Episode 8

200 28 6
                                    

     « ឯងមានដឹងខ្លះទេ ស៊ុក ?? » ថេយ៉ុង សម្លឹងចំមុខកំពុងស្រពោន ព្រមទាំងចោតជាសំណួរគ្មានក្បាលគ្មានកន្ទុយឡើងមក អោយអ្នកម្ខាងទៀតមានចម្ងល់។
     « ដឹង?ដឹងអ្វី? »
     « ... » នាយជាអ្នកសួរទៅកាន់រាងតូច តែបែរជាស្ងាត់ បានត្រឹមតែអួលដើម.កពេលមើលចំមុខតូចច្រមិចមួយនោះ ជាទម្រង់មុខរបស់មនុស្សដែលនាយស្រលាញ់អស់មកជាច្រើនឆ្នាំ កំពុងអង្គុយទល់ពីមុខ ហើយក៏បម្រុងសារភាពនៅពាក្យពិតទៅកាន់ ហូស៊ុក រួចរាល់ហើយដែរ។
     « ថេយ៍...?ឯងចង់និយាយអំពីអ្វី? » កាយក្រាស់នៅតែរក្សាភាពស្ងៀមស្ងាត់មិនព្រមហារស្ដី បណ្ដាលអោយ ហូស៊ុក នៅមិនសុខ ហៅនាយតិចៗដាស់ស្មារតីនាយមកវិញ។
     « ដឹងថាយើងលួចមានចិត្តលើឯង... »
     ហូស៊ុកទម្លាក់ទឹកមុខចុះ ប្រែទៅជាស្ងាត់វិញម្ដង គេមើលទៅ ថេយ៉ុង ភ្លឹសៗដូចជាចង់សួរអ្វីម្យ៉ាងតែហាមាត់មិនរួច។ពាក្យពេច៍គ្រប់ម៉ាត់ដែលរាងក្រាស់និយាយ គេបានស្ដាប់លឺមិនចន្លោះ ក៏មានអារម្មណ៍ថាស្រពិចស្រពិល តែក៏មិនភ្ញាក់ផ្អើលអ្វីណាស់ណាដែរ ព្រោះបានដឹងរួចទៅហើយថានៅថ្ងៃណាមួយពេលវេលាមួយនេះនឹងមកដល់។
     « ... » គ្មានចម្លើយឆ្លើយតប នៅពេលនេះពួកគេកំពុងតែមើលមុខគ្នាទៅវិញទៅមក គ្មាននរណានិយាយអ្វីឡើយ។ ថេយ៉ុង លេបទឹកមាត់ផ្សើមបំពង់ក ត្រៀមចិត្តរួចជាស្រេចក្នុងការស្ដាប់ចម្លើយ ទោះល្អឬអាក្រក់ ហូស៊ុក អាចនឹងស្អប់ខ្លួនក៏ដោយ វានៅតែជារឿងល្អបំផុតក្នុងការលាក់លៀមអារម្មណ៍ខ្លួនឯងដូចកាលពីរយ:ពេលជាច្រើនឆ្នាំមុន។
     នាយសង្ឃឹមថាក្រោយពេលនិយាយគ្រប់យ៉ាងចេញមក អាចនឹងទទួលបាន
អារម្មណ៍ល្អៗពីកាយតូចខ្លះ ដែលលើសពាក្យថាមិត្ត និងមនុស្សមានតម្លៃមិនមែនតែពេលដែលគេត្រូវការនោះឡើយ។បែបនេះ នាយមិនខុសពីមនុស្សធូលី ព្យាយាមធ្វើគ្រប់យ៉ាងព្រោះផ្គាប់ចិត្តមនុស្សខ្លួនស្រលាញ់ តែមានតម្លៃដូចទៅនឹងធូលី ដែលគ្រប់គ្នាតែងតែមើលរំលង។
     « ដឹងទេថាខ្ញុំលួចស្រលាញ់ឯងអស់រយ:ពេលមិនតិចជាងប្រាំឆ្នាំ?តាំងពីយើងនៅរៀនអនុវិទ្យាល័យ រហូតមកដល់ពេលនេះ... »
