Episode 19

229 22 3
                                    

     /ពេលល្ងាច/
     ព្រះអាទិត្យកំពុងតែលិចទៅវិញបន្តិចម្ដងៗនៅទិសខាងលិច បញ្ចេញពន្លឺពណ៌មាសបំភ្លឺពិភពលោក។ ជីមីន បានជិះឡានមកកាន់សាលាដែលខ្លួនធ្លាប់រៀនពីមុនជាមួយនិង ហូស៊ុក ព្រមទាំង ថេយ៉ុង ។ពេលនេះល្ងាចទៅហើយ មិនសូវជាមានសិស្សច្រើននោះទេ ទើបគេមិនសូវពិបាកក្នុងការចូលមកក្នុងទីនេះ។

     នាយដើរឡើងទៅលើដំបូងអាគារសាលាដែលពួកគេទាំងបីនាក់តែងតែនាំគ្នាឡើងទៅលេងនៅលើនោះកាលពីនៅរៀន ពេលនេះក៏អាចត្រឡប់មកជាន់ទីនេះម្ដងទៀតទាំងមិនបានព្រៀងទុក វាប្រៀបដូចជាកំពុងរំលឹកការចងចាំពីមុនមកវិញ។

     ទីបំផុត ជីមីន បានឡើងមកដល់ខាងលើ គេសម្លឹងជុំវិញនោះដើម្បីរកមនុស្សដែលណាត់ខ្លួនមកទីនេះ ស្រាប់តែបានឃើញផែនខ្នងរបស់ ថេយ៉ុង កំពុងតែអង្គុយសំយ៉ុងជើងចុះទៅខាងក្រោមមិនខ្លាចធ្លាក់ស្លាប់។

     ជីមីន គ្រវីក្បាលតិចៗជាមួយនឹងចរិតរបស់ ថេយ៉ុង មិនដែលផ្លាស់ប្ដូរ តាំងពីនៅរៀនចរិតបែបណា ពេលនេះក៏នៅតែដដែល។គេដើរយឺតៗចូលទៅរកអ្នកដែលកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់ ហើយក៏ទៅអង្គុយនៅជិតនោះ សម្លឹងទៅលើមេឃ។

     « ឯងមកដល់យូរហើយមែនទេ? »
ជីមីន

     « តាំងពីម៉ោងបួនល្ងាច » លឺសម្ដី ថេយ៉ុង ទើប ជីមីន ប្រញាប់លើកនាឡិកាមកមើលម៉ោង ឃើញថាពេលនេះម៉ោងជិតប្រាំមួយទៅហើយ បានន័យថាគេមកអង្គុយនៅទីនេះជិតពីរម៉ោងទៅហើយ។

     « ឯងមកពីរម៉ោងហើយ? » ជីមីន,ថេយ៉ុង មិនឆ្លើយតបដោយគ្រាន់តែងក់ក្បាលជំនួស មិនសូម្បីតែងាកមើលមុខរបស់ ជីមីន នៅតែរក្សាការសម្លឹងមើលទៅត្រង់ដដែល។

     « សូមទោសដែលអោយឯងរង់ចាំយូរ »

     « យើងជាអ្នកមកមុនម៉ោងកំណត់ដោយខ្លួនឯង!យើងគ្រាន់តែចង់មករំលឹកអនុស្សាវរីយ៍កាលពីមុនត្រឡប់មកវិញ »
ថេយ៉ុង និយាយឡើងដូចមនុស្សកំពុងឈឺ សម្លេងខ្សាវៗគ្មានកម្លាំងកំហែងរបស់គេអាចធ្វើអោយអ្នកកំពុងស្ដាប់លួចបារម្ភក្នុងចិត្តខ្លះៗដែរ។

     ជីមីន ស្ដាប់យ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីនោះទើបចាប់ផ្ដើមស្រងូតស្រងាត់ពេលនឹកដល់រឿងកាលពីមុន រួចក៏ក្រលេកមកមើលពេលឥឡូវនេះ មិត្តភាពរបស់ពួកគេប្រែប្រួលច្រើនណាស់។

YOU BROKE ME FIRST Where stories live. Discover now