែយំកាន់ជាងមុន ព្រមទាំងទទួលយកការអោបពីអ្នកម្ខាងទៀត ព្រោះគេកំពុងត្រូវការបុរសម្នាក់នេះ ជាមនុស្សតែម្នាក់ដែលធ្វើអោយគេឈឺចាប់ ហើយក៏ជាមនុស្សតែម្នាក់ដែលអាចធ្វើអោយគេសប្បាយចិត្តវិញដូចគ្នា។
     « បងសុំទោស!យើងកុំបែកគ្នាអី »
     ពាក្យអង្វរកររបស់ ជីមីន នៅតែមានប្រសិទ្ធភាពទោះគេធ្លាប់បំផ្លាញវាចោលអស់ជាច្រើនដងហើយក្ដី ហូស៊ុក នៅតែជ្រើសរើសលើកលែងអោយ។
     « អូនឈឺចាប់ណាស់ដឹងទេ »
     « បងសុំទោសណា៎ ពួកយើងកុំបែកគ្នាអី បងសន្យាមិនអោយមានលើកក្រោយទៀតទេ »
     ពាក្យសម្ដីប្រុសព្រាន ដែល ជីមីន តែងយកមកប្រើម្ដងហើយម្ដងទៀតដើម្បីឃាត់ឃាំងកុំអោយរាងតូចចាកចេញពីខ្លួន ហើយវាក៏បានផល។ ហូស៊ុក ដឹងច្បាស់ថាវាគ្រាន់តែជាសម្ដីបោកប្រាស់ ជីមីន មិនដែលធ្វើវាបានម្ដងណាទេ តែហេតុអីក៏គេនៅតែព្រមជឿ?ព្រមធ្វើថោក ព្រមធ្វើល្ងង់ ព្រមអោយគេក្បត់ គ្រប់យ៉ាងព្រោះតែពាក្យថាស្រលាញ់...
     « អូនយល់!អូនមិនខ្វល់ទេថាបងទៅធ្វើអី បងស្រលាញ់អ្នកណាខ្លះ អូនសុំត្រឹមម្យ៉ាងបងកុំទៅចោលអូនអី!អូនខ្វះបងមិនបានពិតមែន... »
     « បងមិនចោលអូនឡើយ!មនុស្សស្រីអស់ទាំងនោះបងគ្រាន់តែយកមកកំដរការលេងសើច មិនបានគិតចង់ច្បាស់លាស់នឹងគេដូចជាអូនឡើយ »
     ទោះបី ជីមីន ជាព្រាននារី តែគេក៏អាចដឹងថាខ្លួនឯងស្រលាញ់អ្នកណាពិតប្រាកដ អ្នកណាជាម្ចាស់បេះដូង ហើយក៏មិនដែលគិតថាចង់ចាកចោល ហូស៊ុក ប៉ុន្តែខួរក្បាលប្រាប់អោយគេត្រូវធ្វើបែបនេះ។ ជីមីន ជាព្រាននារីមានសង្សាររាប់មិនអស់ មិនរើសមុខ ក៏មិនដែលគិតថានឹងឈប់សោះឡើយ។
     នាយបានសន្យាជាមួយហូស៊ុកដូចអំបាញ់មិញជាលើកទីមួយរយ ទាំងដែលដឹងហើយថាខ្លួនឯងធ្វើមិនបាន រីឯ ហូស៊ុក ក៏មិនដែលខ្វល់ ដឹងត្រឹមម្យ៉ាងគេស្រលាញ់បុរសម្នាក់នេះ ទោះឈឺប៉ុណ្ណាក៏ព្រម។
     អ្នកទាំងពីរទាក់ទងគ្នាតាំងពីរៀននៅវិទ្យាល័យបន្តរហូតមកដល់មហាវិទ្យាល័យ។ស្រីស្អាតនៅក្នុងសាលា តើមានម្នាក់ណាដែលមិនធ្លាប់ក្លាយជាសង្សាររបស់ ជីមីន ទេ?គេបានទាំងខ្លួនប្រាណមនុស្សស្រីទាំងអស់នោះ ហូស៊ុក ធ្លាប់ឃើញរូបភាពសង្សារខ្លួនឯងនៅលើគ្រែជាមួយស្រីផ្សេងរាប់មិនអស់ ទឹកភ្នែកស្រក់ស្ទើរក្លាយជាឈាម តែបែរជាមិនព្រមដើរចេញ។
     មិនមែន ហូស៊ុក មិនធ្លាប់សុំ ជីមីន បែកតែ ជីមីន ទៅវិញទេដែលមិនព្រមបែក ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឃាត់ឃាំងរាងតូចទុក វាមិនអាត្មានិយមពេកទេឬ?
គេដេកជាមួយស្រីមិនក្រោមពីដប់នាក់ ទាក់ទងជាមួយមនុស្សច្រើនរាប់ភ្លេច មានតែម្នាក់ប៉ុណ្ណោះដែលគេស្រលាញ់ពិតប្រាកដ ហើយម្នាក់នោះគឺជា ហូស៊ុក...។

To be continued...

ខ្ញុំគ្រាន់តែមកបំពុលចោល ចាំជាតិក្រោយចាំជួបគ្នានៅភាគ2...

YOU BROKE ME FIRST Where stories live. Discover now