Episode 26

169 19 0
                                    

     « ប្រាប់បងបន្តិចបានទេ...?បងចង់ប៉ះប៉ូវរឿងរ៉ាវគ្រប់យ៉ាង បងអង្វរអូន...អោយបងធ្វើបែបណាក៏បាន អោយតែអូនព្រមត្រឡប់មកដូចមុន បងសន្យាថានឹងលែងមានរឿងទាំងអស់នោះកើតឡើងទៀតហើយ បងសុំត្រឹមម្យ៉ាង...កុំបោះបង់បងអី » ជីមីន

     « បងជ្រើសទៅរវាងនាងនិងអូន »

     ហូស៊ុក ឆ្លើយតបភ្លាមៗ ធ្វើអោយ ជីមីន ភាំង។គេបានត្រៀមចិត្តរួចជាស្រេចក្នុងការទទួលយកចម្លើយ បើ ជីមីន ជ្រើសយកគេត្រូវតែគ្មាននាង បើជ្រើសយកនាងត្រូវតែគ្មានគេ។

     « បងអាចមានឱកាសកែខ្លួន ដរាបណាបងជ្រើសយកអូន តែប្រសិនបើបងជ្រើសយកនាងហើយ សូម្បីតែមុខអូនក៏បងមិនបានឃើញទៀតដែរ »

     គេគ្រាន់តែប្រាប់នាយទិកមិនជាការដាស់តឿន ហើយក៏បានដឹងថា ជីមីន បានដឹងវាមុនទៅហើយ។

     គឺជានាយតែម្នាក់ ដែលជាអ្នកកំណត់ផ្លូវដើរសម្រាប់ខ្លួនឯង...។

     ជីមីន ឈរស្ងៀម ធ្វើមុខអេះអុញ អោយ ហូស៊ុក លួចខកចិត្តចំពោះគេ ដឹងថាគេនៅតែចែកមិនដាច់រវាងខ្លួននិងមនុស្សស្រីទាំងអស់នោះ។

     « បងជ្រើសយកអូន »

     ទីបំផុត គេក៏ទទួលបានចម្លើយ ហូស៊ុក ប្រែជាសើចចុងមាត់ ទឹកមុខបានផ្លាស់ប្ដូរមួយរំពេច។

     « ល្អ!បងគួរតែដឹងហើយថាបងត្រូវធ្វើអ្វី មិនធ្វើអី ប៉ុន្តែអូននៅតែមិនអាចលើកលែងអោយបងបានងាយៗ ពួកយើងបែកគ្នាមួយរយ:សិនទៅ បើសិនជាបងអាចទ្រាំនិងរង់ចាំបាន ចាំពួកយើងមកដូចដើម តែបើសិនជាបងមិនអាចធ្វើវាបានទេ ពួកយើងកុំជួបគ្នាទៀតអី »

     ជីមីន បានត្រឹមតែស្ដាប់តាមនិងឆ្លើយថា
យល់ព្រមទាំងដែលគេមិនចង់ តែវាមានជម្រើសក្រៅពីនេះទៀតទេ?គ្មាននោះទេ...ពេលនេះគេដើរមកដល់ផ្លូវទាល់ទៅហើយ។

     ទោះជាយ៉ាងណា វានូវតែប្រសើរជាងបាត់បង់ ហូស៊ុក ជារៀងរហូតទៅ។

     « បងយល់ព្រមធ្វើតាមអូនគ្រប់យ៉ាង សុំត្រឹមម្យ៉ាង...កុំស្អប់បង »

     នាយឈោងដៃទៅចាប់ដៃតូចៗមកផ្គុំចូលគ្នា ប្រើទឹកមុខអង្វរករអោយ ហូស៊ុក អាណិតតែមិនទទួលបានលទ្ធផលល្អមកវិញនោះឡើយ។ ហូស៊ុក បែរជាឆ្លើយទាំងគម្រោះគម្រើយ ធ្វើអោយនាយឈឺចិត្តបំផុត÷

YOU BROKE ME FIRST Where stories live. Discover now