     ទឹកភ្នែកកំពុងតែចង់ស្រក់ចុះមក ខណ:ពេលបបូរមាត់នៅតែកម្រើកដើម្បីសារភាពពីអារម្មណ៍ខ្លួន ចង់អ្នកណាថាខ្លួនជាមនុស្សល្ងង់ក៏លែងខ្វល់ ដឹងត្រឹមថាគេស្រលាញ់មនុស្សម្នាក់នេះខ្លាំងមិនអាចទប់អារម្មណ៍ខ្លួនឯងបានទៀតឡើយ។
     ហូស៊ុក វិញកំពុងអង្គុយស្ងៀមមិនតបត ទុកពេលអោយរាងក្រាស់បកស្រាយរឿងពិត គេចាប់ផ្ដើមអួលដើម.កចង់យំ បន្ទោសខ្លួនឯងដែលល្ងង់មើលរំលងមនុស្សម្នាក់ស្រលាញ់ខ្លួនអស់រយ:ពេលជាច្រើនឆ្នាំ ស៊ូចាំមកដល់បច្ចុប្បន្ន ធ្វើគ្រប់យ៉ាងដើម្បីខ្លួន លះបង់សូម្បីតែក្ដីសុខខ្លួនឯង។គេទើបតែដឹងនៅពេលនេះថា ថេយ៉ុង មានតម្លៃនិងសំខាន់ខ្លាំងប៉ុណ្ណា។ប៉ុន្តែបើអោយគេប្រែចិត្តទៅស្រលាញ់នាយវិញនោះ?វាមិនអាចទៅរួចនោះទេ...
     « ថេយ៍...យើង... » ហូស៊ុក មិនអាចនិយាយបានក្រៅពីនេះ មិនដឹងត្រូវលួងលោមឬបដិសេធនូវក្ដីសេ្នហាមួយនេះ គេពិតជាពិបាកបែងចែករវាងអារម្មណ៍ស្រលាញ់និងអាណិត ប៉ុន្តែមនុស្សនៅក្នុងចិត្តនៅតែជា ជីមីន ដដែល។
     « ខ្ញុំមិនបន្ទោសឯងដែលមើលរំលងក្ដីស្រលាញ់ល្ងង់ខ្លៅរបស់ខ្ញុំទេ តែខ្ញុំបន្ទោសខ្លួនឯងដែលគ្មានភាពក្លាហានគ្រប់គ្រាន់ដើម្បីសារភាពប្រាប់ឯង បន្ទាប់ពីនោះឯងក៏បានទៅ ជីមីន ហើយខ្ញុំក្លាយជាមិត្តធម្មតា មិនអាចលើសពីនេះ...ត្រូវទេ? » ថេយ៉ុង ជាអ្នកនិយាយ គេគួរតែជាអ្នកយំ ប៉ុន្តែរាងតូចទៅវិញទេកំពុងសម្រក់ទឹកភ្នែកជំនួសនាយវិញ។
     « ខ្ញុំល្ងង់មិនចេះក្លាហានដូចគេ!ល្ងង់ស្រលាញ់មនុស្សដែលមានម្ចាស់ចិត្តរួចទៅហើយ!ល្ងង់មិនព្រមបើកចិត្តទទួលយកអ្នកថ្មី ហើយក៏ល្ងង់ដែលទ្រាំរង់ចាំឯងទាំងដែលដឹងថាវាមិនអាចទៅរួច » គ្រាន់តែវាចាចប់ ទឹកភ្នែកនាយក៏ហូរ យំទាំងមិនបន្លឺសម្លេង ព្រោះឈឺដល់កម្រិត។អ្នកទាំងពីរបង្ហូរទឹកភ្នែកប្រណាំងគ្នាយកស្លាប់យករស់ តែអ្នកដែលឈឺចាប់ខ្លាំងបំផុតនោះជា ថេយ៉ុង ចំណែក ហូស៊ុក គ្រាន់តែមានអារម្មណ៍ថាអាណិតនិងដឹងខុសតែប៉ុណ្ណោះ យ៉ាងណាគេនៅតែមិនអាចប្រែចិត្តមកស្រលាញ់នាយបាន។
     « សុំទោស... » ហូស៊ុក , ថេយ៉ុង សើចដើម.កប្រៀបដូចជាសើចចម្អកអោយខ្លួនឯង គេយល់ហើយថាទោះជាខំបកស្រាយយ៉ាងណា ពាក្យដែលទទួលបានមិនអាចលើសពីពាក្យពីរម៉ាត់គឺ " សុំទោស " តែប៉ុណ្ណឹង។
