Episode 22

173 22 2
                                    

/ល្ងាចឡើង/

បន្ទាប់ពីអង្គុយសញ្ជប់សញ្ជឹងសម្រួលអារម្មណ៍ស្ទើរតែបង្ហូរទឹកភ្នែកអស់រយ:យ៉ាងយូរ ជីមីន ក៏សម្រេចចិត្តទៅនិយាយដោះស្រាយជាមួយ ហូស៊ុក នៅក្នុងបន្ទប់ព្រោះរាងតូចកំពុងសម្ងំនៅក្នុងនោះដូចគ្នា។ពួកគេមិននិយាយរកគ្នាតាំងពីរសៀលដល់ល្ងាច។

ដើរទៅមុខបន្ទប់ នាយស្រាប់តែបានលឺអំពីការសន្ទនារបស់ ហូស៊ុក ជាមួយនឹងអ្នកណាមិនដឹង ស្ដាប់មិនសូវច្បាស់ ទើបព្យាយាមផ្ដៀងត្រចៀកស្ដាប់យ៉ាងយកចិត្តទុកដាក់។

« មកទទួលយើងនៅខន់ដូររបស់ ជីមីន បន្តិចបានទេ?យើងចង់ទៅក្លឹប »

សម្លេង ហូស៊ុក លឺច្បាស់ៗប៉ុន្តែមិនលឺការឆ្លើយតបចេញពីទូរស័ព្ទរបស់គេឡើយ ធ្វើអោយ ជីមីន អន្ទះសារយ៉ាងខ្លាំង។នាយឈរនៅទីនោះដើម្បីរង់ចាំស្ដាប់ ហូស៊ុក និយាយបន្ត ប៉ុន្តែមិនលឺអ្វីច្រើនឡើយ បន្ទាប់ពីនោះក៏ស្ងាត់ បានន័យថាការសន្ទនារវាងពួកគេបានបញ្ចប់ ជីមីន ក៏សម្រុកចូលទៅខាងក្នុងយ៉ាងកម្រោល។

« អូនចង់ទៅណា?! » បើកទ្វាចូលទៅដល់ខាងក្នុង ប្រទះនឹង ហូស៊ុក រៀបចំខ្លួនចេញទៅខាងក្រៅរួចជាស្រេច មិនសូម្បីតែផ្ដល់ដំណឹងមកខ្លួនមុន កាន់តែធ្វើអោយគេឆេវឆាវខ្លាំងឡើង។

« ទៅក្លឹប »

« ទៅជាមួយអ្នកណា? »

« ហេតុអ្វីអូនចាំបាច់ត្រូវប្រាប់បង? » ហូសុ៊ក ចងចិញ្ចើមចូលគ្នាបន្តិច សួរកាច់កទៅកាន់ ជីមីន អោយនាយហួសចិត្តយ៉ាងខ្លាំង ឬក៏គេភ្លេចហើយថាពួកគេទាំងពីរជាសង្សារ?

« អូនទុកបងជាអ្វីបានជាសួរសំណួរបែបនេះឡើងមក?ឬក៏មកពីពួកយើងមិនមែនសង្សារ? » ជីមីន

ហូស៊ុក ក៏ដូចជាចុកអួលជាមួយនឹងសំណួរមួយនេះដូចគ្នា ប៉ុន្តែនៅតែអាចរក្សាទឹកមុខបានធម្មតា តបទៅវិញយ៉ាងសមចិត្ត។

« ត្រូវហើយយើងជាសង្សារ!ប៉ុន្តែនៅពេលដែលបងទៅទាក់ទងអ្នកផ្សេងបងក៏មិនដែលប្រាប់អូនមុនដូចគ្នា!ដូច្នេះ...បងគួរតែយល់ហើយ » ហូស៊ុក ញញឹមចុងមាត់ដាក់នាយជាសង្សារបន្តិច ដើរចេញទៅបានយ៉ាងស្រួលលែងមានអ្នកឃាត់ ព្រោះតែ ជីមីន កំពុងឈរគាំងរកអ្វីមកតបលែងបាន ព្រោះកាយតូចស្រាប់តែរំលឹកពីរឿងអស់ទាំងនោះឡើងមក។

YOU BROKE ME FIRST Where stories live. Discover now