Episode 27

174 19 2
                                    

បូរ៉ាម នាងលើកដៃជូតទឹកភ្នែកចេញយ៉ាងស្អាតបន្ទាប់ពី ជីមីន សន្លប់បាត់ទៅ ទឹកមុខប្រែជាពិសពុលមួយរំពេច។

« ខ្ញុំមិនចង់ធ្វើបែបនេះឡើយ តែវាមកពីបង »

នាងស្រដីទៅកាន់អ្នកដែលគេងសន្លប់ក្រាបលើតុ រួចហើយទើបប្រញាប់ប្រញាល់អោយមនុស្សមួយជួយគ្រា ជីមីន ទៅក្នុងឡានខ្លួននិងបើកទៅកាន់ខន់ដូររបស់នាងតែម្ដង។

/ថ្ងៃថ្មី/
រីង៍ៗ~~ ទូរស័ព្ទរបស់ ថេយ៉ុង រោទ៍បញ្ចេញសំឡេងកាត់ព្រឹក ដាស់អារម្មណ៍របស់ម្ចាស់ទូរស័ព្ទអោយភ្ញាក់ពីដំណេកទាំងមមីមមើរ។

« ហាឡូ!? »

[ ជីមីន នៅខន់ដូររបស់ខ្ញុំ លោកកុំភ្លេចនាំគេទោវិញផង ]

ថេយ៉ុង លឺហើយស្រាប់តែភ្ញាក់ព្រើត ដូចមានអ្នកណាយកទឹកមួយធុងមកជះចំកណ្ដាលមុខ។គេប្រឹងផ្ទៀងស្ដាប់និងវិភាឡថាសំឡេងមុននេះជាសំឡេងអ្នកណា។

« អ្នកណា? »

[ លោកពិតជាមិនចាំខ្ញុំ? ]

អ្នកម្ខាងទៀតសើចចេញពីខាងក្នុងទូរស័ព្ទ។

« បូរ៉ាម?គឺជានាង! »

គេទើបតែនឹកឃើញ ត្រូវហើយម្នាក់នោះគឺជា បូរ៉ាម។

[ ត្រូវហើយ!ជាខ្ញុំ!ខ្ញុំគ្មានពេលច្រើនទេ លោកប្រញាប់មកយកមិត្តរបស់លោកទៅវិញផងព្រោះយប់មិញគេនៅជាមួយខ្ញុំពេញមួយយប់ ចាំខ្ញុំផ្ញើអាស័យដ្ឋានអោយលោក ]

ទឺតៗ ~ ការទំនាក់ទំនងត្រូវបានកាត់ផ្ដាច់ដោយស្នាដៃ បូរ៉ាម រកតែ ថេយ៉ុង សួរនាំអ្វីមិនទាន់។

គេដាក់ទូរស័ព្ទចុះ អង្គុយធ្មឹងសញ្ជឹងគិតនៅលើគ្រែ ពិតជាមិនយល់ថាកំពុងមានអ្វីកើតឡើង ហេតុអ្វីបានជា ជីមីន ធ្វើរឿងបែបនេះទៀត បើ ហូស៊ុក ទើបតែប្រាប់ខ្លួនថាគេបានជ្រើសយក ហូស៊ុក រួចហើយ។

« វាចង់ធ្វើស្អីហ្នឹង? »

នាយចោរជាសំណួរសួរមកកាន់ខ្លួនឯង កំពុងមិនដឹងថាគួរយករឿងនេះទៅប្រាប់ ហូស៊ុក ឬមួយក៏អត់ ប៉ុន្តែក្រែងគេចង់បាន ហូស៊ុក ខ្លាំងណាស់ឬ?ដូច្នេះហើយពេលនេះជាឱកាសរបស់គេហើយ...។

YOU BROKE ME FIRST Where stories live. Discover now