     « ឯងមិនបានខុសទេ យើងល្ងង់ខ្លួនឯង តែឯងត្រូវចាំថាមិត្តសម្លាញ់ម្នាក់នេះនៅតែស្រលាញ់និងរង់ចាំឯងដូចដើម... » ប្រអប់ដៃក្រាស់ឃ្មឹក ចាប់ក្បាលអ្នកម្ខាងទៀតមកជិតខ្លួនយឺតៗ ព្រមទាំងយកថ្ងាសខ្លួនទៅទល់ជាមួយនិងថ្ងាសរាងតូច ខណ:ពេលទឹកនេត្រាកំពុងដណ្ដើមគ្នាស្រក់ចុះ។ពួកគេបិទភ្នែកយំរៀងៗខ្លួន កាយតូចយំអាណិតអ្នកជាមិត្ត ប៉ុន្តែ ថេយ៉ុង យំអាណិតខ្លួនឯងដែលមិនអាចបំភ្លេច ហូស៊ុក បាន។
     /Time Skip/
     « ជីមីន!! » សម្លេងអ្នកដឹកនាំស្រែកហៅតួសម្ដែងប្រុសកំពុងអង្គុយផ្ដោះផ្ដងស្នេហាជាមួយតួស្រីនៅម៉ោងសម្រាកពីការងារ។ ជីមីន ងាកតាមការហៅរបស់អ្នកដឹកនាំ ឃើញថាគាត់កំពុងដើរមករកគេ ដោយមានក្មេងស្រីជំទង់ម្នាក់ដើរពីក្រោយ។នាយសម្លឹងក្មេងស្រីម្នាក់នោះមិនដាក់ភ្នែក ដឹងថានាងស្អាតមិនធម្មតា មិចក៏ទាក់ទាញណាស់ដែរ ធ្វើអោយព្រាននារីដូចជានាយទប់ចិត្តមិនអោយមើលមិនបាន។
     បូរ៉ាម បង្ហាញទឹកមុខមិនពេញចិត្ត ពេលឃើញប្រុសដែលខ្លួនលួចចាប់អារម្មណ៍មើលទៅនារីដទៃ ហើយក៏ខឹងនឹងអ្នកចាត់ការដែលមកកាត់ចង្វាក់ស្នេហារវាងខ្លួននិង ជីមីន បែបនេះទៀត។
     « មានអ្វីឬអត់បង? » នាយកំលោះសួរទៅអ្នកដឹកនាំខ្លួន តែភ្នែកនៅសម្លឹងក្មេងស្រីម្នាក់នោះមិនឈប់ បណ្ដាលអោយសាមុីខ្លួនអៀនឡើងក្រហមមុខ ធ្វើរឹកមិនត្រូវ ខុសពី បូរ៉ាម ដែលសម្លក់ទៅនាងស្ទើរជ្រុះគ្រាប់ភ្នែក។
     « នេះគឺ អ៊ុន ហូជុន នាងជាជំនួយការថ្មីរបស់ឯង » អ្នកដឹកនាំ
     « ជំនួយការថ្មី?ក្រែងលើកមុនជាមនុស្សប្រុសមែនទេ?មិចក៏លើកនេះជាមនុស្សស្រីអញ្ចឹងបង ជូសុី ? » បូរ៉ាម និយាយឡែតៗដាក់អ្នកដឹកនាំដែលមានឈ្មោះថា ជូសុី មិនសុខចិត្តដែលគាត់នាំក្មេងស្រីស្អាតមកធ្វើជាជំនួយការ ជីមីន ទាំងដែលខ្លួនមិនត្រូវជាអ្វីនឹងនាយផង គ្រាន់តែជារបស់លេងកំដរអារម្មណ៍។
     ជីមីន ដកដង្ហើមធំដូចជាធុញទ្រាន់ជាមួយនឹង បូរ៉ាម ដែលធ្វើខ្លួនហួងហែងគេហួសហេតុ តែព្យាយាមសម្រួលអារម្មណ៍ មិនចង់អោយទំនាក់ទំនងរវាងពួកគេប្រែជាប្រេះឆា។
