Episode 21

183 25 4
                                    

     គ្រាន់តែ ហូស៊ុក និយាយចប់ ជីមីន ក៏ដើរមករកពួកគេល្មម ព្រោះពេលនេះនាយថតរឿងចប់ទៅហើយ។ ហូជុន ភ្ញាក់ខ្លួនពីការគិតដល់សម្ដី ហូស៊ុក អំបាញ់មិញ ប្រែជារត់ទៅយកកូនកន្សែងជូតញើសរត់យកទៅអោយ ជីមីន វិញ។

     ប៉ុន្តែនាងត្រូវបញ្ឈប់សកម្មភាពភ្លាមៗ ព្រោះ ហូស៊ុក ងើបទៅបានមុន ជីមីន ក៏ដើរមករក ហូស៊ុក ថែមទាំងបញ្ចេញអាកប្បកិរិយាស្និទ្ធស្នាលនិងយកចិត្តទុកដាក់គ្នាលើសពីពាក្យថាធម្មតា បានត្រឹមតែធ្វើអោយ ហូជុន ឈរស្ងៀមមើលពួកគេ។

     « ហត់ខ្លាំងទេ? » កាយតូចសួរទៅកាន់សង្សារបណ្ដូលចិត្ត ស្របពេលដៃដែលទំនេរឈោងទៅយកកូនកន្សែងពីដៃ ហូជុន យកមកជូតញើសអោយ ជីមីន ដោយខ្លួនឯងវិញ។

     « មានអូននៅជិតបងមិនអីនោះទេ »

     « បងថតចប់ហើយមែនទេ? »

     « បាទ!ចេញពីនេះទៅពួកយើងនឹងទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា » ជីមីន ញញឹមយ៉ាងស្រទន់ដាក់ ហូស៊ុក ។ពួកគេស្និទ្ធស្នាលនិងផ្អែមល្អែម បង្កើតជាចម្ងល់សម្រាប់អ្នកមិនដឹងរឿង។

     បូរ៉ាម ដែលឈរមើលអ្នកទាំងពីរពីកន្លែងផ្សេង ហាមចិត្តលែងបានក៏សម្រេចថាដើរមករកតែម្ដង។

     « ជីមីន! » គ្រប់គ្នាងាកទៅមើលម្ចាស់សម្លេង ហូស៊ុក និង ហូជុន បានឃើញថាជាអ្នកណាក៏ងាកមុខចេញនិងដើរចេញទីនោះតែម្ដង ខុសពី ជីមីន នៅឈររាក់ទាក់ដាក់។

     « មានអ្វីមែនទេ? » ជីមីន

     « លោកនឹងទៅញ៉ាំអាហារថ្ងៃត្រង់ទេ?ពួកយើងទៅជាមួយគ្នាទៅ » បូរ៉ាម ដើរមកគៀកដៃ ជីមីន លួចដៀងភ្នែកមើលទៅ ហូស៊ុក តែគេបែរជាគ្មានប្រតិកម្មអ្វីក្រៅពីញញឹមដាក់នាងដូចមនុស្សធ្លាប់រាប់អានគ្នា។

     « ខ្ញុំទៅជាមួយ ហូស៊ុក ហើយសុំទោសផង » ជីមីន ប្រកែកនិងការបបួលរបស់នាងនៅចំពោះមុខគ្រប់គ្នា ព្រមទាំងបេះដៃនាងចេញពីខ្លួន ធ្វើអោយ ហូស៊ុក លួចសើចចំអក សូម្បីតែ ហូជុន ក៏ដូចគ្នា។

     ហូស៊ុក ដើរមកឈរជិត ជីមីន ពោលពាក្យឌឺដងចេញមក÷

     « បើអ្នកនាងចង់ទៅជាមួយ ជីមីន អាចទៅបានណា ខ្ញុំអនុញ្ញាតព្រោះ ជីមីន គេ
សម្រេចមកលើខ្ញុំ » សម្ដីរបស់រាងតូចគេចង់បញ្ជាក់ថាគេមានសិទ្ធខ្លាំងជាង ជីមីន ទៅទៀត។

YOU BROKE ME FIRST Where stories live. Discover now