     « មិនអីទេណា!ស្រីក៏បានប្រុសក៏បាន ខ្ញុំមិនប្រកាន់ទេ » ជីមីន ងាកទៅញញឹមលួងចិត្តស្រីស្នេហ៍ខ្លួនកុំអោយនាងខឹង ណាមួយអាចនឹងធ្វើអោយចំណីថ្មីរបូតចេញពីដៃបាត់ទៅ។ បូរ៉ាម ខាំមាត់សង្កត់ចិត្ត តែមិនហ៊ានជំទាស់នឹង ជីមីន ឡើយបានត្រឹមតែងាកទៅសម្លក់ដាក់ក្មេងស្រីឈរនៅពីក្រោយអ្នកដឹកនាំ។
     « សម្រេចថាមិនមានបញ្ហាអ្វីទេមែនទេ? » អ្នកដឹកនាំសួរបញ្ជាក់ គាត់ដឹងច្បាស់អំពីទំនាក់ទំនង ជីមីន រវាងនិង បូរ៉ាម ឃើញថាអោយដៃគ្នាសម្បើមណាស់ ហើយតារាស្រីម្នាក់នេះតែងតែធ្វើខ្លួនជាម្ចាស់ជីវិត ជីមីន គ្រប់ពេលគ្មានខាន។
     « មិនអីទេ!អោយនាងចាប់ផ្ដើមការងារ
ចុះ » នាយកំលោះងាកទៅបញ្ចេញស្នាមញញឹមព្រាននារីដាក់ ហូជុន អោយនាងញញឹមខានមិនបាន មិនប្រាប់ក៏ដឹងថាលួចចាប់ចិត្តលើ ជីមីន ដែរ។ទាំងសង្ហារ ទាំងមាន ជាតារាល្បីប្រចាំប្រទេស ចូលចិត្តរាយមន្តស្នេហ៍ដាក់គ្រប់មនុស្សស្រី សូម្បីតែក្មេងប្រុសក៏គេមិនលើកលែងដែរ តើអ្នកណាទៅដែលថាមិនលង់ជាមួយនោះ។
     « បើអញ្ចឹងពួកយើងរៀបចំថតបន្តទៅ បូរ៉ាម អូនទៅរៀបចំតែងខ្លួនទៅ ចំណែកឯង ហូជុន មើលខុសត្រូវ ជីមីន ផងបងត្រូវទៅរៀបចំកន្លែងថតសារជាថ្មី » អ្នកដឹកនាំបញ្ជាទៅកាន់គ្រប់គ្នា ហើយក៏ដើរចេញទៅបាត់។បូរ៉ាម ប្រឹងងើបឈរទាំងមិនចង់ នាងមិនសូវទុកចិត្ត ហូជុន ប៉ុន្មាននោះទេព្រោះមើលទៅនាងក៏ដូចជាមិនណយដែរ ញាក់ភ្នែកដាក់ ជីមីន សម្បើមណាស់សង្ស័យតែចង់បាននាយឡើងញ័រខ្លួនហើយទេដឹង។
     « ខ្ញុំទៅសិនហើយណា » បូរ៉ាម ងាកមកញញឹមដាក់ ជីមីន និងដើរបំបុកស្មា ហូជុន ចេញទៅ។វាជាចរិតនាងតាំងតែពីដើមដែលមិនចេះគោរពនិងអោយតម្លៃអ្នកណា ហើយក៏គិតថាគ្រប់គ្នានឹងចុះចាញ់ខ្លួន។
     ហូជុន ក្ដាប់ដៃយ៉ាងណែនគុំគួននៅក្នុងចិត្ត ចង់តែហក់ទៅទះតប់ បូរ៉ាម ដែលធ្វើចរិតឡូយនិងអស្ចារ្យ មកដើរបំបុកនាងទាំងរស់បែបនេះ គឺមានចេតនាច្បាស់ណាស់ ប៉ុន្តែមិនអាចបង្ហាញនៅពេលនេះទេព្រោះ ជីមីន កំពុងតែឈរនៅទីនេះនៅឡើយ។

To be continued...

សុំទោសយប់មិញរវល់ពេកភ្លេចអោយឈឹង😭Vote ផងណាបងប្អូន

YOU BROKE ME FIRST Where stories live. Discover now